fbpx

កម្ពុជានាំចេញចេកស្រស់បានជាង 200,000តោនក្នុងរយៈពេល 5ខែដំបូង

ចេកអំបូងលឿងប្រមាណ 205,024 តោន ត្រូវបានដឹកជញ្ជូនទៅកាន់ទីផ្សារបរទេសក្នុងរយៈពេល5ខែដំបូង គិតចាប់ពីខែមករាដល់ខែឧសភាឆ្នាំ2021 ​កើនឡើង​ចំនួន 68.86ភាគរយ ដែលជាជាការបង្ហាញពីវឌ្ឍនភាពនៃផលិត​កម្មដំណាំកសិកម្មកម្ពុជា។

តាមរយៈរបាយការណ៍ដែលបង្ហាញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ប្រទេសចិន គឺជាទីផ្សារគោលដៅដ៏ធំបំផុតសម្រាប់ចេកអំបូងលឿងរបស់កម្ពុជា។ ជាក់ស្ដែងនៅក្នុងរយៈពេល5ខែកន្លងទៅនេះ ក្នុងចំណោមផ្លែ​ចេកអំបូងលឿង​ស្រស់ដែលបាននាំចេញ​មាន​ចំនួន 205,024.47តោន សម្រាប់តែប្រទេសចិនមាន​ចំនួន 179,096.81តោន ខណៈដែលប្រទេស​ជប៉ុន​មានចំនួន 333.84តោន ប្រទេស​សិង្ហ​បុរី​ចំនួន 480.48តោន និង​ប្រទេស​វៀតណាម​មានចំនួន 25,113.34 តោន​។ ​

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ធ្លាប់បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា គិតត្រឹមឆ្នាំ2020 ដីដាំដុះដំណាំចេកអំបូងលឿងនៅកម្ពុជាមានចំនួន 15,945 ហិកតានិងផ្ទៃដីប្រមូលផលចំនួន 14,270 ហិកតាដោយអាចទទួលបានទិន្នផលជាមធ្យមចំនួន 33,521 តោនក្នុង1ហិកតា ដោយក្នុងនោះកម្ពុជាបានធ្វើការនាំចេញទៅទីផ្សារក្រៅប្រទេសសរុបបានប្រមាណ 333,143តោន មានតម្លៃប្រមាណ 434,353,663 ដុល្លារអាមេរិក។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗចំនួន9 ដែលមានកំពុងបណ្តាក់ទុនវិនិយោគលើការដាំដុះប្រភេទចេកអំបូងលឿងសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសដែលមានការទទួលស្គាល់ពីសំណាក់រដ្ឋាភិបាលនៃប្រទេសទាំង2។

ជាមួយគ្នានេះ ជាការជួយសម្រួលដល់ការពង្រីកផលិតភាពលើការដាំដុះ និងបង្កើនការនាំចេញចេកអំបូងលឿងទៅកាន់ទីផ្សារគោលដៅនៃប្រទេសចិន ក្រុមហ៊ុនដែលទទួលបានសិទ្ធិស្របច្បាប់ទាំង9 កំពុងរៀបចំកែលម្អរចនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ រៀបចំដី ប្រព័ន្ធទឹក ការរៀបចំកូនដាំបន្ថែម ការរៀបចំរចនាសម្ព័ន្ធប្រមូលផល អនាម័យ វេចខ្ចប់ និងឃ្លាំងស្តុកជាដើម ដើម្បីធ្វើយ៉ាងណាអាចធានាដល់ការនាំចេញស្របតាមផែនការដែលបានគ្រោងទុក៕


ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

សិង្ហបុរីបង្ហាញពីមហិច្ឆិតាប្រើប្រាស់រ៉ូបូតយោធា ដើម្បីការពារសុវត្ថិភាព និងសន្តិសុខជាតិ

នៅក្នុងផែនការចុងក្រោយរបស់ប្រទេសសិង្ហបុរី កំពុងពិចារណាក្នុងការបង្កើតអង្គភាពថ្មីមួយដែលនឹងត្រូវប្រើប្រាស់ម៉ាស៊ីនរ៉ូបូតចល័ត ដើម្បីបម្រើក្នុងវិស័យការពារជាតិ និងសុវត្ថិភាពសង្គមឲ្យ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

៤ចំណុចបង្កឱ្យការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិធ្លាក់ចុះ

ការនាំចេញអង្ករកម្ពុជាឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិគិត្រឹមត្រីមាសទី៣នៃឆ្នាំ២០២១មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដែលបណ្តាលមកពីកត្តាប្រឈមធំៗចំនួន៤ កើតឡើងព្រមគ្នា
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ធនាគារកូរ៉េដ៏ធំទិញភាគហ៊ុននៅសល់ក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ខណៈកម្ពុជាឈរនៅលេខ១សម្រាប់អាជីវកម្មរបស់ក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េ

ធនាគារដ៏ធំរបស់កូរ៉េខាងត្បូង បានទិញភាគហ៊ុនដែលនៅសល់ទាំងអស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដើម្បីកាន់កាប់ទាំងស្រុងលើគ្រឹះស្ថានទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុធំជាងគេ
ព្រឹត្តិការណ៍, អចលនទ្រព្យ

រដ្ឋាភិបាលពន្លឿនការអភិវឌ្ឍក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

រដ្ឋាភិបាលបានកំណត់គោលដៅអភិវឌ្ឍន៍ប្រែក្លាយក្រុងព្រះសីហនុទៅជាទីក្រុងដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយជ្រើសយកវិទ្យាស្ថាន UPDIS ធ្វើជាដៃគូអភិវឌ្ឍន៍ និងអនុវត្ត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ពីកំទេចឈើធ្វើផ្ទះដែលនៅសល់គ្មានប្រយោជន៍ ច្នៃជាវត្ថុប្រើប្រាស់ច្រើនមុខតាមរយៈបច្ចេកវិទ្យា 3D

កំទេចឈើដែលសល់ពីការធ្វើផ្ទះ ឬសំណល់ឈើចាស់ៗដែលគ្មានប្រយោជន៍ ត្រូវបានក្រុមជំនាញផ្នែកបច្ចេកវិទ្យា 3D ប្រមូលយកទៅកែច្នៃផលិតជាឧបករណ៍ប្រើប្រាស់ និងគ្រឿងលម្អបានយ៉ាង
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

CDC ៖ លុយរាប់ទ្រីលានដុល្លារកំពុងរង់ចាំការប្រើប្រាស់ដើម្បីជំរុញឱ្យការវិនិយោគផ្ទាល់ពីបរទេសងើបឡើងវិញ

សម្រាប់ប្រទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ចីរភាពនៅក្នុងច្បាប់វិនិយោគថ្មី ដែលមានតម្លៃសរុបរហូតដល់រាប់ទ្រីលានដុល្លារ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

តម្លៃជ្រូករស់បន្តធ្លាក់ថ្លៃ ខណៈការចិញ្ចឹមជ្រូកក្នុងស្រុកអាចរងនូវផលប៉ះពាល់ពីប្រទេសជិតខាង

បើទោះជារាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម និងសមត្ថកិច្ចពាក់ព័ន្ធបានព្យាយាមទប់ស្កាត់ការនាំជ្រូករស់ចូលពីប្រទេសជិតខាង ប៉ុន្តែភាពប្រឈមរបស់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក
ជំនួញ, ព្រឹត្តិការណ៍

ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីនាំគ្នានិយាយពីគោលបំណងផលិតគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារ

បណ្តាម្ចាស់សិប្បកម្មផលិត និងកែច្នៃគ្រាប់ស្វាយចន្ទីជាច្រើនបានបង្ហាញពីគោលបំណងនៃការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ ខណៈដែលរដ្ឋាភិបាលកំពុងស្វែងរកកាអនុម័តគោលនយោបាយ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សេដ្ឋកិច្ចនៅកម្ពុជាអាចនឹងងើបវិញក្នុងល្បឿនលឿននៅដើមឆ្នាំក្រោយ

ស្របទៅនឹងផែនការនៃការបើប្រទេស ក៏ដូចជាសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យក្នុងពេលដ៏ខ្លីខាងមុខនេះ បណ្តាអ្នកវិនិយោគ និងអភិវឌ្ឍន៍បានគាំទ្រ និងមានជំនឿចិត្តថា សេដ្ឋកិច្ចនឹងល្អប្រសើរ
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ជម្រើសល្អទាំង៧សម្រាប់ទុកលុយរបស់អ្នកនៅក្រៅធនាគារ

ក្រៅពីធនាគារដែលជាទីតាំងមានសុវត្ថិភាពខ្ពស់ក្នុងការរក្សាទុកប្រាក់ លោកអ្នកក៏អាចមានជម្រើសផ្សេងៗចំនួន៧ទៀត ដែលមានសុវត្ថិភាពខ្ពស់

AMS ECONOMY
@amseconomy