កិច្ចព្រមព្រៀងសំខាន់ៗចំនួន៣នឹងជួយជំរុញរំហូរពាណិជ្ជកម្មនៅឆ្នាំ២០២២

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហា​ញថា ក្រសួងបានបន្តធ្វើពិពិធកម្មទីផ្សារ និងបើកច្រកទីផ្សារបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់( RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ដែលកិច្ចព្រមព្រៀងទាំងនេះ ជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញរំហូរពាណិជ្ជកម្មកម្ពុជា។

ឯកឧត្តម​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីបូកសរុបលទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្មនៅ​ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម បានបន្តធ្វើពិពិធកម្មទីផ្សារ និងបើកច្រកទីផ្សារបន្ថែមទៀត តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីយ៉ាងសកម្ម និងជោគជ័យទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញរំហូរពាណិជ្ជកម្ម ដែលនឹងផ្ដល់ប្រ​យោ​ជន៍ឱ្យគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ សុខមាលភាពប្រជាជន និងការតភ្ជាប់ធុរកិច្ចនៃប្រទេសជាសមាជិកឱ្យកាន់តែប្រសើរឡើងបន្ថែ​មទៀត។

ឯកឧត្តមបានបញ្ជាក់ថា ៖

“ការធ្វើពិពិធកម្មទាំងនោះរួមមាន ទី១ ការសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់( RCEP) ទី២ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ចិនដែលនឹងចូលជាធរមាននៅថ្ងៃទី១ មករា ឆ្នាំ២០២២ខាងមុខនេះ ទី៣ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា កូរ៉េ ដែលក្រសួងបានឆ្លងគណៈកម្មការជំនាញនៃរដ្ឋសភាកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ហើយរដ្ឋសភាគ្រោងដាក់ក្នុងកិច្ចប្រជុំពេញអង្គនៅចុងខែនេះ”

ក្រសួងពាណិជ្ជកម្មកម្ពុជាក៏បានបង្ហា​ញថា ការនាំចេញក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០២១ មានទឹកប្រាក់ចំនួន ១៥,៧២ពាន់លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២០កន្លងទៅ មានការថយចុះត្រឹមតែ ០,១២ភាគរយប៉ុណ្ណោះ។

ឯកឧត្តម​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍បញ្ជាក់ថា ៖

“ការនាំចេញទំនិញនានារបស់កម្ពុជា នៅតែមានតួលេខល្អប្រ​សើរ ជាក់ស្ដែងតាមរបាយការណ៍បង្ហាញថាពេល១១ខែ ក្នុងឆ្នាំ២០២១ មានទឹកប្រាក់ចំនួន ១៥,៧២ពាន់លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២០កន្លងទៅ ថយចុះត្រឹមតែតែ ០,១២ភាគរយប៉ុណ្ណោះ”

គួរបញ្ជាក់ផងដែរថា ទោះបីជាមានការរំខានពីការរីករាលដាលនៃជំងឺកូវីដ១៩ក្ដី ក៏កម្ពុជានៅតែរក្សាកំណើនក្នុងអត្រាមួយគួរឱ្យកត់សម្គាល់ ក្នុងនោះតម្លៃនៃការនាំចេញក្នុងឆ្នាំ២០២០ មានប្រមាណ ១៧ ២១៥លានដុល្លារអាមេរិក កើនឡើង ១៦,៧ភាគរយធៀបនឹងឆ្នាំ២០១៩។ ដោយឡែកក្នុងឆ្នាំ២០២១នេះ រយៈពេល១១ខែការនាំចេញមានតម្លៃប្រមាណ ១៥,៧២ពាន់លានដុល្លារអាមេរិក ថយចុះប្រមាណ ០,១២ភាគរយ។ ថ្វីត្បិតតែការនាំចេញមានការថយចុះបែបនេះ ប៉ុន្តែបើតាមការព្យាក​រណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២១នេះ នឹងមានប្រមាណ២,៤ភាគរយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម