កម្ពុជា-អូស្រ្តាលីសហការគ្នាជំរុញកិច្ចអភិវឌ្ឍផលិតកម្មដំណាំកសិកម្មសរីរាង្គ

ភ្នំពេញ ៖ រដ្ឋាភិបាលប្រទេសអូស្ត្រាលី តាមរយៈក្រុមហ៊ុនវិស័យឯកជនរបស់ខ្លួនបានអនុញ្ញាតរៀបចំសេចក្ដីព្រមព្រៀងសហការ​ជាដៃគូក្នុង​ការ​ជំរុញកិច្ចអភិវឌ្ឍន៍​ផលិតកម្មដំណាំកសិកម្មសរីរាង្គនៅកម្ពុជា ដោយមានការទទួលយក និងបញ្ជូនកសិករកម្ពុជាទៅបណ្តុះបណ្តាលចំណេះដឹង ជំនាញផ្នែក​កសិកម្មនៅ​កសិដ្ឋានធំៗនៅក្នុងប្រទេសអូស្ត្រាលី ហាត់រៀនអនុវត្តផ្ទាល់ ដើម្បីអាចពាំនាំយកមកផ្សព្វផ្សាយបន្តនៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានសម្តែងនូវការស្វាគមន៍ ជាពិសេសគាំទ្រចំពោះ​បំណងដ៏​ចម្បង​ខាង​លើ​នេះ  ជាមួយនឹងការសាទរទៅនឹងសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាននៅក្នុងកសិដ្ឋាននៅកម្ពុជាក្នុងការពង្រីកសមត្ថភាពលើបច្ចេកទេស​កសិកម្មទំនើប ទាន់សម័យ។

ឯកឧត្តមបានបន្តថា ការមានឱកាសចេញទៅសិក្សាជំនាញនៅក្រៅប្រទេសគឺជារឿងល្អបំផុត ហើយអាចនាំយកត្រឡប់មកវិញនូវរាល់​ចំណេះ​ដឹង និងបទពិសោធន៍ដ៏មានតម្លៃមកអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។ ករណីនេះ ឯកឧត្តមក៏បានលើកសំណើឱ្យក្រុមហ៊ុន​ពិនិត្យ​ពិចារណាចំពោះនិស្សិតកសិកម្មកម្ពុជា ដូចដែលកម្ពុជាបាន និងកំពុងអនុវត្តជាមួយប្រទេសអ៊ីស្រាអែលផងដែរ។

ឯកឧត្តម វេង សាខុន បានណែនាំឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម រៀបចំសេចក្តីព្រាងអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការនៃការបណ្តុះបណ្តាល​ធន​ធានមនុស្សដោយចែកចេញជាពីរដំណាក់កាល ៖ ទី១- ជ្រើសរើស​កសិករ​មកធ្វើ​កា​របណ្តុះបណ្តាលជំនាញកសិកម្ម ច្បាប់ទម្លាប់ ប្រពៃណី វប្បធម៌ និងភាសាអង់គ្លេសបឋមជាមួយក្រុមហ៊ុនផ្ទាល់ និងទី២- ស្នើសុំ​គោលការណ៍​ពីរាជរដ្ឋាភិបាលបញ្ជូនកសិករទៅបម្រើការនៅកសិដ្ឋានប្រទេសអូស្រ្តាលីតែម្តង។

លោក Robert K.Chelliah នាយកប្រតិបត្តិក្រុមហ៊ុន Lexmin Pty Ltd Cambodia បានសម្តែងការគាំទ្រលើសេចក្តីព្រាង MOU នេះ ហើយ​ប្តេជ្ញាចិត្តថា ក្រុមហ៊ុននឹងខិតខំឱ្យអស់ពីសមត្ថភាពក្នុងការនាំយកកសិករកម្ពុជាទៅស្វែងរកបទពិសោធន៍ល្អៗទាក់ទងការអភិវឌ្ឍវិស័យ​កសិកម្ម​នៅប្រទេសអូស្រ្តាលីនាពេលអនាគតដ៏ខ្លី។ ឆ្លៀតយកឱកាសនេះ លោកក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបផងដែរថា ថ្មីៗនេះ​រដ្ឋាភិបាលអូស្រ្តាលីបានប្រកាសបង្កើតកម្មវិធីផ្តល់ទិដ្ឋាការកសិកម្មដែលផ្តល់ឱកាសការងារជូនកសិករមកពីបណ្តាប្រទេសសមាជិកអាស៊ាន។

ក្នុងការត្រៀមខ្លួនជួយកសិករកម្ពុជា ក្រុមហ៊ុនបានធ្វើទំនាក់ទំនងជាមួយម្ចាស់កសិដ្ឋានធំៗនៅប្រទេសអូស្រ្តាលីដើម្បីទទួលយកកសិករកម្ពុជា ជាមួយលក្ខខណ្ឌការងារល្អប្រសើរ ធានាបាននូវការការពារផលប្រយោជន៍ហិរញ្ញវត្ថុ និងសុខុមាលភាពរបស់ពលករស្របច្បាប់ តាមកិច្ច​ព្រមព្រៀងរវាងប្រទេសទាំងពីរ។ យោងតាមរបាយការណ៍របស់ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃ​អគ្គនាយកដ្ឋានកសិកម្ម​បានឱ្យ​ដឹងថា ក្រុមហ៊ុនបាន និងកំពុងអភិវឌ្ឍកសិដ្ឋានកសិកម្មសរីរាង្គលើផ្ទៃដី ២២ហិកតា នៅតំបន់អភិវឌ្ឍន៍តេជោសែន ក្នុងស្រុកឈូក ខេត្ត​កំពត។ កសិដ្ឋានបានដាំដំណាំសម្រាប់កែច្នៃ ជាអាហារបំប៉នសុខភាព ដូចជាម្រុំ ស្លឹកគ្រៃ និងខ្ញីខ្មៅ ដែលផលិតផលទាំងអស់នេះ​កំពុង​មាន​ទីផ្សារខ្ពស់នៅក្រៅប្រទេស ដោយរាល់បច្ចេកទេសដាំ និងកែច្នៃ ក្រុមហ៊ុនត្រូវវាយតម្លៃ និងទទួលស្គាល់អនុលោមតាមស្តង់ដារជាតិ និង​អន្តរជាតិពាក់ព័ន្ធ រួមមានស្តង់ដារ​សហគមន៍អឺរ៉ុប អាមេរិក អូស្រ្តាលី កាណាដា។ល។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់