កម្ពុជាផ្តើមពង្រឹងកិច្ចអភិវឌ្ឍន៍បង្កើតសួនកសិ-ឧស្សាហកម្ម និងចំណីអាហារក្រោមជំនួយរបស់អូស្ត្រាលី

ភ្នំពេញ៖ នៅក្នុងការគាំទ្រទៅលើការធ្វើទំនើបនីយកម្មវិស័យកសិកម្មកម្ពុជា និងការអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផល ដែលជាធាតុសំខាន់នៃយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញនោះ ក្នុងភាពជាដៃគូមេគង្គ-អូស្ត្រាលី ប្រទេសអូស្ត្រាលីសម្រេចផ្តល់នូវជំនួយប្រមាណ ៩០ លានអូស្ត្រាលី (ស្មើនឹង ៦៤​,៨៣លានដុល្លារអាមេរិក) សម្រាប់ការអភិវឌ្ឍ និងបង្កើតសួនឧស្សាហកម្មកសិ-ចំណីអាហារ (AIP)។

យោងតាមអនុស្សរណៈនៃការយោគយល់គ្នារវាងកម្មវិធីខ្សែចង្វាក់តម្លៃកសិកម្មកម្ពុជា – អូស្ត្រាលី (CAVAC) និងឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិស្តីពីការផ្តល់ការគាំទ្រកម្មវិធីអភិវឌ្ឍន៍ក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ ក្នុងការបង្កើតសួនឧស្សា​ហកម្មកសិ-ចំណីអាហារ (AIP) ដែលមានការចូលរួមជាសាក្សីពីឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Kang និងឯកឧត្តមអគ្គបណ្ឌិត្យសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

ឯកឧត្តមបានមានប្រសាសន៍ថា ៖

«អំឡុងពេលនេះ រាជរដ្ឋាភិបាលកំពុងរៀបចំផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដោយផ្តោតលើគោលការណ៍គន្លឹះចំនួនបីគឺ ការងើបឡើងវិញ កំណែទម្រង់ និងភាពធន់ (៣Rs) ដែលផ្តោតលើការគាំទ្រវិស័យអាទិភាពជាច្រើន ជាពិសេសវិស័យ ដែលរងផលប៉ះពាល់ខ្លាំងដោយវិបត្តិជំងឺកូវីដ-១៩»

ឯកឧត្តម Pablo Kang អគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានថ្លែងថា កម្ពុជាត្រូវស្វែងរកធន​ធានថ្មីៗ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។ តាមរយៈភាពជាដៃគូមេគង្គ-អូស្ត្រាលី ពួកយើងមានសេចក្តីរីករាយក្នុងការជួយគាំទ្រកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្ដួចផ្តើមដំណើរការ​វិស័យកែច្នៃកសិផល ដែលនៅមានភាពក្មេងខ្ចីនៅឡើយ ប៉ុន្តែមានសក្តានុពលពិត ដើម្បីជំរុញការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។

ឯកឧត្តម Pablo Kang បានមានប្រសាសន៍ថា ៖

«ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ CAVAC នឹងផ្ដល់ការគាំទ្របច្ចេកទេស និងថវិកាជួយទៅដល់ ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីបង្កើត និងអនុវត្តគំរូសេដ្ឋកិច្ចសមស្របមួយ សម្រាប់សួនឧស្សាហកម្មកសិ-ចំណីអាហារ (AIP)។ ជំនួយហិរញ្ញវត្ថុ និង បច្ចេកទេសរបស់រដ្ឋាភិបាលអូស្ត្រាលី គឺនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចឱ្យបាននូវអាទិភាពគោលនយោបាយរបស់រដ្ឋាភិបាលក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលនឹងរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩»

ឯកឧត្តម  Kang AIP គឺជាតំបន់ឧស្សាហកម្ម ដែលផ្តោតលើការកែច្នៃកសិផលដោយមានសេវាផ្តល់ជូនរួមជាលក្ខណៈ ច្រកចេញ-ចូលតែមួយ អនុលោមតាមបទប្បញ្ញត្តិ និងសណ្ឋានផ្សេងៗ ដូចជាការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងគ្រឿងបរិក្ខារធ្វើតេស្តសាកល្បងរួម។ កិច្ចការនេះ បង្កើតឱ្យមានសុគតភាព និងអាចពង្រីក ដើម្បីជួយដល់កម្ពុជាប្រកួតប្រជែងជាមួយស្ថាប័នកែច្នៃកសិ-ចំណីអាហារនៅក្នុងប្រទេសជិតខាង។

ឯកឧត្តម Pablo Kang បញ្ជាក់ទៀតថា ជំនួយរបស់ CAVAC នឹងបញ្ចូលការសិក្សាពេញលេញមួយអំពីលទ្ធភាពនៃការបង្កើតគម្រោង និងការសិក្សាទីតាំងពាណិជ្ជកម្មជាក់លាក់ រួមមានការវិភាគលើផលប្រយោជន៍ ដែលកសិករទទួលបាននៅតាមតំបន់ក្បែរទីតាំងគម្រោង និងអនុសាសន៍សម្រាប់ក្របខ័​ណ្ឌបញ្ញត្តិ ដែលផ្តល់អំណោយផលល្អជាងគេ។ កិច្ចការនេះ នឹងត្រូវបន្ថែមទៅលើការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំ និងប្រព្រឹត្តទៅនៃយុទ្ធនាការអន្តរជាតិ ក្នុងការទាក់ទាញវិនិយោគទុនលើវិស័យកសិ-ចំ​ណី​អាហារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម