ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន រំពឹងកើនដល់១០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣

ភ្នំពេញ ៖ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីកម្ពុជា-ចិន មានភាពចាំបាច់ខ្លាំងណាស់នៅក្នុង​បរិការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ ជាសកល និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ភូមិ​សាស្ត្រនយោបាយក្នុងតំបន់ ភាគី​ចិន​​​​​​​​​គឺជាដៃគូពាណិជ្ជកម្ម​ដ៏សំខាន់របស់កម្ពុជា ហើយនឹងបន្តជំរុញបន្ថែមពីសំណាក់រដ្ឋាភិបាលនៃប្រទេសទាំង២ឲ្យមានទំហំកាន់តែធំរហូតដល់១០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៣។

ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខា​ធិការក្រសួងពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍នៅក្នុង​វេទិកា​កម្រិត​​ខ្ពស់​នៃ​ធនាគារ​ខួរក្បាល​កម្ពុជា​-​ចិន​លើក​ទី​២​ក្រោម​មូលបទ​“​ដំណាក់កាល​ថ្មី​នៃ​ការអភិ​វឌ្ឍ​​​ទំនាក់​ទំនងពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន​” ថា ក្នុងនាមជាអ្នកវិនិយោគទុនដ៏ធំរបស់កម្ពុជាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ​ប្រទេសចិនបានក្លាយជាដៃគូរសំខាន់របស់កម្ពុជានៅក្នុងកិច្ចការជាច្រើន រួមបញ្ជូលទាំងកិច្ចខិតខំប្រឹងប្រែងអត់ឈប់ឈរក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅកម្ពុជា។

ឯកឧត្តម សុខ សុភ័ក្ត្រ​ បាន​មានប្រសាន៍ថា ៖

« ទោះស្ថិតក្នុង​ស្ថានភាពនៃការរីករាលដាល​នៃ​​ជំងឺ​​កូវីដ​-១៩ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៨ពាន់លាន​ដុល្លារអា​មេ​រិកក្នុង​ឆ្នាំ២០២០ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីររំពឹងថា ទំហំនេះនឹងកើនដល់ ១០ ពាន់លាន​ដុល្លារអាមេរិកនៅត្រឹមឆ្នាំ២០២៣ខាងមុខនេះ»

ឯកឧត្តមបាន​បញ្ជាក់ថា ​អ្វីដែលជាមោទកភាពបំផុត គឺការ​សម្រេចបាននូវការចុះ​ហត្ថ​លេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កាលពីខែតុលា ឆ្នាំ២០២០​កន្លង​ទៅ ដែលភាគីទាំងពីរកំពុងជំរុញនីតិវិធីដែលនៅសេសសល់ ដើម្បីឱ្យកិច្ចព្រមព្រៀងនេះ​ចូលជាធរ​មាននៅពេលឆាប់ៗខាងមុខនេះ។

យោងតាមរបាយការណ៍ Global Times បានឲ្យដឹងថាក្នុងឆ្នាំ២០២០ ទំហំ​ពាណិ​ជ្ជកម្មទ្វេភាគី​បាន​ឈានដល់ ៩,៥៦ពាន់លានដុល្លារអាមេរិក កើនឡើង១,៤ភាគរយពីមួយ​ឆ្នាំ​ទៅមួយឆ្នាំ។ ដោយឡែកក្នុង​រយៈពេល៥ខែដំបូងនៃឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីបាន​ឈាន​ដល់ ៣,៩​ពាន់​លានដុល្លារ​អាមេរិក កើនឡើង ២៥ភាគរយ បើប្រៀបធៀបទៅនឹង៥ខែដំបូងនៃឆ្នាំមុន។

ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កាលពីខែតុលា ឆ្នាំ​២០២០។ នេះជាកិច្ចព្រមព្រៀងដំបូងដែលកម្ពុជាមិនធ្លាប់បានចុះហត្ថលេខាពីមុន ក៏ដូចជា​កិច្ចព្រមព្រៀងដំបូងរបស់ចិនបន្ទាប់ពីជំងឺរាតត្បាតបានផ្ទុះឡើង។ ចំពោះការពន្យល់បន្ថែមអំពីការកាត់ពន្ធនៅក្នុងកិច្ចព្រមព្រៀងនេះ លោក  Yi Xiaoz​hun អតីតអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ប្រទេសចិននឹង​ប្រើ​គោលការណ៍​យកពន្ធទាប( zero tariffs) ដែលស្ទើតែស្មើនឹង​៩៨ភាគរយនៃផលិត​ផល​របស់​ខ្លួន។ បើនិយាយពី​ប្រភេទ​ទំនិញជាក់លាក់ ប្រទេសចិនបានកាត់​ពន្ធភាគ​ច្រើន​ទៅលើផលិតផលសំខាន់ៗ​របស់​កម្ពុជា​មានដូចជា សំលៀកបំពាក់ ស្បែកជើង ផលិត​ផលស្បែក និងកៅស៊ូ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ចំណុច១ក្នុងចំណោមចំណុចទាំង៥របស់លោកស្តីពីទំនាក់ទំនងកម្ពុជា-ចិន ប្រទេសចិនគឺជាអ្នកវិនិយោគផ្ទាល់ពីបរទេស​ដ៏ធំជាងគេ ហើយក៏ជាម្ចាស់ជំនួយ​ដ៏សំខាន់ជាងគេ និងជាដៃគូពាណិជ្ជកម្មដ៏ចាំបាច់របស់កម្ពុជា។

លោកបន្តថា ប្រទេសទាំងពីរបានប្រកាន់គោលជំហរពហុភាគីនិយម ជាពិសេសប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោក(WTO) ជាកម្លាំងស្នូលសម្រាប់ជំរុញទំនាក់ទំនងអន្តរជាតិដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក សមធម៌ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដើម្បីបុព្វហេតុ សម្រេចឱ្យ​បាននូវអនាគតរួមគ្នាសម្រាប់​មនុស្ស​ជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ