ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញភាគហ៊ុនជាង ៤៥ ភាគរយពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ភ្នំពេញ ៖ ក្រុមហ៊ុនអ៊ិនធើ-ឡូជីស្ទីក (ខេមបូឌា) (Inter Logistics (Cambodia) Co.,Ltd) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញភាគហ៊ុនចំនួន ៤៥,០៩% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី និងបានក្លាយជាភាគហ៊ុនិកដែលមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់។

ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូវី គឺជាក្រុមហ៊ុនដែលបានជួយរៀបចំ និងជាឈ្មួញជើងសារ នៃប្រតិបត្តិការទិញ-លក់ភាគហ៊ុនរបស់ក្រុមហ៊ុនភ្នំពេញអេសអ៊ីហ្សិត ភីអិលស៊ី (PPSP) ដែលជាតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

PPSP គឺជាក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេនៅកម្ពុជា ដែលបានផ្តល់ការងារដល់ប្រជាជនកម្ពុជា និងបុគ្គលិកបរទេសប្រមាណជាង ៣២ ០០០នាក់ (គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១) និងបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុន ដែលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដូចជាការលើកលែងពន្ធគយ ពន្ធលើ ប្រាក់ចំណូល និងពន្ធផ្សេងៗទៀត ជួយកាត់បន្ថយការចំណាយលើហេដ្ឋារចនាសម្ព័ន្ធទឹក ភ្លើង វត្ថុធាតុដើម និងធនធានផ្សេងៗដែលបង្កើនការប្រកួតប្រជែងក្នុងការនាំចេញ និងផ្ដល់អត្ថប្រយោជន៍ដល់ពាណិជ្ជកម្ម អន្តរជាតិផងដែរ។

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ PPSP បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាធ្វើជាក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលមានអាជីវកម្មចម្បង គឺការអភិវឌ្ឍដីឧស្សាហកម្មសម្រាប់លក់ និងជួល។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏មានផ្តល់សេវាកម្មផ្សេងៗទៅដល់ក្រុមហ៊ុន ដែលនៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេស PPSP ផងដែរ ដែលរួមមានដូចជា ការផ្គត់ផ្គង់ និងចែកចាយទឹកស្អាត ការថែទាំប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មផ្តល់ប្រឹក្សាយោបល់ ជំនួយកិច្ចការរដ្ឋបាល ប្រព្រឹត្តិកម្មទឹកកខ្វក់ និងសេវាកម្មដទៃទៀត ភីភីអេសភី បានក្លាយជាក្រុមហ៊ុនចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា (Cambodia Securities Exchange) នៅក្នុងឆ្នាំ២០១៦។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធាក្រុមហ៊ុន អ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) បានមានប្រសាសន៍ថា ៖

“ការវិនិយោគទិញភាគហ៊ុនមួយនេះ គឺជាការបោះជំហានមួយដ៏មានសារៈ សំខាន់សម្រាប់ការអភិវឌ្ឍរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប”

អ្នកឧកញ៉ាបានថ្លែងបន្តថា ភីភីអេសភី គឺជាក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចមួយក្នុងចំណោមក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការពាំនាំយកក្រុមហ៊ុនផលិត និងសេវាកម្មចំនួនជាង ៩៥ ក្រុមហ៊ុន មក ១២ ប្រទេស និងផ្ដល់ការងារដល់បុគ្គលិកជាង ៣២ ០០០នាក់។

អ្នកឧកញ៉ាបានបន្តថា តំបន់សេដ្ឋកិច្ចពិសេស បានផ្តល់សេវាកម្មដល់ក្រុមហ៊ុនដែលមកពីប្រទេសជប៉ុន ប្រទេសចិន សិង្ហបុរី សហរដ្ឋអាមេរិក ម៉ាឡេស៊ី ហូឡង់ និងអូស្ត្រាលី ក្នុងវិស័យផ្សេងៗគ្នា ដូចជាគ្រឿងបន្លាស់រថយន្ត សម្លៀកបំពាក់ អាហារ និងភេសជ្ជៈ ផលិតផលប្លាស្ទិក ផលិតផលអេឡិចត្រូនិក និងគ្រឿងអលង្ការ។

អ្នកឧកញ៉ាបានថ្លែងដូច្នេះថា ៖

“នៅក្នុងការវិនិយោគនេះទៀតសោត យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកគ្រប់គ្រងរបស់ ភីភីអេសភី ដើម្បីនាំមកនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ការគ្រប់គ្រង និងយុទ្ធសាស្ត្រអាជីវកម្ម និងអ្នកវិនិយោគបន្ថែមទៀត ដើម្បីបន្តអភិវឌ្ឍក្រុមហ៊ុន និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ”

លោក Eric Tan កូនប្រុសច្បងរបស់លោក លោកជំទាវ លឹម ឈីវហូ ម្ចាស់ភាគហ៊ុននិក និងជាប្រធានក្រុមប្រឹក្សាភិបាល PPSP មានថ្លែងថា ក្រុមគ្រួសារបានឆ្លៀតយកឱកាសនេះដើម្បីដកផលប្រយោជន៍របស់ខ្លួននៅក្នុង PPSP ខណៈដែលខ្លួននៅតែ បន្តស្វែងរកឱកាស វិនិយោគថ្មីៗនៅកម្ពុជា តាមរយៈ LCH Investment Group Co. Ltd. ផ្ដោតលើ ការអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្ម (ដូចជាកំពង់ផែអន្តរជាតិស្ទឹងហាវ និងតំបន់សេដ្ឋកិច្ចពិសេសទំហំ ១ ០០០ ហិកតា) និងអាជីវកម្មចែកចាយផលិតផលលំដាប់អន្តរជាតិតាមរយៈក្រុមហ៊ុន Attwood Import and Export Co. Ltd.។

ដោយបានចាប់ផ្តើម PPSP ក្នុងឆ្នាំ២០០៦ តាំងពីពេលដែលគ្មានអ្វីសោះក្រៅពីដីទំនេរ លោកជំទាវ លឹម ឈីវហូ បានក្លាយជាកម្លាំងចលករនៅក្នុងក្រុមហ៊ុនរហូតដល់ចូលនិវត្តន៍នៅឆ្នាំ ២០១៩។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល នៅឆ្នាំ ២០១៦ PPSP បានចុះបញ្ជីភាគហ៊ុនរបស់ខ្លួននៅលើទីផ្សារមូលបត្រ កម្ពុជា ដោយបានក្លាយជាក្រុមហ៊ុនដំបូងគេ និងចូល IPO តែមួយគត់ក្នុងប្រទេសកម្ពុជា ដែលមានស្រ្តីជាស្ថាបនិក និងជាប្រធាន។

ឥឡូវនេះ PPSP គឺជាផ្ទះសម្រាប់កម្មករជាង ៣២ ០០០ ដែលបានទាក់ទាញការវិនិយោគជាង ៧០០ លានដុល្លារពីក្រុមហ៊ុនចម្រុះជាតិសាសន៍ជាង ១០០ រួមមាន Nirorrioto, Coca-Cola; Denso; Mavel Garments និង Minebea ។ ដូចនេះ PPSP ត្រូវបានទទួលស្គាល់ជាទូទៅថាជាតំបន់សេដ្ឋកិច្ចពិសេសដែលទទួលបានភាពជោគជ័យបំផុតមួយក្នុងប្រទេសកម្ពុជា។

The Inter Logistics (Cambodia) រួមជាមួយនឹងវិនិយោគិនយុទ្ធសាស្ត្រដែលមានស្រាប់របស់ PPSP ដូចជា JWD Group (Thailand) និង Zephyr Co, Ltd. (Japan) នឹងបន្តដឹកនាំ PPSEZ ទៅអនាគតដោយជួយក្រុមហ៊ុនក្នុងការផ្តល់សេវាកម្មដែលមានតម្លៃបន្ថែមដល់អតិថិជន។ នេះត្រូវបានរំពឹងទុកថាជាមួយនឹងម្ចាស់ភាគហ៊ុនថ្មីក្នុងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុននឹងបន្តរីកចម្រើនបន្ថែមទៀត និងកាន់តែរឹងមាំ។

លោក Hiroshi Uematsu នាយកប្រតិបត្តិនៃ PPSP បានកត់សម្គាល់ថា លោកសូមថ្លែងអំណរគុណចំពោះលោកជំទាវក្នុងនាមតំណាងឱ្យអ្នកពាក់ព័ន្ធទាំងអស់ចំពោះការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់លោកជំទាវក្នុងការធ្វើឱ្យ PPSEZ មានមកដូចសព្វថ្ងៃនេះ។

លោក Hiroshi បានថ្លែងបន្តថា ៖

“យើងមានទំនុកចិត្តថា The Inter Logistics (Cambodia) នឹងបន្តកេរដំណែលពីការប្តេជ្ញាចិត្តរបស់លោកជំទាវដោយអនុញ្ញាតឱ្យក្រុមហ៊ុនបន្តផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាព ដោយបង្កើនការរួបរួមគ្នារវាងក្រុមហ៊ុន Inter Logistics (Cambodia) ក៏ដូចជាអាជីវកម្មរបស់ The Royal Group និងអ្នកវិនិយោគអន្តរជាតិរបស់ PPSP និយោជិតនិងដៃគូអាជីវកម្ម»។ ការទិញយកនេះបានទទួលការយល់ព្រមពីនិយ័តករទីផ្សារមូលបត្រកម្ពុជា (SERC) នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២១ យោងលើលិខិតអនុម័តលេខ ២០៥០/២១ SERC៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត

ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍

• 23/04/2024

ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2024

Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2024

គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកនវានុវត្តន៍ឌីជីថល ជាចលករដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/04/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកនវានុវត្តន៍ឌីជីថល ជាចលករដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ