រយៈពេល ៨ ខែឆ្នាំ២០២១ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសជាង ៥.៥ លានតោន

ភ្នំពេញ ៖ ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៥.៥៤៤.៨៩៤,៨៧ តោន ទៅកាន់ទិសដៅ ៦៦ ប្រទេស

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នេះ បានប្រកាសលំអិតអំពី លទ្ធផលនៃការនាំចេញកសិផល ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិ​កម្ម ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៥.៥៤៤.៨៩៤,៨៧ តោន ទៅកាន់ទិសដៅ ៦៦ ប្រទេស គឺមានការកើនឡើងចំនួន ២.៦២១.​៥៦​៦​,០៣ តោនស្មើនឹង ៨៩,៦៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២.​៩២៣. ៣២៨,៨៤តោន។

ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ មានចំនួន ៣ ៦៣៦ ៤៩៥​,៣៥តោន កើនឡើងចំនួន ១ ១៦១ ៣៦៩,៥១តោន ស្មើនឹង ៤៦,៩២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២ ៤៧៥ ១២៥,៨៤តោនរួមមាន៖ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២៨៣ ៩០៣,១២តោន (កើនឡើងចំនួន ១២,១៧%)។ដំឡូងមីស្រស់មានចំនួន ៤៦៩ ៣០០តោន (ថយចុះចំនួន -៤,៦៦%)។ម៉្សៅដំឡូងមីមានចំនួន ១៨ ៧០១,០៤តោន (កើនឡើងចំនួន ៦,៣៦%)។ កាកសំណល់ដំឡូងមីមានចំនួន ៥ ៦៦៣,៥០តោន (ថយចុះចំនួន -៣៤,២៥%)។

បន្ថែមលើនេះ គ្រាប់ស្វាយចន្ទីមានចំនួន ៨៧៦ ៥២១,១៩តោន (កើនឡើងចំនួ៣៤០,៦១%) គ្រាប់ពោតមានចំនួន ១៥២ ២០៤,១៩តោន (ថយចុះចំនួន -២១,៣៨%)ផ្លែចេកស្រស់មានចំនួន ៣១​០ ១៨៣,២៨តោន (កើនឡើងចំនួន ៥៦,៧៩%)ផ្លែស្វាយស្រស់មានចំនួន ១៦៣ ៨២៨,៥៥តោន (កើន​​ឡើងចំនួន ២៥១,០៣%)ម្រេចមានចំនួន ២៤ ៨៤៧,៤៥តោន (កើនឡើងចំនួន ៥៥១,៧៣%)។

ដោយឡែកឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថាប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ៣៤៣​.៤៤​៧ តោនក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះធ្លាក់ចុះ ២៣,៣៧ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបង្កើតប្រាក់ចំណូលជិត ២៩២ លានដុល្លារអាមេរិក។ តួលេខនេះត្រូវបាន បញ្ជាក់ពីការធ្លាក់ចុះដោយសារកង្វះកុងទីន័រផ្ទុកនិងការកើនឡើងថ្លៃដឹកជញ្ជូន។ ក្នុងកំឡុងពេលនេះកម្ពុជាបាននាំចេញអង្ករជាង ២,៣៨ លានតោនទៅប្រទេសវៀតណាមដែលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំប្រមាណ ៨៥.៩៣ ភាគរយស្មើនឹង ១.១០១.៤៣១ លានតោននិងទទួលបានចំណូលប្រមាណ ៣៩៣ លានដុល្លារអាមេរិក។

បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ៨៨.២៧១តោន ថយចុះចំនួន ៦១.៥៧៧តោន ស្មើនឹង -៤១,០៩% ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១៦៥.៦១២តោន (កើនឡើងចំនួន ៦…៣៥៩តោន ស្មើនឹង ៣,៩៩%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៣៥.៥៥៣តោន(ថយចុះចំនួន ២៥.៣៨០តោន ស្មើនឹង -៤១,៦៥%) និងទិសដៅដទៃទៀតចំនួន២២ប្រទេស មានបរិមាណសរុប ៥៤.០១១តោន (ថយចុះចំនួន ២៤.១៥៨តោន ស្មើនឹង -៣០,៩០%)។

ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៥៩ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ២៤៧.៩០៣ តោន (៧២,១៨%) និងក្រុមហ៊ុន៤៩ដទៃទៀតបាននាំចេញត្រឹមតែ ៩៥.៥៤៤តោន (២៧,៨២%)។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម តម្លៃនៃការនាំចេញកសិផល ការប៉ាន់ស្មានតម្លៃក្នុងរយៈពេល៨ខែឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣.២៣២.៤៤៥.៧៦៧ដុល្លារអាមេរិក ដែលក្នុងនោះ ការនាំចេញអង្ករមានចំនួន ២៩១.៩២៩.៩៥០ដុល្លារអាមេរិក – ការនាំចេញស្រូវមានចំនួន ៣៩៣.២១៩.៧៥០ដុល្លារអាមេរិក ។ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៥៤៧ ២៩៦ ០៦៧ដុល្លារអាមេរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម