NBC ៖ កម្ពុជាមានលទ្ធភាពគ្រប់គ្រងសម្ពាធអតិផរណាក្នុងកម្រិតទាបជាង ៣ ភាគរយ

ភ្នំពេញ ៖ ថ្នាក់ដឹកនាំកំពូលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា កម្ពុជាអាចមានលទ្ធភាពក្នុងការគ្រប់គ្រងសម្ពាធអតិផរណាបានក្នុងកម្រិតទាបជាង ៣ ភាគរយ ជាមួយស្ថិរភាពអត្រាប្តូរប្រាក់ប្រែប្រួលទាបជាង ២ភាគរយ ខណៈដែលកម្រិតនៃគ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់ ដែលអាចធានាដល់ការនាំចេញទំនិញ និងសេវាប្រមាណបានយ៉ាងល្អ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការរក្សាបានកម្រិតខ្ពស់លើការគ្រប់គ្រាន់ទុនបម្រុងអន្តរជាតិ ដែលអាចធានាការនាំចេញទំនិញ និងសេវាប្រមាណ ១០ខែ ជាមួយការគ្រប់គ្រងសម្ពាធអតិផរណាបានក្នុងកម្រិតទាបជាង ៣ភាគរយ ក៏ដូចជាការទប់អត្រាប្តូរប្រាក់ប្រែប្រួលទាបជាង ២ភាគរយនេះ ដោយសារកម្ពុជាអនុវត្តនូវវិធានការសំខាន់ៗមួយចំនួន។

ឯកឧត្តមបានបញ្ជាក់ថា សម្រាប់ប្រព័ន្ធធនាគារក៏បានរក្សាភាពធន់ និងបានរួមចំណែកក្នុងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ជាពិសេស បានជួយដល់វិស័យដែលទទួលរងនូវផលប៉ះពាល់ ក៏ដូចជាជួយសម្រាលបន្ទុកប្រជាជនដែលងាយរងគ្រោះផងដែរ។

អគ្គនាយកក្រុមហ៊ុនហ្វតតេ លោក យក់ ចំរើនឬទ្ធិ បានមានប្រសាសន៍ប្រាប់ AMS ថា ការគ្រប់គ្រងអតិផរ​ណាក្នុងកម្រិតទាបជាង ៣ភាគរយនេះ គឺជាការគ្រប់គ្រងលើចរាចរណ៍សាច់ប្រាក់ទៅលើតម្លៃទំនិញគ្រប់មុខលើទីផ្សារប្រចាំថ្ងៃ។ បានន័យថា អតិផរណា ជាកម្លាំងទាញនៃតម្លៃសាច់ប្រាក់ ដែលបានប្រើប្រាស់ទៅលើការទិញមុខទំនិញ ក៏ដូចជាគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ។

លោក យក់ ចំរើនឬទ្ធិ បានមានប្រសាសន៍ថា ៖

« អតិផរណា ប្រទេសយើងស្ថិតក្នុងកម្រិតទាបជាង ៣ភាគរយ ជារឿងដែលយើងអាចទទួលយកបាន នេះបានន័យថា វាមិនខ្ពស់នោះទេសម្រាប់អតិផរណានេះ​។ នៅប្រទេសខ្លះអាចឡើងទៅដល់ ៥-៧ភាគរយក៏មានដែរ ហើយបើមិនឡើងសោះក៏វាកើតជាបញ្ហាដែរ»

អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងរូបនេះបានបញ្ជាក់ទៀតថា សម្រាប់ស្ថិរភាពអត្រាប្តូរប្រាក់ ដែលប្រែប្រួលទាបជាង ២ភាគរយ ក៏ស្រដៀងគ្នាដែរ ដោយធៀបទៅនឹងរូបិយវត្ថុ (ប្រាក់ដុល្លារ) ដែលវាតែងមានការឡើងចុះ(តម្លៃការប្តូរ​ប្រាក់) ជាទូទៅមិនលើស២ភាគរយនោះទេនៅក្នុងទីផ្សារលក់រាយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម