គ្រូជំនាញផ្នែកកសិកម្ម ៖ ដាំដំណាំងាយៗនៅជុំវិញផ្ទះ ក៏អាចជួយដល់ជីវភាពគ្រួសារបានដែរ

ភ្នំពេញ ៖ ការចេះបែងចែកផ្ទៃនៃដីទំនេរនៅជុំវិញផ្ទះបង្កើតជាកន្លែងដាំដំណាំជាលក្ខណៈគ្រួសារ គឺជាសកម្មភាពមួយដ៏ត្រូវត្រូវ និងគួរតែអនុវត្ត ត្បិតថា ទោះជាមិនអាចផ្តល់នូវកម្រៃជាដុំកំភួន ប៉ុន្តែយ៉ាងហោចណាស់ក៏អាចផ្គត់ផ្គង់ជាបន្លែម្ហូបអាហារប្រចាំថ្ងៃ សម្រាប់ដាំស្ល កាត់បន្តយការចំណាយទិញបន្លែនៅផ្សារដែលអាចមានប្រើជីគីមីប៉ះពាល់ដល់សុខភាពបានដែរ។

នៅក្នុងអំឡុងពេលដែលមានភាពគំរាមកំហែងពីជំងឺឆ្លងកូវីដ-១៩អស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ គេសង្កេតឃើញថា អ្នកដែលរស់នៅក្នុងតំបន់ទីប្រជុំជន និងទីក្រុងមួយចំនួនចាប់ផ្តើមចេះកែច្នៃផ្ទៃដីដែលនៅទំនេរ ឬដីធ្លាជុំវិញផ្ទះ ឬផ្ទៃទំនេរចោលលើដំបូលផ្ទះ (ផ្ទះដំបូលពិដាន) ឱ្យក្លាយជាកន្លែងដាំដំណាំងាយៗ ផ្ដល់នូវទិន្នផលបន្លែល្អៗសម្រាប់ទទួលទានជាលក្ខណៈគ្រួសារ។ 

លោក ទេព​ ចាន់ដារ៉ា ជាគ្រូសាស្ត្រាចារ្យនៅ​ វិទ្យាស្ថានជាតិ កសិកម្មព្រែកលៀប បានមានប្រសាសន៍ថា សម្រាប់ការចំណាយពេលដំណាំនៅលើដីទំនេរជុំវិញផ្ទះ ដូចជា ដើមជី ម្ទេស ស្លឹកគ្រៃ ត្រប់ ក៏ដូចជាបន្លែងាយៗផ្សេងទៀតសព្វបែបយ៉ាងគឺជាទង្វើដ៏ល្អបំផុត។

លោកបន្តថា មួយរយៈកន្លងមកនេះ តាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក និងគ្រួសារ បានធ្វើការដាំដុះក្នុងទ្រង់ទ្រាយតូចមួយនៅលើដំបូលផ្ទះ រួមមានបន្លែ និងដំណាំមួយចំនួន ដោយសារក្នុងរយៈពេលរីករាលនៃជំងឺកូវីដ-១៩ មនុស្សភាគច្រើនមិនហ៊ានដើរទៅខាងក្រៅ ហើយក៏ពិបាកដើររកទិញបន្លែនៅផ្សារដែលមានការជួបជុំមនុស្សច្រើនផងដែរ។

ការដាំដំណាំងាយៗទាំងនោះមានដូចជា ជី ម្ទេស ស្លឹកគ្រៃ ខ្ទឹម ដែលគេអាចដាំបាននៅទីកន្លែងតូចចង្អៀត។ ដោយឡែកសម្រាប់អ្នកដែលរស់នៅផ្ទះថ្ម ក៏អាចដាំបានដូចគ្នាដោយការប្រើធុង ឬប្រើឡាំងស្នោរធ្វើជាផើងសម្រាប់ដាក់ដី ដោយលៃយ៉ាងណាឱ្យមានទឹកស្រោចតិចតួច និងពន្លឺថ្ងៃជាការស្រេច។  ក្រៅពីនេះ គេក៏អាចដាំបន្លែផ្សេងទៀតដូចជា ត្រកួន ស្ពៃ ប៉េងប៉ោះ ត្រប់ជាដើម ដែលអាចឱ្យផលលឿន ផ្ដល់ប្រយោជន៍ដល់សុខភាព និងអាចចម្អិនជាអាហារក្នុងគ្រួសារយ៉ាងឆ្ងាញ់ពិសា។

លោក ទេព​ ចាន់ដារ៉ា បញ្ជាក់ទៀតថា​ ៖

«ដំណាំដែលងាយស្រួលដាំជាងគេនោះគឺត្រកួន សាឡាដ ពោតបារាំង ប៉េងប៉ោះ ដែលយើងអាចទិញគ្រាប់ពីទីផ្សារយកមកបណ្ដុះ។ ក្នុងការបណ្ដុះ ដំបូងឡើយ យើងត្រូវត្រាំគ្រាប់ទាំងនោះដោយរើសយកគ្រាប់ណាដែលអណ្ដែតចេញ ចំណែកឯគ្រាប់ល្អ យើងត្រាំប្រមាណមួយម៉ោង រួចស្រង់មកដាក់ក្នុងស្បៃ ហើយទុកមួយថ្ងៃ។ ថ្ងៃបន្ទាប់ យើងយកគ្រាប់ដែលបានស្រង់ចេញដាក់នៅក្នុងស្បៃទាំងនោះទៅកប់លើដីជម្រៅរាក់ៗជាការស្រេច ហើយរង់ចាំរយៈពេលដាំដុះប្រមាណ ៣-៤ ថ្ងៃ វានឹងដុះចេញជាស្លឹកតូចៗ ហើយបន្តរង់ចាំរយៈពេល ប្រមាណ៣សប្ដាហ៍ យើងអាចកាត់បានត្រឹម ១៤ថ្ងៃក៏បាន (សម្រាប់ប្រភេទដំណាំត្រកួន)»

យ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យ ទេព​ ចាន់ដារ៉ា ក៏បានលើកទឹកចិត្តឱ្យបងប្អូនចំណាយពេលវេលាបន្តិចបន្តួចងាកមកដាំដំណាប៉ុន្មានមុខខាងលើនេះ ដោយសារតែវាស្រួលដាំ បានផលលឿន និងអាចច្នៃកន្លែងទំនេរនៅជុំវិញផ្ទះឱ្យក្លាយជាមានប្រយោជន៍៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

នស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន AMS សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ