លោក សួរ វីរៈ៖ សម្រាប់វីរៈប៊ុនថាំ ការរកស៊ីមិនអាចហេងស៊យ ដូចចាក់ខ្លាឃ្លោកនោះទេ

ភ្នំពេញ ៖ ឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី ការធ្វើអាជីវកម្មនៅកម្ពុជាសព្វថ្ងៃគឺពិតជាមានលក្ខណៈទូលំទូលាយណាស់។ ជាមួយគ្នានេះទន្ទឹមនឹង​ទីផ្សារដែលប្រមូលផ្ដុំដោយការប្រកួតប្រជែង គេសង្គេតឃើញថា ក្នុងចំណោមអាជីវករទាំងអស់ អ្នកដែលអាចបន្តអាជីវកម្មរបស់ខ្លួនឲ្យនៅឈររឹងមាំបាននៅ​ក្នុង​បរិបទ​នេះ គឺមានចំនួនតិចតួចណាស់ ដោយហេតុថាអ្នករកស៊ីភាគច្រើនចូលចិត្តផ្ដេកផ្ដួលលើពាក្យដ៏ពេញនិយមមួយឃ្លាថា “ការរកស៊ីគឺជាការប្រថុយ​ប្រថាន”។

ផ្ទុយពីទស្សនៈប្រថុយប្រថាននេះ​ លោក សួរ វីរៈ ដែលជាអគ្គនាយកនៃក្រុមហ៊ុនដឹកជញ្ចូន វីរៈប៊ុនថាំ បានលើកឡើងថា ការរកស៊ីត្រូវតែច្បាស់លាស់ត្រូវ​មើល​ឃើញ​ផ្លូវមួយដែលប្រាកដ ថាដើរហើយមិនអាចខាតទើបយើងដើរ។ ជាក់ស្ដែង ការចាប់ផ្ដើមអាជីវកម្មរបស់លោក​គឺចាប់ផ្តើមឡើងពីគ្រាដែល​លោកមា​ន​ផ្ទះសំណាក់មួយនៅឯខេត្តកោះកុង។ លោកយល់ថា ភ្ញៀវគឺមាននៅក្នុងដៃស្រាប់ នៅខ្វះតែឡានដើម្បីដឹកជញ្ជូនប៉ុណ្ណោះ ដូច្នេះបើមានមធ្យោបាយដឹកជញ្ជូន លោកប្រាកដជាអាចបង្កើនបានប្រាក់ចំណូល និងចំណេញបន្ថែមទៀតជាមិនខាន។

លោក សួរ វីរៈ បានបញ្ជាក់ប្រាប់AMSទៀតថា ៖

” កាលណោះខ្ញុំមានដើមទុនត្រឹមតែ 4,000ដុល្លារ ដើម្បីទិញឡានតូរីសមួយគ្រឿង ម្លោះហើយខ្ញុំ​ត្រូវតែ​​មាន​ផែនការច្បាស់លាស់មួយ ដោយសារខ្ញុំគ្មានលុយសម្រាប់ខាតទេ “

លោកបានបន្តថា ដោយសារតែមានការរៀបចំផែនការច្បាស់លាស់បន្ថែម​ពីលើ​បទពិសោធន៍ក្នុងការរកស៊ីរបស់លោកផងនោះ គឺជាមូលហេតុ ក្នុងការជំរុញឲ្យលោកមិនចាប់ផ្តើមបង្កើតមុខជំនួញថ្មីដោយការផ្តល់សេវាកម្មដឹកជញ្ជូន ដែល​ផ្ដើមធ្វើដោយខ្លួនឯង បង្កើនទំនុកចិត្តក្នុងការបោះជំហានទៅមុខជាបន្តបន្ទាប់ ហើយជាលទ្ធផលរហូតមកដល់ពេលនេះ​ ក្រុមហ៊ុនដឹកជញ្ជូនរបស់លោកបាន​រីកដុះដាលគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។ ជាចុងក្រោយលោកក៏បានបង្ហើបប្រាប់ពីមូលហេតុដែលធ្វើឲ្យក្រុមហ៊ុនលោក វ៉ាដាច់ក្រុមហ៊ុនដទៃផងដែរថា ភាពជោគជ័យនៅលើទីផ្សារមួយនេះគឺដោយសារ​តែ​លោក​តែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើការសិក្សាមើលពីចន្លោះប្រហោងរបស់អាជីវកម្មដទៃ ហើយយកវាមកបំពេញនៅក្នុងអាជីវកម្មរបស់ខ្លួន។ នេះគឺជា​ចំណុចសំខាន់បំផុតនៅក្នុងការធ្វើអាជីវកម្ម បន្ថែមពីលើផែនការ ដើម្បីអាចបន្តដំណើរឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់ ព្រោះវាមិនមែនជាការរកស៊ី​ដោយ​ភាព​ប្រថុយប្រថាននោះឡើយ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់