fbpx

កម្ពុជា-អូស្ត្រាលីកំពុងរៀបចំយុទ្ធសាស្ត្រលើការពង្រីកទំហំពាណិជ្ជកម្មប្រទេសទាំង2

តំណាងរាជរដ្ឋាភិបាលនៃកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី លើកកម្ពស់កិច្ចសហប្រតិ្តការលើវិស័យពាណិជ្ជកម្ម និងគ្រប់វិស័យពាក់ព័ន្ធ ជាពិសេសរឹតបណ្តឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ។

នៅក្នុងកិច្ចជំនួបពិភាក្សាការងារខាងលើនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ បានលើកឡើងពីកិច្ចអភិវឌ្ឍន៍នានារបស់កម្ពុជា រួមជាមួយនឹងការវិវត្តក្នុងបរិបទពាណិជ្ជកម្មពហុភាគីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាពិសេសការត្រៀមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីអង្គការ WTO លើកទី12 នាពេលខាងមុខ។ 

នៅក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីដែលបានបន្តកិច្ចគាំទ្រ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា និងវិស័យពាក់ព័ន្ធនានា។ 

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Kang បានមានប្រសាសន៍ថា ស្ថិតក្នុងក្របខ័ណ្ឌតំបន់រដ្ឋាភិបាលអូស្ត្រាលីនឹងចាប់ផ្តើមដាក់ចេញនូវគំនិតផ្តួចផ្តើមជំរុញការប្រើប្រាស់ឯកសារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ (AANZFTA) ដើម្បីសម្រួលឱ្យការធ្វើពាណិជ្ជកម្មជាមួយអូស្ត្រាលី ឱ្យកាន់តែមានភាពងាយស្រួល និងកាត់បន្ថយការចំណាយ សំដៅលើកកម្ពស់ភាពធន់នៃខ្សែច្រវាក់ពាណិជ្ជកម្ម និងជំរុញកំណើនពាណិជ្ជកម្មក្នុងតំបន់ ជាពិសេសក្នុងបរិការណ៍នៃវិបត្តិជំងឺឆ្លងកូវីដ-19 និងក្រោយវិបត្តិនេះ ។

ដោយឡែកពាក់ព័ន្ធទៅនឹងក្របខ័ណ្ឌទ្វេភាគី ភាគីទាំងពីរដែលមានកម្ពុជា-អូស្ត្រាលី បានធ្វើការផ្លាស់ប្តូរយោបល់ និងពិភាក្សាលើការបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មក្រោមជំនួយរបស់អូសា្រលី រួមមាន ការពង្រឹងនិងការកសាងសមត្ថភាពមន្រ្តីពាណិជ្ជកម្ម ការអភិវឌ្ឍនិងកសាងបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ការបន្តអនុវត្តកម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និងការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ជាដើម។ 

សូមបញ្ជាក់​ផងដែរ​ថា អូស្ត្រាលី គឺជាប្រទេសដៃគូអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសផ្នែកប្រព័ន្ធសិក្សាអប់រំយ៉ាងសំខាន់។ បន្ថែមពីនេះ ក្រៅពីមានកិច្ចព្រមព្រៀងក្នុងការពិភាក្សាទៅលើការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី​ រដ្ឋាភិបាលអូស្ត្រាលីបានចាត់ទុកកម្ពុជាជាប្រទេសគោលដៅអាទិភាពនៅក្នុងវិស័យទេសចរណ៍របវស់ខ្លួនក្រោយបញ្ចប់វិបត្តិកូវីដ-19ផងដែរ៕

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

យល់ដឹងពីការប្តូរប្រាក់រៀលចាស់ៗនៅធនាគារជាតិនៃកម្ពុជា

សាធារណជនអាចប្តូរប្រាក់រៀល ឬកាសដែលចាស់ៗបាននៅធនាគារជាតិនៃកម្ពុជា ដែលជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា ប៉ុន្តែក្នុងករណីខ្លះធនាគារជាតិក៏
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ការធ្វើចំណាកស្រុកមានផលល្អសម្រាប់សេដ្ឋកិច្ចគ្រួសារ តែអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកឡើងថា ដំណើរនៃការធ្វើចំណាកស្រុករបស់ពលករកម្ពុជាទៅកាន់បណ្តាប្រទេសនានាក្នុងតំបន់ហាក់មិនបានផ្តល់ប្រយោជន៍អ្វីដល់សេដ្ឋកិច្ចជាតិធំ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

រដ្ឋាភិបាលនៅតែត្រូវការពឹងផ្អែកលើវិស័យកសិកម្មជាចម្បងសម្រាប់សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ និងចាត់ទុកវិស័យកសិកម្មជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន វ៉ាក់សាំង ជំនួយពីមហាមិត្តចិននឹងនាំមកកម្ពុជានៅល្ងាចថ្ងៃអាទិត្យនេះ

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានបញ្ជាក់នៅព្រឹកថ្ងៃទី05 ខែកុម្ភៈ ឆ្នាំ2021នេះថា។…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

វេជ្ជបណ្ឌិតអាមេរិកព្រមាន ៖ កុំគិតថាអាចជៀសផុតពីកូវីដ បើមិនព្រមចាក់វ៉ាក់សាំង

វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺឆ្លងជួរមុខរបស់សហរដ្ឋអាមេរិកបានធ្វើការព្រមានថា សម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំងនឹងមានភាពប្រឈមខ្ពស់បំផុតក្នុងការឆ្លងវីរុសកូវីដ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

ពលរដ្ឋស្ថិតក្នុងភូមិសាស្ត្របិទខ្ទប់នឹងទទួលបានបណ្ណសម្គាល់ខ្លួនម្នាក់ក្នុងមួយគ្រួសារសម្រាប់ការចេញពីលំនៅដ្ឋាន

សម្រាប់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅក្នុងភូមិសាស្ត្របិទខ្ទប់នៃរាជធានីភ្នំពេញនឹងទទួលបានបណ្ណសម្គាល់ខ្លួនម្នាក់ដែលជាសមាជិកក្នុងមួយគ្រួសារដើម្បីអាចចេញពី…
ជំនួញ, ព្រឹត្តិការណ៍

ក្រុមហ៊ុនរថយន្ត Mazda នឹងដាក់លក់រថយន្តអគ្គិសនី 13 ម៉ូឌែលនៅត្រឹមឆ្នាំ2025

យោងតាមសេចក្តីប្រកាសមួយដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់ជប៉ុន Mazda បានប្រកាសថាខ្លួននឹងដាក់បង្ហាញវត្តមានរថយន្តដើរដោយថាមពលអគ្គិសនីចំនួន 13 ប្រភេទចូលទៅក្នុងទីផ្សារនៅត្រឹមឆ្នាំ2025 ខាងមុខនេះ។…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

អាសន្ន ៖ ប្រជាជនម៉ាឡេស៊ីលើកទង់សនៅក្រៅផ្ទះដើម្បីស្វែងរកជំនួយខណៈពេលកំពុងបិទខ្ទប់

ក្រោមឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ-១៩ ដែលកំពុងឆ្លងក្នុងសហគមន៍រហូតបណ្តាលឲ្យរដ្ឋាភិបាលម៉ាឡេស៊ីបិទប្រទេសជាលើកទី២ ហើយពលរដ្ឋដែល….
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អត្ថបទពាណិជ្ជកម្ម

បារាំងសន្យាផ្តល់ហិរញ្ញប្បទានចាប់ពី 100-120លានអឺរ៉ូ ក្នុងមួយឆ្នាំដល់កម្ពុជា

រដ្ឋាភិបាលបារាំងបានសន្យាក្នុងការបន្តកិច្ចជួយជ្រោមជ្រែងដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់កម្ពុជាជាមួយនឹងការផ្តល់ហិរញ្ញប្បទានចាប់ពី100-200លានអឺរ៉ូក្នុងមួយឆ្នាំ…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

CDC ៖ លុយរាប់ទ្រីលានដុល្លារកំពុងរង់ចាំការប្រើប្រាស់ដើម្បីជំរុញឱ្យការវិនិយោគផ្ទាល់ពីបរទេសងើបឡើងវិញ

សម្រាប់ប្រទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ចីរភាពនៅក្នុងច្បាប់វិនិយោគថ្មី ដែលមានតម្លៃសរុបរហូតដល់រាប់ទ្រីលានដុល្លារ

AMS ECONOMY
@amseconomy