កម្ពុជាប្រារព្ធទិវាលើកកម្ពស់ការយល់ដឹង សត្វត្មាតអន្តរជាតិ

ភ្នំពេញ ៖ ក្រសួងបរិស្ថានដោយសហការជាមួយក្រសួងស្ថាប័ននិងអង្គការជាដៃគូ បានប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ តាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអភិរក្សសត្វត្មាតនិងផលប៉ះពាល់ពីការបំពុលសត្វត្មាត ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។ 

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំនេះគឺជាជាទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិដែលត្រូវបានកំណត់ថាជាទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ។

ការប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានមានជំនឿថា នឹងផ្តល់ចំណេះដឹងទូលំទូលាយអំពីសត្វត្មាត និងជំរុញឱ្យមានការចូលរួមកាន់តែសកម្មបន្ថែមទៀត ពីសំណាក់សាធារណជនក្នុងការការពារ និងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វកម្រ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថានបានថ្លែងថា ឆ្នាំ២០​២១ នេះគឺជាលើកទី៦ ហើយដែលកម្ពុជាបានប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ។ កម្ពុជាបានចូលរួមប្រារព្ធទិវានេះលើកដំបូងនៅឆ្នាំ២០១៦ ខណៈទិវានេះត្រូវបានគេប្រារព្ធធ្វើឡើងតាំងពីឆ្នាំ២០០៦ មកម៉្លេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ៖

« ពិភពលោកទាំងមូលបានប្រារព្ធឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីអេកូឡូស៊ីរបស់សត្វត្មាត ស្ថានភាព និងការគំរាមកំហែងនានាទៅលើសត្វត្មាត  ព្រមទាំងអំពាវនាវឱ្យមានការចូលរួមក្នុងកិច្ចការពារសត្វត្មាត ដែលជាប្រភេទបក្សីកម្រ និងជិតផុតពូជ »

ក្នុងការប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិនេះ ក្រសួងបរិស្ថាន និងស្ថាប័នព្រមទាំងអង្គការនៃក្រុមអភិរក្សសត្វត្មាតកម្ពុជាបានធ្វើការផ្សព្វផ្សាយនូវសារ និងរូបភាពទាក់ទងនឹងសត្វត្មាតនៅតាមបណ្តាញទំនាក់ទំនងសង្គម និងការរៀបចំសិក្ខាសាលា ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង អប់រំផ្សព្វផ្សាយអំពីសត្ចត្មាត ការអភិរក្ស និងជំរុញឱ្យមានការចូលរួមបន្ថែមពីសាធារណជន។ 

អ្នកណាខ្លះ ចង់ជួយសត្វត្មាតដើម្បីសម្អាតបរិស្ថាន? ទាំងអស់គ្នា យើងអាចជួយការពារសត្វត្មាតបានដោយមិនបរិភោគសាច់សត្វព្រៃ និងមិនប្រើប្រាស់ថ្នាំបំពុលសត្វព្រៃដើម្បីឱ្យត្មាតបន្តតួនាទីក្នុងការសម្អាតបរិស្ថានធម្មជាតិ ។

សូមបញ្ជាក់ថាសត្វត្មាតមានតួនាទីសំខាន់ក្នុងការជួយរក្សាបរិស្ថានធម្មជាតិឱ្យបានស្អាត។ ពេលណាមានសាកសពសត្វស្អុយរលួយនៅក្នុងព្រៃ ក្បែរភូមិ ឬក្បែរសហគមន៍ សត្វត្មាតនឹងទៅស៊ីសាកសពសត្វនោះ សម្អាតបរិស្ថាន បំបាត់ក្លិនស្អុយ និងបង្ការមិនឱ្យមានរោគឆ្លងដល់មនុស្ស និងសត្វ។

កម្ពុជាត្រូវបានគេដឹងថា មានសត្វត្មាតចំនួនបីប្រភេទ គឺត្មាតភ្លើង  ត្មាតត្នោត និងត្មាតផេះ ។ លទ្ធផលនៃការរាប់ចំនួនសត្វត្មាតថ្នាក់ជាតិ ដោយក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា គិតត្រឹមខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថា កម្ពុជាមានសត្វត្មាតសរុបទាំងអស់ចំនួន ១២១ក្បាល ក្នុងនោះមានត្មាតភ្លើង ២០ក្បាល ត្មាតត្នោត ៣៥ក្បាល និងត្មាតផេះ ៦៦ក្បាល។ តាមមន្ត្រីជំនាញ ចាប់ពីពាក់កណ្តាលឆ្នាំ២០​​​​១៤ រហូតដល់បច្ចុប្បន្ន ចំនួនសត្វត្មាតទាំងបីប្រភេទមានចន្លោះពី ១២០ ទៅ ១៤០ក្បាល។ សមាជិកស្នូលនៃក្រុមអភិរក្សសត្វត្មាតកម្ពុជា (CVWG) រួមមានក្រសួងបរិស្ថាន (MoE) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF) មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ (ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា (BirdLife in Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ក្រុមហ៊ុនRising Phoenix និងសមាជិកសាមញ្ញរួមមាន សមាគមមគ្គុទ្ទេសក៍បក្សីកម្ពុជា(CBGA) សំ វាសនា ខន់សឺវេសិនធួរ (SVC) និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ  (CBC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់​ពីតម្លៃសន្មត​ក្នុង​ការទិញ-លក់អចលនទ្រព្យ​​ ដែល​អ្នកវិនិយោគគួ​រតែដឹង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

តម្លៃសន្មត​ដែល​គេប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ​គឺមានសារ​សំខាន់​សម្រាប់​ម្ចាស់​ក្រុមហ៊ុន ឬអ្នកគ្រប់​គ្រង​ក្រុមហ៊ុន​ ជាពិសេសនៅក្នុងពេលដែលមានការទិញ-លក់

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត

ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍

• 23/04/2024

ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2024

Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2024

គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣