កម្ពុជាកំពុងបន្តមហិច្ឆតាពន្លឿនការពង្រីកកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ

ជាមួយនឹងមហិច្ឆតាលើការធ្វើពិពិធកម្មវិស័យពាណិជ្ជកម្មនៅក្នុងតំបន់ និងទីផ្សារជាសាកលឲ្យបានសម្រេចក្នុងពេលដ៏ខ្លីខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងបន្តផែនការអភិវឌ្ឍកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុឲ្យមានភាពប្រសើរឡើង ដែលអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលនាវាដឹកទំនិញធុនធំចូលលើកដាក់ទំនិញបាន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងដំណើរទស្សនកិច្ចស្វែងយល់ពីសកម្មភាពការងារជាក់ស្តែងក្នុងការដឹកជញ្ជូន ការលើកដាក់ទំនិញនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងសកម្មភាពអភិវឌ្ឍនានាកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានលើកឡើងថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺជា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ដ៏​សំខាន់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ផ្ទៃប្រតិបត្តិ​ការប្រមាណ​១២៥ហិកតា និង​ស្ថិតនៅ​ឈូង​សមុទ្រ​កំពង់សោម​ តែមួយគត់​សម្រួល​ដល់​ការដឹកជញ្ជូន​តាម​សមុទ្រ។​

ឯកឧត្តមបន្តថា  រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រមុខដឹកនាំដ៏ឆ្នើម បានរៀបចំផែនការអភិវឌ្ឍន៍យ៉ាងច្រើន និងចក្ខុវិស័យវែងឆ្ងាយសម្រាប់កម្ពុជាក្នុងដំណើរឆ្ពោះទៅមុខ។ ជាក់ស្ដែង ដូចជាកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ បាននិងកំពុងបន្តការអភិវឌ្ឍក្នុងនាមជាកំពង់ផែសមុទ្រទឹកជ្រៅ ដែលអាចអនុញ្ញាតឲ្យកប៉ាល់ដឹកទំនិញធំៗចូលចត និងលើកដាក់ទំនិញបាន ហើយក៏ជាគន្លឹះក្នុងការពង្រីកពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានានៅលើពិភពលោកផងដែរ។

“នៅពេល​កម្ពុជា​មាន​ចំណត​ផែ​ទឹក​ជ្រៅ វា​នឹង​ធ្វើឱ្យ​កប៉ាល់​ធំៗ​ចូល​មក​ចត និង​ដឹកទំនិញ​ដោយផ្ទាល់​ទៅគ្រប់​គោលដៅ​លើ​ពិភពលោក។ ការធ្វើ​បែបនេះ​នឹង​ជួយ​ឱ្យ​ការចំណាយ​ថវិកា​អស់​តិច និង​ចំណេញ​ពេលវេលា​ជាង​មុន ដែល​នឹង​ធ្វើឱ្យ​សមត្ថភាព​នៃ​ការប្រកួតប្រជែង​ទំនិញ​លើ​ទីផ្សារ​អន្តរជាតិ​មាន​កាន់តែ​ប្រសើរ។ ខ្ញុំ​យល់ថា នៅពេល​កម្ពុជា​មាន​ផែ​ទឹក​ជ្រៅ​ មាន​នាវា​ កប៉ាល់ធំៗ​ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ​កាន់តែ​ច្រើន វាកាន់តែធ្វើឲ្យកម្ពុជាមានភាពងាយស្រួលក្នុងការពង្រីកទំហំពាណិជ្ជកម្មអន្តរជាតិ”

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដាក់ចេញផែនការអភិវឌ្ឍន៍រយៈពេលវែង ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជន ក្នុងនោះរួមមាន គម្រោងកសាងចំណតកុងតឺន័រទី៤ ប្រវែង១,៣០០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រទី៣ ប្រវែង ១,០៥០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រថភ្លើង ប្រវែង ២៥០ម៉ែត្រ x ១,៧០០ម៉ែត្រ អភិវឌ្ឍតំបន់រដ្ឋបាល និងសេដ្ឋកិច្ច ៥៤ ហិកតា និងតំបន់គយត្រួតពិនិត្យទំនិញប្រវែង ៦៥០ម៉ែត្រ x  ២០០ម៉ែត្រ។

ដោយឡែក ផែនការអភិវឌ្ឍន៍រយៈពេលខ្លីឆ្នាំ ២០១៧-២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅចំណតកុងតឺន័រជម្រៅ ១៤.៥ ម៉ែត្រ ក្នុងនោះគម្រោងកសាងកំពង់ផែទឹកជ្រៅចំណតកុងតឺន័រជំហានទី១ ប្រវែង ៣៥០ម៉ែត្រ ជំហានទី២ ប្រវែង៣០០ ម៉ែត្រ និងជំហានទី៣ ប្រវែង ៣០០ម៉ែត្រផងដែរ។ សម្រាប់ផែ​កុងតឺន័រ​ថ្មី​ដែល​មាន​ជម្រៅ​ទឹក ១៤.៥ម៉ែត្រ​ នឹង​រួមចំណែក​យ៉ាងច្រើន​ក្នុងការ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ ខណៈ​បច្ចុប្បន្ន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នៅ​មិនទាន់​អាច​ទទួលបាន​ការចូល​ចត​របស់​នាវា​ធំៗ​លំដាប់​ពិភពលោក​នៅឡើយ​។ សព្វថ្ងៃ​នៅពេល​ត្រូវការ​ដឹកទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក កម្ពុជា​ត្រូវ​ដឹកជញ្ជូន​ទំនិញ​តាម​នាវា​ខ្នាតតូច និងខ្នាតកណ្តាល​ទៅ​ផ្ទេរ​ទំនិញ​នៅតាម​កំពង់ផែ​ធំៗ​នៅប្រទេស​មួយចំនួន​ដូចជា សិង្ហបុរី ហុងកុង ថៃ និង​វៀតណាម ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់​ពីតម្លៃសន្មត​ក្នុង​ការទិញ-លក់អចលនទ្រព្យ​​ ដែល​អ្នកវិនិយោគគួ​រតែដឹង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

តម្លៃសន្មត​ដែល​គេប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ​គឺមានសារ​សំខាន់​សម្រាប់​ម្ចាស់​ក្រុមហ៊ុន ឬអ្នកគ្រប់​គ្រង​ក្រុមហ៊ុន​ ជាពិសេសនៅក្នុងពេលដែលមានការទិញ-លក់

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត

ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍

• 23/04/2024

ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2024

Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2024

គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣