នៅក្នុងរយៈពេល4ខែដើមឆ្នាំ2021កន្លងទៅនេះ សម្រាប់តែការនាំចេញកង់ពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានប្រមាណជិត200លានដុល្លារ មានការកើនឡើងប្រមាណ32ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2020ដែលមានត្រឹមជាង150លានដុល្លារតែប៉ុណ្ណោះ។
តាមរយៈរបាយការណ៍ដែលចេញដោយក្រសួងពាណិជ្ជកម្មនៅល្ងាចថ្ងៃទី21 ខែឧសភា ឆ្នាំ2021នេះបានបង្ហាញថា នៅក្នុងរយៈពេល4ខែដើមឆ្នាំ2021កន្លងទៅនេះ កម្ពុជាបានធ្វើការនាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិមានកំណើនរហូតដល់ជិត200លានដុល្លារ ហើយក្នុងនោះចំពោះការនាំចេញគ្រឿងបន្លាស់កង់វិញទទួលបានចំណូលប្រមាណ37ម៉ឺនដុល្លារ កើនឡើងរហូតដល់ជាង113ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ2020 ដែលមានចំនួនជាង17ម៉ឺនដុល្លារ។
គួរកត់សម្គាល់ផងដែរថា កម្ពុជាបានក្លាយជាប្រទេសដែលនាំកង់ចេញឈានមុខគេទៅកាន់ទៅទីផ្សារអឺរ៉ុប ដោយក្នុងនោះទីផ្សារនៃប្រទេសបារាំង និងចក្រភពអង់គ្លេសមានការបញ្ជាទិញច្រើនរហូតក្លាយជាទីផ្សារដ៏ធំរបស់កម្ពុជា។
នៅក្នុងរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហាញថា ក្នុងឆ្នាំ2020កន្លងទៅនេះ បើទោះបីជាកម្ពុជាជួបវិបត្តិដោយសារតែកូវីដ-19 ក្តី តែការនាំចេញកង់រប់សកម្ពុជានៅតែមានកំណើនបើធៀបនឹងឆ្នាំ2019។ ក្នុងឆ្នាំ2020 កម្ពុជានាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិមានចំនួន 2.437.614គ្រឿង គិតជាទឹកប្រាក់មានចំនួនប្រមាណ530លានដុល្លារអាមេរិក។ ពោលគឺក្នុងរយៈពេល2ឆ្នាំចុងក្រោយនេះកម្ពុជាបាននាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិមានកំណើនគួរឱ្យកត់សម្គាល់ដែលមានចំនួនសរុបជាង4.33លានគ្រឿង គិតជាទឹកប្រាក់មានប្រមាណជាង950លានដុល្លារអាមេរិក៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 25/04/2024
គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ
ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/04/2024
ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ
Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/04/2024
Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ