ឆ្នាំ២០២២ កម្ពុជានឹងពង្រីកវិសាលភាពកំពង់ផែក្រុងព្រះសីហនុ ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនតាមសមុទ្រឲ្យចុះថោក

ព្រះសីហនុ ៖ មន្រ្ដីជាន់ខ្ពស់កំពង់ផែក្រុងព្រះសីហនុបានអះអាងថា កម្ពុជានឹងចាប់ផ្តើមសាងសង់​ពង្រីកបន្ថែមកំពង់ផែក្រុងព្រះសីហនុជាដំណាក់ៗកាល ចាប់ពី​ឆ្នាំ​២០២២តទៅ ដែលនឹង​ធ្វើឱ្យវិស័យដឹកជញ្ជូនតាមសមុទ្រមានតម្លៃចុះថោកជាងមុន។

អគ្គនាយក​កំពង់​ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្ដម លូ គឹមឈន់ បានមានប្រសាសន៍ឲ្យដឹងថា កំពង់ផែក្រុងព្រះសីហនុបច្ចុប្បន្ននេះអាចអនុញ្ញាតឱ្យនាវាក្នុងតំបន់​អាស៊ី​ប៉ាស៊ីហ្វិកបានត្រឹម ១៨ ទៅ១៩ ភាគរយប៉ុណ្ណោះ ដោយសារតែវិសាលភាពនៅមានកម្រិត មិនអាចទទួលនាវាធុនធំបាន ដោយក្នុងចំណោមនាវា ​១០០ គ្រឿង អាចចូលកំពង់ផែបាន ១៨ ឬ ១៩ ហើយនៅសល់ ៨១ ទៀតចូលមិនបាន។

ឯកឧត្ដមប្រតិភូបានបន្ដថា ៖

«ឥឡូវនេះ យើងមានថវិកាកម្ចីជាង​ ២០០លាន ពីជប៉ុន និងបានគូរប្លង់រួចរាល់អស់ហើយ ដោយរៀបចំឯកសារដេញថ្លៃបណ្ដើរៗ ដើម្បីចុងឆ្នាំ២០២២ខាងមុខ ចាប់ផ្ដើមសាងសង់ និងសាងសង់រួចនៅដើមឆ្នាំ២០២៥ ដែល​នេះគឺជាជំហានទី១ មានប្រវែង៣៥០ម៉ែត្រ ជម្រៅទឹក -១៤ម៉ែត្រកន្លះ​ហើយនឹងអាច​ពេល​នោះកប៉ាល់ដែលមានសមត្ថភាពផ្ទុករហូតដល់៤០០កុងតឺន័រ អាចចូលកំពង់ផែបាន»

ឯកឧត្ដមបានមានប្រសាសន៍បញ្ជាក់ថា ៖

«បច្ចុប្បន្ននេះ កប៉ាល់អាចចូលកំពង់ផែបានត្រឹមសមត្ថភាពផ្ទុកត្រឹម ១ ៥០០ កុងតឺន័រទេ ប៉ុន្ដែនៅពេលដែលសាងសង់រួច ពេលនោះកប៉ាល់ ៩៣ភាគរយនៃកប៉ាល់ក្នុងតំបន់អាចចូលផែបាន។ ដូច្នេះយើងមើលតារាង​កប៉ាល់​ក្នុងតំបន់ទៅយើងឃើញថា ៩៣ភាគរយនៃកប៉ាល់ក្នុងតំបន់អាចចូលផែយើងបាន។ បើ​៩៣​ភាគរយអាចចូលផែយើងបាន ធ្វើឱ្យវិស័យដឹកជញ្ជូនចុះថោកបាន។ បើតាមការ​និទស្សន៍​ឱ្យដឹងថា បើយើងធ្វើហ្នឹរួចហើយ វិស័យដឹកជញ្ជូនតាមសមុទ្រអាចចុះ​២០០ដុល្លារ ក្នុង១កុងតឺន័រ ហើយបើ២០០ដុល្លារក្នុង១កុងតឺន័រ ដូចផែកំពង់ផែ លើកទៅដាក់នៅ​រាជ​ធានី​ភ្នំពេញអីចឹង»

បើតាមឯកឧត្ដម លូ គឹមឈន់ កត្តាសិក្សាមានសូចនាករចំនួនពីរ គឺមួយ ប្រសិទ្ធ​ភាព​សេដ្ឋកិច្ច និងប្រសិទ្ធភាពហិរញ្ញវត្ថុ គឺប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ប្រសិទ្ធភាពហិរញ្ញវត្ថុ​ក៏ខ្ពស់ដែរ ដែលយើងធ្វើផែជំហានទី១ ប្រវែង៣៥០ម៉ែត្រ ជម្រៅទឹក១៤មែត្រកន្លះ។ ចំពោះ​ជំហាន​ទី១ នឹងសាងសង់រួចហើយនៅឆ្នាំ២០២៥ ហើយសម្រាប់ការចំណាយថវិកា​ក្នុង​ជំហានទី១ និងទី២ អស់ប្រមាណជាង៤០០លានដុល្លារ។

ឯកឧត្ដមអគ្គ​នាយកកំពង់ផែ បានឱ្យដឹងទៀតថា តាមគម្រោងផែនការខាងលើ នេះជាភារកិច្ចធំធេងដែលកំពង់ផែប្ដេជ្ញាចិត្តខិតខំបម្រើ ប្រទេស​ជាតិ ដោយជំហានទី១ យើងបានពេញក្នុងតំបន់អាស៊ី ជំហានទី២ យើងបាន​សម្រេចសម្រាប់ទៅដល់សហរដ្ឋអាមេរិក និងអឺរ៉ុប បាន៨០ភាគរយ និងជំហានទី៣ សម្រេច​​ទៅអាមេរិក និងអឺរ៉ុបឱ្យបាន១០០ភាគរយ ដោយមិនចាំបាច់ឆ្លងកាត់កំពង់ផែ​ប្រទេសនៅក្នុងតំបន់។

ឯកឧត្ដមបានមានប្រសាសន៍ថា៖

«ផែនការនៅ២០២៥-២០៣០​នេះគឺ​យើងសន្និដ្ឋានថា យើងសិក្សាពីបរិមាណកុងតឺន័រផង ពីជម្រៅទឹកនៃកប៉ាល់ដែលដើរ​ក្នុង​ពិភពលោកផងគឺប្រហែលជា ២០២៨ ចាប់ផ្ដើម យើងអាចទៅដល់អាមេរិក ដោយមិន​បាច់ឆ្លងកាត់ជាង៨០ភាគរយ (មិនបាច់ឆ្លងកាត់កំពង់ផែសិង្ហបុរី កំពង់ផែហុងកុងនោះទេ) ហើយឆ្នាំ២០៣០ យើងនឹងបានទៅដល់អឺរ៉ុប និងអាមេរិកស្ទើរ​១០០​​ភាគរយ អត់ចាំបាច់ឆ្លងកាត់ប្រទេសគេទៀតនោះទេ»

ឯកឧត្ដម លូ គឹមឈន់ បានបញ្ជាក់ថា នៅពេលកម្ពុជា​សាង​សង់​កំពង់ផែតាមផែនការរួច កម្ពុជាទាក់ទាញវិនិយោគិនមកវិនិយោគក្នុងស្រុកបានយ៉ាងងាយ​ស្រួល ព្រោះ វិនិយោគិននាំវត្ថុធាតុដើមចូលមកកម្ពុជាមិនចាំបាច់ឆ្លងកាត់ប្រទេសណា​ទៀត​​​នោះទេ ដែលចំណេញទាំងលុយ ចំណេញទាំងពេលវេលាថែមទៀត។ នៅពេលយើងសម្រេចបានជំហានទី២ និងទី៣ គឺជាឱកាស​ល្អមួយទៀតគឺខេត្តព្រះសីហនុ ជាតំបន់ប៉ូលសេដ្ឋកិច្ចគំរូពហុបំណង កំពង់ផែ​យើងមាន​មុខមាត់ និងធ្វើការផ្លាស់ប្ដូរដូចកំពង់ផែនៅជុំវិញយើង និងក្នុងតំបន់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់​ពីតម្លៃសន្មត​ក្នុង​ការទិញ-លក់អចលនទ្រព្យ​​ ដែល​អ្នកវិនិយោគគួ​រតែដឹង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

តម្លៃសន្មត​ដែល​គេប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ​គឺមានសារ​សំខាន់​សម្រាប់​ម្ចាស់​ក្រុមហ៊ុន ឬអ្នកគ្រប់​គ្រង​ក្រុមហ៊ុន​ ជាពិសេសនៅក្នុងពេលដែលមានការទិញ-លក់

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត

ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍

• 23/04/2024

ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2024

Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2024

គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣