បាងកក ៖ 7 Eleven ដែលជាម៉ាកយីហោដ៏ល្បីមួយលើពិភពលោក ទើបតែបានប្រកាសបើកដំណើរការសាខាទី១
របស់ខ្លួនក្នុងក្រុងភ្នំពេញមិនទាន់បានប៉ុន្មានផងនោះ ពេលនេះផ្សារទំនើបខ្នាតយក្សមួយទៀត Big C ក៏បានបង្ហាញវត្តមានរបស់ខ្លួនជាលើកដំបូងនៅរាជធានីភ្នំពេញ ជាមួយនឹងផែនការចម្បងក្នុងកិច្ចដំណើរការរយៈពេល៥ឆ្នាំក្នុងការប្រកួតប្រជែង។
ប្រធានប្រតិបត្តិរបស់ផ្សារទំនើបលក់រាយ Big C លោក Gary Hardy បានបញ្ជាក់ថា ៖ ជាមួយនឹងផែនការរយៈពេល៥ឆ្នាំនៅកម្ពុជាជាលើកដំបូងនៅពេលនេះ Big C នឹងក្លាយទៅជាទីផ្សារទំនើបលក់រាយដ៏ធំបំផុត ទាំងទំហំនៃការផ្គត់ផ្គង់ ទាំងតម្លៃ និងគុណភាព ខណៈដែលក្រុមហ៊ុនបានស្គាល់ពីទឹកចិត្តរបស់អតិថិជនកម្ពុជា ហើយក្រុមហ៊ុននឹងបន្តបើកដំណើរការទីតាំងលក់រាយទាំងតូចទាំងធំ និងមធ្យមជាច្រើនកន្លែងទៀតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តធំៗក្នុងប្រទេសកម្ពុជា រួមមានដូចជាខេត្តសៀមរាប និងបាត់ដំបង ជាដើម។
យ៉ាងណាក៏ដោយ បើទោះបីជាមិនបានបញ្ជាក់អំពីទំហំនៃការវិនិយោគក្តី ប៉ុន្តែប្រធានប្រតិបត្តិរូបនេះបានអះអាងថា ការពង្រីកខ្លួននៅពេលបច្ចុប្បន្ននេះនឹងធ្វើឡើងដោយផ្ទាល់ជាប្រាក់វិនិយោគរបស់ក្រុមហ៊ុន ខណៈដែលម៉ូដែលនៃការលក់យីហោ ឬ Franchise នឹងអាចធ្វើឡើងក្នុងពេលខាងមុខ។
គួរឲ្យដឹងដែរថា មកដល់ពេលនេះទីតាំងផ្សារ Big C ដំបូងគេបង្អស់នៅក្នុងទីផ្សារកម្ពុជាគឺមានមួយកន្លែងនៅក្បែរនឹងផ្សារដេប៉ូក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងពេលដែលកម្ពុជាទើបមានឈ្មោះជាទីផ្សារទី៣របស់ខ្លួនប៉ុណ្ណោះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីទីផ្សារនៅប្រទេសថៃ និងប្រទេសឡាវ។ ដោយឡែកសម្រាប់ផលិតផលដែលត្រូវបានដាក់លក់នៅក្នុងផ្សារ Big C ប្រមាណជា ៨០ភាគរយ ជាផលិតផលនាំចូលពីប្រទេសថៃ ហើយប្រមាណ២០ភាគរយប៉ុណ្ណោះដែលជាផលិតផលនៅក្នុងប្រទេសកម្ពុជា៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 25/04/2024
គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ
ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/04/2024
ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ
Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/04/2024
Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ