សន្និសីទសហគ្រិនកសិកម្មកម្ពុជាឆ្នាំ២០២១ មានអ្នកចូលរួមប្រមាណជាង ៣០០នាក់

ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាភ្នំពេញ (JCI PHNOM PENH) បានរៀបចំនូវកម្មវិធីប្រចាំឆ្នាំរបស់ខ្លួន ENTREPRENEUR SQUARE លើកទី៣ តាមរយៈសន្និសីទសហគ្រិនកសិកម្មកម្ពុជាក្រោមប្រធានបទ  «គំនិតច្នៃប្រឌិតនៃកសិកម្មសម្រាប់ការរីកចម្រើនប្រកបដោយចីរភាព» កាលពីថ្ងៃទី២៨​ ខែកក្កដា ឆ្នាំ២០២១​ កន្លងទៅនេះ ដោយមានអ្នកចូលរួមប្រមាណជាង ៣០០នាក់ តាមប្រព័ន្ធអនឡាញ ZOOM CONFERENCE។

កម្មវិធីនេះមានការចូលរួមសហការណ៍ដោយ សហព័ន្ធស្រូវអង្ករកម្ពុជា និងសមាគមន៍អ្នកផលិតចំណីអាហារកម្ពុជា ព្រមទាំងទទួលបានការគាំទ្រដោយក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ  និងក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ  អគ្គនាយកដ្ឋានកសិកម្ម សហគ្រិនខ្មែរ (KHMER ENTERPRISE) , FEED THE FUTURE, USAID,  AUSTRALIAN AID និង CAMBODIA-AUSTRALIA AGRICULTURAL VALUE CHAIN PROGRAM (CAVAC)។


តាមរយៈសន្និសីទនេះ បានឆ្លើយតបទៅនឹងបេសកកម្មរបស់ Junior Chamber International ហៅកាត់ថា JCI ក្រោមយុទ្ធនាការ JCI RISE  ក្នុងការចូលរួមលើកស្ទួយ និងស្តារឡើងវិញនៃអាជីវកម្មនានាក្នុងកំឡុងពេលនៃវិបត្តិកូវីដ១៩ និងជាជំនួយនូវផ្នែកបច្ចេកទេស និងចំណេះដឹង ដើម្បីជំរុញអាជីវកម្មរបស់សមាជិករបស់ខ្លួន និងសហគ្រិនទូទៅ ដើម្បីបន្តឲ្យមានការអភិវឌ្ឍទៅមុខប្រកបដោយចីរភាព។

ជាមួយគ្នានេះ នៅក្នុងរយៈពេល៣ម៉ោងកន្លះ អ្នកចូលរួមបានទទួលចំណេះដឹងថ្មីៗជាច្រើនដែលអាចយកទុកជាទុនសម្រាប់អនុវត្តភាពជាសហគ្រិននៅថ្ងៃខាងមុខបាន ជាពិសេសពាក់ព័ន្ធទៅនឹងផ្នែកកសិកម្មរួមមាន ការផ្លាស់ប្ដូរគំនិតថ្មីៗ ទាក់ទងនឹងព័ត៌មានគោលនយោបាយរាជរដ្ឋាភិបាល និងយុទ្ធសាស្រ្ត ឆ្នាំ២០២០-២០៣០ និន្នាការនៃទីផ្សារ ហើយក៏បានផ្ដល់ឱកាស ដើម្បីគាំទ្រកម្មវិធីនានាទាំងរបស់រដ្ឋ និងឯកជនរួមមានការជួយផ្នែកបច្ចេកទេស ដើម្បីពន្លឿនអាជីវកម្មរបស់សហគ្រិនកសិកម្ម។

គួរជម្រាបផងដែរថា សន្និសីទសហគ្រិនកសិកម្មកម្ពុជានេះ មានការចូលរួមក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ប៉ាក ចន្ទលីណូ ប្រធានថ្នាក់ជាតិ JCI CAMBODIA ឆ្នាំ ២០២១ កញ្ញា សែ សម្ផស្ស ប្រធានសាខា JCI PHNOM PENH ឆ្នាំ ២០២១ វាគ្មិនកិត្តិយស ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួង កសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងវាគ្មិនកិត្តិយសជាច្រើនរូបទៀតផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម