fbpx

​រាជរដ្ឋាភិបាលសម្រេចប្រើប្រាស់វ៉ាក់សាំងកូវីដ-19 របស់ប្រទេសចិន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចចិត្តខាងនយោបាយដ៏សំខាន់មួយ ដើម្បីស្រោចស្រង់ជីវិតប្រជាពលរដ្ឋ ដោយសម្តេចបានប្រកាសជាផ្លូវការក្នុងការទទួលប្រើប្រាស់វ៉ាក់សាំង  Sinovac របស់ប្រទេសចិន សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ តាមគោលការណ៍ស្ម័គ្រចិត្ត។ នេះបើតាមការថ្លែងសារ កាលពីយប់ថ្ងៃទី15 ខែមករា ឆ្នាំ2021 ម្សិលមិញនេះ។ 

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ ព្រះរាជាណាចក្រកម្ពុជាទទួលបាននូវការផ្ដល់វ៉ាក់សាំងចំនួន 1លានដូសសម្រាប់មនុស្ស 50ម៉ឺននាក់ដំបូងតាមរយៈក្រសួងការពារជាតិចិន។ ខុសពីការប្រកាសមុន ដែលបាននិយាយថាយើងនឹងយកជំនួយបរទេសតែវ៉ាក់សាំងណាដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។ ប៉ុន្តែមកដល់ពេលនេះ អង្គការសុខភាពពិភពលោកក៏មិនទាន់បានផ្ដល់នូវការទទួលស្គាល់ចំពោះវ៉ាក់សាំងប្រទេសណាឬក្រុមហ៊ុនណាមួយនោះទេ។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា៖

« ប្រទេសជាច្រើនបានប្រើប្រាស់រួចហើយនូវវ៉ាក់សាំង ដែលក្នុងនោះក៏មានវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន Sinovac ហើយអ្វីដែលជាភាពចាំបាច់របស់យើងយើងមិនអាចរង់ចាំតទៅទៀតបាននោះទេ។ តម្រូវការការពារជាតិការពារប្រជាជនកុំឱ្យឆ្លងរោគរាតត្បាតដ៏កាចសាហាវនេះគឺយើងត្រូវប្រើប្រាស់វា់ក់សាំងដែលបានប្រើប្រាស់រួចមកហើយសម្រាប់មេដឹកនាំចិនដែលមានមនុស្សដល់រាប់លាននាក់បានប្រើប្រាស់ និងប្រទេសមួយចំនួនផ្សេងទៀត រាប់ទាំងប្រទេសឥណ្ឌូនេស៊ី ដែលប្រធានាធិបតីឥណ្ឌូនេស៊ីទទួលលើកដំបូងគឺជាវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន» 

សម្តេចតេជោបានលើកឡើងដែរថា ប្រទេសឥណ្ឌូនេស៊ីជាប្រទេសដែលមានប្រជាជនលំដាប់ទី 4 ក្នុងពិភពលោកក៏បានប្រើប្រាស់នូវវ៉ាក់សាំងរបស់ចិន ហើយប្រទេសម៉ាឡេស៊ីនិងប្រទេសហ្វីលីពីនក៏នឹងអាចប្រើប្រាស់នូវវ៉ាក់សាំងប្រទេសចិនផងដែរ។ នៅតំបន់អាហ្វ្រិកនៅមជ្ឈិមបូព៌ា ប្រទេសអេស៊ីព ក៏បានប្រើប្រាស់ និងអាមេរិកឡាទីន ក៏បានប្រើប្រាស់។ ដូច្នេះមនុស្សរាប់សិបលាននាក់ទៅហើយដែលបានប្រើប្រាស់នូវវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន ។យើងមានការចាំបាច់ដើម្បីប្រើប្រាស់នូវវ៉ាក់សាំងនេះសម្រាប់ការការពារ ដោយសារមូលហេតុនៃការប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងប្រទេសចិន ក៏ដូចជាប្រទេសមួយចំនួនផ្សេងទៀតមិនតិចជាង10 ប្រទេសដែលមានប្រជាជនច្រើននាក់បានប្រើប្រាស់រួចហើយ ។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា៖

«លក្ខខណ្ឌនៃការរក្សាទុកគឺសមស្រប ជាមួយនឹងសភាពការណ៍របស់កម្ពុជានោះគឺស្ថិតនៅក្នុងសីតុណ្ហភាពពី8 អង្សាសេលើសូន្យ បើប្រៀបធៀបជាមួយនឹងវ៉ាក់សាំងប្រទេសមួយចំនួនដែលស្ថិតនៅក្នុងសីតុណ្ហភាព 70 អង្សាសេក្រោមសូន្យដែលហួសពីសមត្ថភាពនៃការគ្រប់គ្រងរបស់យើងហើយបញ្ហានេះក៏នៅមានចំណុចងាយស្រួលត្រង់ថាការដឹកជញ្ជូនក៏ងាយស្រួលក្នុងការធ្វើពីសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជា»

សម្តេចតេជោ ហ៊ុន សែន ផងដែរថាអ្នកដែលទទួលវ៉ាក់សាំងមុនគេប្រហែលជាអ្នកដែលនៅជុំវិញខ្លួនសម្តេចតែម្ដង ដែលនេះជាភាពចាំបាច់នៃការការពារសម្រាប់ថ្នាក់ដឹកនាំរបស់ប្រទេសហើយក៏អាចអ្នកនៅជុំវិញព្រះមហាក្សត្រអ្នកនៅជុំវិញប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភាក៏ត្រូវបានទទួលការចាក់វ៉ាក់សាំងនោះដែរ។ សម្តេចក៏កំពុងគិតថាក្រៅពីមួយលានដូស នឹងចាក់បានមនុស្ស 50 ម៉ឺននាក់សម្រាប់រយៈការលដំបូងនៅខ្សែត្រៀមជួរមុខដែលសម្តេចធ្លាប់បាននិយាយរួចហើយ ។ 

សម្តេចតេជោក៏បានថ្លែងអំណរគុណ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ឯកឧត្តមនាយករដ្ឋ មន្ត្រី លី ឃឺជាំង ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីការពារជាតិនៃ សាធារណរដ្ឋប្រជាមានិតចិនដែលបានផ្តល់នូវការឧបត្ថម្ភគាំទ្រដល់កងយុទ្ធពលខេមរភូមិនតាមរយៈកងយុទ្ធពលខេមរភូមិន្ទនេះគឺយើងនឹងប្រើប្រាស់ទៅលើអង្គភាពជួរមុខ ទាំងអស់ដែលមុននេះយើងគ្រោងទិញមួយលានដូសឥឡូវយើងមានមួយលានដូសនៅក្នុងដៃសម្រាប់ការប្រើប្រាស់ហើយហើយយើងនឹងបន្តខិតខំដើម្បីចាក់ជូនប្រជាជនយើងនៅក្នុងកំរិត10 លាននាក់រហូតដល់13លាននាក់ប្រសិនបើមានការតម្រូវឲ្យចាក់វ៉ាក់សាំងរហូតដល់80%  ។ 

សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថាវ៉ាក់សាំងនេះគឺនឹងអាចសម្រួលឱ្យយើងដោះស្រាយបានបញ្ហាមួយផ្នែកបើទោះបីជាយើងមិនទាន់ដឹងប្រសិទ្ធភាពពិតប្រាកដមិនមែនត្រឹមតែវ៉ាក់សាំងរបស់ចិននោះទេប៉ុន្តែវ៉ាក់សាំងនៅគ្រប់ប្រទេសទាំអស់មិនទាន់ដឹងថាមានសុពលភាពរយៈពេលប៉ុន្មានខែឬប៉ុន្មានឆ្នាំឬមួយជីវិតនោះឡើយ។ប្រទេសមួយចំនួនទៀតបានប្រើប្រាស់ទាំងវា់ក់សាំងអាមេរិកទាំងវ៉ាក់សាំងរបស់អង់គ្លេសក៏បានប្រើប្រាស់រួចមកហើយក៏មិនទាន់មានអ្វីកើតឡើងដែរ ។ 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា៖

«ដូច្នេះវាល្មមដល់ពេលដែលកម្ពុជាធ្វើការសម្រេចចិត្តខាងនយោបាយមួយដើម្បីស្រោចស្រង់ជីវិតប្រជាពលរដ្ឋរបស់យើងក៏ប៉ុន្តែខ្ញុំនៅបញ្ជាក់ថាយើងនឹងចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត»

សម្តេចតេជោ ហ៊ុន សែនបន្ថែមថា៖

« ម្យ៉ាងទៀតបើទោះបីជាទទួលបានវ៉ាក់សាំងហើយក៏ដោយក៏សុំនៅបន្តរក្សានូវ3ការពារ គឺពាក់ម៉ាសលាងដៃនិងរក្សាគម្លាតសុវត្ថិ ភាពមួយម៉ែត្រកន្លះ នេះជាចំណុច ទោះបីបានចាក់ ឬមិនបានចាក់ ត្រូវតែប្រើប្រាស់នូវវិធានការទាំង3 នេះហើយជៀសវាងឱ្យខានតែបានមិននូវការចម្លងតាមបែបវិធានខ្វះភាពអនាម័យ។ ខ្ញុំសង្ឃឹមថានេះជាលើកទីមួយហើយក៏មិនមែនជាលើកចុងក្រោយដែរក្នុងសមត្ថភាពរបស់ចិនក្នុងការជួយដល់ព្រះរាជាណាចក្រកម្ពុជា»៕

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ស្វែងយល់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គឺជាអង្គការអន្តរជាតិមួយដែលជួយជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ស្ថិរភាពហិរញ្ញវត្ថុ ពាណិជ្ជកម្មអន្តរជាតិ និងកាត់បន្ថយភាពក្រីក្រ ខណៈដែលកម្ពុជា
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ការលេងតុងទីន VS ការដាក់ប្រាក់បញ្ញើនៅធនាគារមានកាលកំណត់ (Fixed Deposit)

មនុស្សមួយចំនួននៅមិនទាន់បានបែងចែកច្បាស់ពីអត្ថប្រយោជន៍ដែលបានទទួលមកពីការលេងតុងទីន និងយកប្រាក់ដាក់បញ្ញើនៅធនាគារដើម្បីក្នុងគោលបំណងសន្សំប្រាក់
ជំនួញ, ព្រឹត្តិការណ៍

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន រំពឹងកើនដល់១០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣

ក្រោមកិច្ចសហការភាពជាដៃគូអភិវឌ្ឍន៍យូរអង្វែង និងជិតស្និទ្ធក្នុងនាមជាមហាមិត្តដែនថែម កម្ពុជា-ចិន នឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន១០ពាន់ដុល្លារនៅត្រឹមឆ្នាំ….
សេដ្ឋកិច្ច

ការពិតមួយចំនួនអំពីបុរសខ្លាំងរបស់រុស្សី Vladimir Putin ដែលមានឥទ្ធិពលលើពិភពលោក

ឆ្លងកាត់ឆាកនយោបាយអស់ជាច្រើនឆ្នាំប្រធានាធិបតីរុស្សី លោក Vladimir Putin នាពេលបច្ចុប្បន្នត្រូវបានអ្នកដឹកនាំនៅតាមបណ្តាប្រទេសជាច្រើនផ្តល់រហស្សនាមឱ្យថា ជាបុរសដែលមានឥទ្ធិពលនៅលើ…
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ដើរតាមចិត្តស្រឡាញ់ និងទទួលបានចំណូលពីការគូរគំនូរបែបតុក្កតា

ជាប្រភេទអាជីវកម្មខ្នាតតូច និងធុនស្រាលដោយការគូរគំនូរបែបតុក្កតាប្លែកៗ បានផ្តល់នូវចំណូលគួរសមតបទៅនឹងការចំណាយពេលវេលា និងទេពកោសល្យយ៉ាងហោចណាស់១៥ដុល្លារ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ជំនួយបរទេសសរុបលើសកលលោកកើនឡើងដល់១៦១.២ពាន់លានដុល្លារសហរដ្ឋអាមេរិក

យោងតាមតួលេខដែលត្រូវបានបង្ហាញដោយអង្គការសម្រាប់កិច្ចការងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការសេដ្ឋកិច្ច ឬហៅកាត់ថា OECD នាពេល​ចុង​ក្រោយ​នេះបានបញ្ជាក់ថាតួលេខ…
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

ផ្សារកណ្តាលក្រុងភ្នំពេញចំនួន២ទៀតត្រូវបានផ្អាកបណ្តោះអាសន្នក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ-19

បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-19 ជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដែលភាគច្រើនជាអាជីវករលក់ដូរ និងជាសន្តិសុខនោះ …
ព្រឹត្តិការណ៍, អចលនទ្រព្យ

កំពូលសេដ្ឋីអចលនទ្រព្យដែលមានលុយច្រើនជាងគេបំផុតលើលោកទាំង៦រូបសុទ្ធតែចិន

នៅក្នុងវិបត្តិកូវីដរយៈពេលជាង១ឆ្នាំកន្លងទៅនេះ បានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោកជាខ្លាំង ប៉ុន្តែសម្រាប់សេដ្ឋីជនជាតិចិនចំនួន៦រូបបានឆក់ឱកាសបង្កើនទ្រព្យតាមរយៈទី
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សម្តេចតេជោ ៖ កម្ពុជាចាត់ទុកឥណទានកាបូនជាប្រភពធនធានហិរញ្ញប្បទានប្រកបដោយចីរភាពដ៏សំខាន់

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាចាត់ទុកឥណទានកាបូនជាប្រភពធនធានហិរញ្ញប្បទានប្រកបដោយចីរភាពដ៏សំខាន់មួយសម្រាប់សកម្មភាពកាត់បន្ថយការ
ជំនួញ, ព្រឹត្តិការណ៍

ក្រុមហ៊ុនបច្ចេកវិទ្យាមហាសេដ្ឋី អ្នកឧកញ៉ា គិត ម៉េង ប្រកាសលក់មូលបត្របំណុលតម្លៃ ២០លានដុល្លារ

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ និងល្បីឈ្មោះប្រចាំនៅកម្ពុជា Ezecom/Telcotech ដែលគេស្គាល់ថាជាកម្មសិទ្ធិរបស់អ្នកឧកញ៉ា គិត ម៉េង បានប្រកាសលក់ក្នុងផ្សារមូលបត្រក្នុងតម្លៃប្រមាណ២០លាន

AMS ECONOMY
@amseconomy