ការប្រកួតពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០២១ ចាប់ផ្ដើមទទួលពាក្យហើយ

ភ្នំពេញ ៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ក្រុមហ៊ុន Smart Axiata តាមរយៈមូលនិធិការកសាងសមត្ថភាព ​និងការស្រាវជ្រាវ ការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (មូលនិធិស.អ.) បានប្រកាសពីការបើកទទួលពាក្យ​ចុះឈ្មោះប្រកួតប្រជែងស្នាដៃច្នៃប្រឌិតឌីជីថលក្នុងកម្មវិធីពានរង្វាន់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០២១ (CICTA21) ដើម្បីទទួលពានរង្វាន់ល្អបំផុតប្រចាំឆ្នាំថ្នាក់ជាតិនៅកម្ពុជាចាប់ពីថ្ងៃនេះតទៅ។

លោកបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាបានបញ្ជាក់ថា ៖ តាមរយៈកម្មវិធីពាន​រង្វាន់​បច្ចេក​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រសួងស្ថាប័ន ក្រុមហ៊ុន  អង្គការក្រៅរដ្ឋាភិបាល សហគ្រិន​​ និងធុរកិច្ចថ្មីឌីជីថល ដែលបង្កើតស្នាដៃ និង​សមិទ្ធផល​បច្ចេកវិទ្យាឌីជីថល នឹងទទួលបានការទទួលស្គាល់កម្រិតថ្នាក់ជាតិ ដែលនឹងក្លាយជាកត្តាជំរុញ​យ៉ា​ង​សំខាន់​ដល់យុវជនកម្ពុជា ក្នុងការ​ចាប់​យកការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ការសិក្សាស្រាវជ្រាវ និងបង្កើតនូវសេវា ឬផលិត​ផលឌីជីថល ជាមួយគំនិតនវានុវត្តន៍ថ្មី ដើម្បីជំរុញដល់ការ​អភិវឌ្ឍបច្ចេកវិទ្យា ឌីជីថល និងការកសាងសេដ្ឋកិច្ចនិងសង្គម​ឌីជីថល​នៅ​កម្ពុជា។

កម្មវិធី CICTA21 ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Smart Axiata ដោយប្រើប្រាស់ថវិកា មូលនិធិ ស.អ. ក្នុងការកសាងធនធានសមត្ថភាពលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា គមនាគមន៍។  ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន  អង្គការក្រៅរដ្ឋាភិបាល សហគ្រិន​​ ឬធុរកិច្ចថ្មីឌីជីថល នឹងទទួលបានទឹកប្រាក់ចំនួន ២ ០០០ ដុល្លារ​សម្រាប់​ពានរង្វាន់នីមួយៗពីកម្មវិធី។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិនៃក្រុមហ៊ុន ស្មាត អាស្យាតា បានថ្លែងថា ៖ នៅក្រុមហ៊ុន ស្មាត បានធ្វើការភ្ជាប់ទំនាក់ទំនងរបស់​អតិថិជន និងធ្វើ​ឲ្យជីវិតរបស់ពួកគេកាន់តែប្រសើរឡើងតាមរយៈបច្ចេកវិទ្យាទូរគមនាគមន៍។ ក្នុងនាមជាក្រុមហ៊ុន ជំរុញបច្ចេកវិទ្យាឌីជីថល ពួកយើងទទឹងរង់ចាំមើល នូវពាក្យចូលរួមក្នុងកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ដែលបានបង្ហាញថាពិតជាមា​ន​ប្រសិទ្ធិភាព និងបង្កើតឥទិ្ធពលដល់​ប្រទេសជាតិ ជាពិសេសកំឡុងការជួបប្រទះវិបត្តិកូវីដ១៩បច្ចុប្បន្ននេះ។ បច្ចេកវិទ្យាបានជួយសម្រួល​ដល់​ការពុះពារឆ្លងកាត់ការរាតត្បាតនេះ​កន្លង​មក។ វាបានផ្លាស់ប្ដូរការរស់នៅរបស់ប្រជាជន ហើយសម្រួលផលលំបាកដែលយើងកំពុង​ជួបប្រទះ ដូច្នេះហើយបច្ចេកវិទ្យាជាគន្លឹះសំខាន់ណាស់ ដែលពួកយើងបានគាំទ្រ និងវិនិយោគលើបច្ចេកវិទ្យា​ និងការឆ្នៃប្រឌិតជាផ្នែក​នៃការ​អភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុង ប្រទេសផងដែរ។

តើអ្វីទៅជាពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា?

កម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា (Cambodia ICT Awards ហៅកាត់ថា CICTA) គឺជាកម្មវិធី ពានរង្វាន់​បច្ចេកវិទ្យា​គមនា​គមន៍ និងព័ត៌មានថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំតាំងពីឆ្នាំ២០១៥។ កម្មវិធីនេះ មានគោលបំណងជំរុញ​ការ​ធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា​តាមរយៈ​ការ​ផ្តល់ពានរង្វាន់ដល់ស្ថាប័ន និងសហគ្រិននូវ៖

  • ការទទួលស្គាល់ (Recognition)៖ ផ្តល់ការទទួលស្គាល់ថ្នាក់ជាតិដល់សមិទិ្ធផល ស្នាដៃ ច្នៃប្រឌិត និងជោគជ័យនានា លើនវានុវត្តន៍ឌីជីថល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
  • ការលើកទឹកចិត្ត (Motivation)៖​ ផ្តល់ការលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ សហគ្រាស ធុរកិច្ចថ្មី អង្គការ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការប្រើប្រាស់ បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល
  • ការលើកកម្ពស់ (Promotion)៖ លើកកម្ពស់ការយល់ដឹងពីបច្ចេកវិទ្យាឌីជីថល ក្នុងស្រទាប់សាធារណជន និងជួយកាត់បន្ថយគម្លាតឌីជីថល នៅក្នុងសហគមន៍ធុរកិច្ច និងរវាងប្រជាជន​ដែលរស់នៅតាមបណ្តាខេត្ត និងក្នុងទីក្រុងដែលជាកត្តារួមចំណែកក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។
  • ការផ្តល់ឱកាស (Opportunity)៖ ផ្តល់ឱកាសដើម្បីបង្ហាញនូវស្នាដៃ សមិទ្ធផលជោគជ័យនានាអំពីនវានុវត្តន៍ឌីជីថល ជាមួយនឹងឱកាសវិនិយោគ និងដើម្បីក្លាយជាតំណាងរបស់កម្ពុជា​ក្នុង​ការចូលរួម​ប្រកួតប្រជែង​ពានរង្វាន់​ បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ថ្នាក់តំបន់ និងសកល។

ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល អាចដាក់ពាក្យចូលជាបេក្ខភាពពានរង្វាន់ Cambodia ICT Awards 2021 ដែលមាន ពានរង្វាន់ចំនួន ៦ ប្រភេទដូចខាងក្រោម៖

  • សេវារដ្ឋាភិបាលឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Government Service of the Year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ «ក្រសួង-ស្ថាប័នរដ្ឋ» ដែលបានអភិវឌ្ឍដោយប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល សម្រាប់ជាមធ្យោបាយ​ក្នុងការផ្តល់​សេវា​សាធារណៈ ក្នុងគោលដៅពង្រឹង ប្រសិទ្ធភាពនៃការផ្តល់សេវា សាធារណៈ​ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងសាធារណជន។
  • ស្ថាប័ននវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation Organization of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ក្រុមហ៊ុនឬស្ថាប័ន​ ដែលបានច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពអាជីវកម្មឬសហគ្រាស​របស់​ខ្លួនឱ្យកាន់តែល្អប្រសើរ ដោយផ្គត់ផ្គង់នូវផលិតផល និងសេវាកម្មថ្មីៗ ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ ។
  • បច្ចេកវិទ្យានវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ (Best Social Innovation Technology of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ក្រុមហ៊ុនឬស្ថាប័ន​ ដែលបានច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល​ ដើម្បីបម្រើផលប្រយោជន៍ដល់សង្គម និងរួមចំណែកអភិវឌ្ឍន៍ដល់សេដ្ឋកិច្ចរបស់សហគ្រាសសង្គម ។
  • មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ក្រុមហ៊ុនឯកជន ឬអង្គការក្រៅរដ្ឋាភិបាល ដែលបានច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតជាមាតិកាឌីជីថលផ្សេងៗ ដូចជា វីដេអូ ហ្គេម មេរៀន ឯកសារជាសម្លេង។ល។ ដែលអាចរួមចំណែកលើកកម្ពស់ការផ្តល់នូវចំណេះដឹង​ ការកំសាន្ត និងដោះស្រាយបញ្ហាផ្សេងៗរបស់​ប្រជា​ពលរដ្ឋ សាធារណជន និងសង្គម។
  • ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ ក្រុមហ៊ុន ឬស្ថាប័ន​ ដែលមានស្នាដៃក្នុងការងារស្រាវជ្រាវ​ និងអភិវឌ្ឍន៍ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ដូចជាការរកឃើញរូបមន្តថ្មី វិធីសាស្ត្រថ្មី វិធានថ្មី ការបង្កើតថ្មី។ល។​​
  • ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Startup of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់​ធុរកិច្ចថ្មីឌីជីថលដែលមានអាយុមិនលើសពី៣ឆ្នាំដោយរាប់ចាប់ពីថ្ងៃចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការ។ ធុរកិច្ចថ្មីឌីជីថលត្រូវតែជាក្រុមហ៊ុន ដែលបានបង្កើតសមិទ្ធិផលថ្មី ជាមួយគំនិតនវានុវត្តន៍ថ្មី ដោយប្រើបច្ចេកវិទ្យាឌីជីថល។

តើនរណាខ្លះអាចចូលរួមបាន?

លក្ខខណ្ឌនៃការចូលរួម៖

  • ជាក្រសួង-ស្ថាប័នរដ្ឋ​ ក្រុមហ៊ុន ឬអង្គការ ដែលបានចុះបញ្ជី និងមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ស្របទៅតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា​
  • ម្ចាស់ក្រុមហ៊ុន ត្រូវមានសញ្ជាតិខ្មែរ ឬមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុង​ព្រះរាជាណាចក្រកម្ពុជា
  • ផលិតផល ត្រូវតែមានកម្មសិទ្ធិបញ្ញា ​ដោយក្រុមហ៊ុនឬស្ថាប័ន​សាមី​ផ្ទាល់ និងអភិវឌ្ឍន៍ ឬបង្កើតឡើងដោយប្រើប្រាស់ធនធានយ៉ាងហោចណាស់៥១ភាគរយ នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា
  • សម្រាប់ធុរកិច្ចថ្មីឌីជីថល (Digital Startups) ត្រូវមានអាយុមិនលើសពី ៣ឆ្នាំ ដោយរាប់ចាប់ពីថ្ងៃចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការ
  • ក្រុមហ៊ុនដែលក្ស័យធន មិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងកម្មវិធីនេះបានឡើយ

ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន  អង្គការក្រៅរដ្ឋាភិបាល សហគ្រិន​​ ឬធុរកិច្ចថ្មីឌីជីថល ដែលត្រូវនឹងលក្ខខណ្ឌដូចខាងលើ និងមានបំណងចូលរួម​ ប្រកួតប្រជែងកម្មវិធី CICTA21 ​អាចដាក់ពាក្យ តាមរយៈ តំណរ ៖  https://bit.ly/APPLYCICTA21 រហូតដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១។​ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 093-316-781​ ឬអ៊ីមែល : pr@cadt.edu.kh


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ