រយៈពេល៩ខែ កម្ពុជារកចំណូលបានពីការនាំចេញកង់ ចំនួន ៤៧១លានដុល្លារ

ភ្នំពេញ ៖ កម្ពុជាទទួលបានចំណូលជាង៤៧១លានដុល្លារពីការនាំចេញកង់ក្នុងរយៈពេល៩ខែនៃឆ្នាំនេះ  ទៅកាន់ក្រៅប្រទេស ដែលតួលេខនេះបានបង្ហាញថា ការនាំចេញកង់ពីកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប និង​បណ្ដាប្រទេសផ្សេងៗទៀត នៅតែមានកំណើនគួរឱ្យកត់សម្គាល់។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មឯកឧត្តម ស៊ាង ថៃ បានបញ្ជាក់ឱ្យដឹងថា ការនាំចេញកង់ពីកម្ពុជា នៅតែមានកំណើនគួរឱ្យកត់សម្គាល់ បើទោះបីកម្ពុជាកំពុងជួបវិបត្តិកូវីដ១៩ នាពេលនេះយ៉ាង​ណាក៏ដោយ។ កំណើននៃការនាំចេញកង់ពេលនេះក៏ព្រោះតែកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធក្នុងការអំពាវនាវដល់អ្នកបញ្ជាទិញឱ្យបន្តការបញ្ជាទិញ ខណៈដែលពួកគេមានការទុកចិត្តចំពោះការផលិត និងផ្គត់ផ្គង់របស់កម្ពុជា និងមួយវិញទៀតគឺកម្ពុជាមានទីផ្សារទូលំទូលាយ និង ការគ្រប់គ្រងបានល្អប្រសើរ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។

ឯកឧត្តម ស៊ាង ថៃ បានមានប្រសាសន៍ថា៖

«បច្ចុប្បន្ន កម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន ៥ ក្នុងការផលិតកង់ និងសេវានាំចេញនេះ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ក្នុងខេត្តស្វាយរៀង។ កង់ដែលបាននាំចេញក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ មានចំនួន២,០​៨៩,៦៤៣.០០កង់»

យោងតាមរបាយការណ៍របស់ ក្រសួងពាណិជ្ជកម្ម ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ពោលគឺ កម្ពុជា រកចំណូលពីការនាំចេញកង់បានចំនួន ជាង ៤៧១,​៦៧៧,៦៥៩.៤១លានដុល្លារ ជាការជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។

របាយការណ៍ ក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ថាទីផ្សារគោលដៅដែលកម្ពុជានាំចេញកង់ រួមមាន៖ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៉ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា ជាដើម។

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា  កម្ពុជានៅតែអាចនាំទំនិញ ទៅកាន់ទីផ្សារអឺរ៉ុបបាន គ្រាន់តែយើងត្រូវបង់ពន្ធតែប៉ុណ្ណោះ។ រាជរដ្ឋាភិបាលក៏បានផ្ដល់នូវកិច្ចសម្របសម្រួលជាច្រើនដោយវិនិយោគិនមានលទ្ធភាពប្រកួតប្រជែង ហើយគាត់នៅតែអាចធ្វើការ វិនិយោគនៅកម្ពុជា និងអាចរកប្រាក់ចំណេញបាន។ កាលពីឆ្នាំ២០២០ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកង់ សរុបចំនួន ៥២៧​,០៨២,២២៨ ដុល្លារអាមេរិក បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានការកើនឡើង២៧.៧៨ភាគរយ។

សូមបញ្ជាក់ថាក្នុងរយៈពេល ៣ឆ្នាំជាប់គ្នា ចាប់តាំងពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២១នេះ ទោះជាជួបវិបត្តិកូវីដ-១៩យ៉ាងណាក៏ដោយ ក៏ការនាំចេញកង់ទៅក្រៅប្រទេសរបស់កម្ពុជា នៅតែអាចជំនះឧបសគ្គនាំចេញទៅកាន់បណ្តាប្រទេសក្នុងតំបន់ និងអឺរ៉ុប ដែលមានតម្រូវការខ្ពស់ព្រោះកង់គឺជាយានមួយប្រភេទ អាចជួយសម្រួលដល់ការងារបានច្រើនយ៉ាង រួមទាំងសម្រាប់ការហាត់ប្រាណ និងជិះកំសាន្តផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ