កម្ពុជាកំពុងបន្តធ្វើពិពិធកម្មលើការនាំចេញផលិតផលកសិផល

ក្រៅពីអង្ករ កម្ពុជាកំពុងជំរុញ និងធ្វើពិពិធកម្មលើការនាំចេញផលិតផលកសិផលផ្សេងៗជាច្រើនមុខទៀតដូចជាស្វាយស្រស់ ចេកអំបូងលឿង គ្រាប់ស្វាយ​ចន្ទី ពោត សណ្ដែក និងម្រេចជាដើម ដែល​កំពុង​មានតម្រូវការទីផ្សារ ជាពិសេសប្រទេសចិនក្រោមការអនុវត្តតាមគោលការណ៍នៃ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់​នៃក្រសួងកសិកម្ម។

ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់AMS ថា ផលិតផលកសិកម្មដែលកម្ពុជា អាចពង្រីកការនាំចេញ​បាន​នោះរួមមាន​ គ្រាប់ស្វាយចន្ទី ពោត សណ្តែក កៅ​ស៊ូ ដូងប្រេង ម្រេច ចំណិតដំឡូងមី និងផលិតផលកសិកម្មសំខាន់ៗ មួយចំនួនទៀត ។ ប៉ុន្តែអ្វី​ដែល​ជា​ឧបសគ្គនៅពេលនេះគឺស្ថានភាពកូវីដដែលកំពុងបង្កភាពស្មុគស្មាញ និងពិបាកក្នុងបញ្ជូនកុងទីន័រដឹកជញ្ជូន ដោយសារការបិទខ្ទប់តាមបណ្ដាលប្រទេស​មួយ​ចំនួន។

“ទោះបីយើងឃើញថាមានបញ្ហាកើតមានមែន ប៉ុន្តែយើងក៏អាចដឹកបានច្រើនដោយសារមានការនាំចេញតាមផ្លូវគោក (តាមរថយន្ត) បណ្ដា​ខេត្ត​ព្រំដែន​មួយចំនួនជាប់នឹងប្រទេសវៀតណាម និងព្រំដែនប្រទេសថៃជាដើម ប៉ុន្តែបើគិតថា ការដឹកត្រង់តាម​ផ្លូវទឹកគឺពិបាក​នឹងនាំ​ចេញ​ណាស់ដូចជាអង្ករជាដើម។ ដូច្នេះអ្វីដែលយើងអាចថាបង្កើនការនាំចេញឱ្យទំហំច្រើនបាននោះក៏វាអាស្រ័យទៅលើការបញ្ជាទិញផងដែរ ឧទាហរណ៍​ដូចជាផ្លែស្វាយជាដើម ដែលទើបតែនាំចេញទៅកាន់ប្រទេសចិនថ្មីៗនេះដែលប្រជាពលរដ្ឋមួយចំនួនគាត់នៅតែរអ៊ូរទាំអំពីការលក់មិនដាច់នូវស្វាយរបស់គាត់ ដែលនៅតែមានតម្លៃថោក ហើយគេមិនទិញថែមទៀតផង ដែលការលើកឡើងបែបនេះគឺមានជាយូរមកហើយ ព្រោះតែគាត់មិនបានស្វែងយល់ដឹងអំពី​អ្វី​ដែល​ក្រសួង​បានផ្សព្វផ្សាយកន្លងមក”

ឯកឧត្តមបានបញ្ជាក់ថា

“ផ្លែស្វាយស្រស់ ដែលយើងបាននាំចេញថ្មីៗនេះ គឺអ្នកបញ្ជាទិញ(ចិន)គេទទួលស្គាល់ គេនាំយកតាមចំនួន​ដែល​គេបានបញ្ជាទិញ ដោយយើងបានធ្វើវីដេអូឯកសារបញ្ជូនទៅគេ ហើយភាគីចិនទិញដោយមានទំនុកចិត្តផ្នែកភូត​គាម​អនាម័យ)។ ដោយឡែកសម្រាប់​អ្នក​មាន​ចម្ការតូចៗមិនទាន់បានប្រមូលផ្ដុំគ្នា មិនត្រូវនាំគ្នាអស់សង្ឃឹមនោះឡើយ គឺយើងអាចធ្វើទៅតាមអ្វីដែលគេទទួលស្គាល់ យើងមិនចាំបាច់រកកសិដ្ឋាន​ណាដែលបានទទួលស្គាល់នោះទេ។ ប្រសិនបើភាគីដែលគេបញ្ជាទិញបន្ថែម គេត្រូវការចំនួនច្រើន នោះម្ចាស់កសិដ្ឋាន​ដែលត្រូវបានទទួលស្គាល់ដោយភាគី​ប្រទេសចិននឹងចុះទៅដល់ចម្ការកសិដ្ឋានតូចៗទាំងនោះ ដើម្បីស្វែងរកផលិតផលដែលជាតម្រូវការរបស់គេ”

ឯកឧត្តម ស្រី វុឌ្ឍី

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានឱ្យដឹងថា នៅក្នុរយៈពេលជិត5ខែដើមឆ្នាំ2021នេះ កម្ពុជា​បាននាំចេញផលិតផលកសិកម្មសម្រេចបាន 4,136 លានតោន ច្រើនជាងឆ្នាំ2020 ចំនួន 1,117 លានតោនទៅកានទីផ្សារក្រៅប្រទេស។ ក្នុងនោះផ្លែស្វាយស្រស់ 152,090 តោន ច្រើនជាងឆ្នាំ2020 ចំនួន 108040 តោន ហើយដំណាប់ស្វាយ 10,553 តោន ច្រើនជាងឆ្នាំ2020 ចំនួន 7,001 តោន។

ក្រៅពីនេះ ការនាំស្រូវចេញបានចំនួន 1.60 លានតោន ច្រើនជាងឆ្នាំ2020 ចំនួន 751,496 តោន, ចំណិតដំឡូងមី1.2លានតោន ច្រើនជាងឆ្នាំ2020 ចំនួន 223,813 តោន, គ្រប់ស្វាយចន្ទី 0.80លានតោន ច្រើនជាងឆ្នាំ2020 ចំនួន 610,559 តោន

គ្រប់ពោត 134,079 តោន ច្រើនជាងឆ្នាំ2020 ចំនួន 98,442តោន រួមជាមួយផលិតផលកសិផលជាច្រើនទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ