ភ្នំពេញ ៖ បើទោះជាពិភពលោកកំពុងយាយីដោយវិបត្តិជំងឺផ្លូវដង្ហើមកូវីដ-១៩ក៏ដោយ កាលណាគេនិយាយដល់បញ្ហាសេដ្ឋកិច្ច គឺវានៅតែជារឿងសំខាន់បំផុតសម្រាប់ប្រទេសមួយមិនថាក្នុងកាលៈទេសៈណាឡើយ។ ដូច្នេះហើយ ជំនួសឲ្យការអង្គុយចាំឲ្យវិបត្តិនេះបានធូរស្បើយ មនុស្សបានផ្លាស់ប្ដូរទម្លាប់របស់ខ្លួនដោយចាប់ផ្ដើមងាកមកបន្តសកម្មភាពរបស់ខ្លួនទៅតាមលទ្ធភាពនៅក្នុងបរិបទនេះតែម្ដង។
ការរៀនសម្របខ្លួននេះបានញុំាងឲ្យវិនិយោគគិនជាតិ និងអន្តរជាតិមានសមត្ថភាពក្នុងការបែងចែកថា ទីតាំងណាមួយដែលល្អ និងងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មនានា។ ក្នុងនោះ កម្ពុជាត្រូវបានគេមើលឃើញថាជាទីតាំងមួយដែលកំពុងស្ថិតក្នុងការឃ្លាំមើលរបស់បណ្ដាអ្នកវិនិយោគអន្តរជាតិ ជាពិសេសចិន។
បើតាមលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា មានក្រុមហ៊ុនចិនជាច្រើនដែល បានត្រៀមខ្លួនរួចរាល់ក្នុងការចុះមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសនៅពេលណាមួយដែលស្ថានភាពក្នុងស្រុកមានភាពប្រសើរជាងនេះបន្តិច។ លោកថា នេះជាដំណឹងល្អមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា ដែលកំពុងតែរកឃើញផ្លូវដើររបស់ខ្លួនទៅកាន់គោលដៅរីកចម្រើនមួយ។
លោកឧកញ៉ាក៏បានគូសបញ្ចាក់ផងដែរអំពីការសម្រេចចិត្តជ្រើសរើសទីតាំងកម្ពុជា ជំនួសឲ្យការជ្រើសរើសប្រទេសផ្សេងនៅអាស៊ីថា ៖
«កម្ពុជាបច្ចុប្បន្នមានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយប្រទេសជាច្រើន ជាប្រទេសដែលមានស្ថិរភាពមួយបើធៀបនឹងប្រទេសអាស៊ីដទៃ ព្រមទាំងជាប្រទេសដែលមានថ្លៃឈ្នួលពលកម្មទាបនៅឡើយ»
ប្រសាសន៍របស់លោកឧកញ៉ាបែបនេះមានន័យថា ការមានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយបណ្ដាប្រទេសអាស៊ីខ្លួនឯង ប្រទេសមួយចំនួននៅអឺរុប និងអាមេរិក ជាការអនុគ្រោះមួយដល់ការនាំចេញផលិតផលសម្រេចនានា ហេតុនេះបើសិនវិនិយោគគិនជ្រើសរើសដាក់ទីតាំងរោងចក្ររបស់ខ្លួននៅកម្ពុជា នោះពួកគេនឹងទទួលបានការនាំចេញផលិតផលទៅកាន់ទីផ្សារជាដៃគូរពាណិជ្ជកម្មរបស់កម្ពុជាដោយរួចពន្ធ ឬសម្រាលពន្ធ។
ម៉្យាងទៀត កម្ពុជា ជាប្រទេសដែលរាប់ទុកថាមានស្ថិរភាព ដែលស្ថេរភាពនៅទីនេះសំដៅលើស្ថិរភាពទាំងនយោបាយ និងការគ្រប់គ្រងស្ថានការណ៍ជំងឺឆ្លងបានល្អ។ អ្វីដែលកាន់តែជាកត្តាទាក់ទាញទៀតនោះគឺ ថ្លៃពលកម្មរបស់ប្រជាជនក្នុងស្រុកនៅមានកម្រិតទាបនៅឡើយ បើធៀបទៅនឹងថ្លៃឈ្នួលបណ្ដាប្រទេសជិតខាងដូចជាវៀតណាម និងថៃជាដើម។
មូលហេតុទាំងនេះបានកែប្រែកម្ពុជាឲ្យក្លាយជាប្រទេសអំណោយផលមួយ មានលទ្ធភាពទាក់ទាញវិនិយោគគិនអន្តរជាតិឲ្យងាកមកចាប់អារម្មណ៍លើប្រទេសកំពុងអភិវឌ្ឍន៍តូចមួយនេះតាមរយៈការដាក់ទីតាំងរោងចក្ររបស់ខ្លួនជាបន្តបន្ទាប់។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយប្រទេសចិន អូស្ត្រាលី កូរ៉េ ជប៉ុន ព្រមទាំងប្រព័ន្ធអនុគ្រោះពន្ធជាមួយប្រទេសមួយចំនួនទៀត ដែលទាំងនេះបានសម្រួល មួយផ្នែកលើការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារខាងក្រៅ។ ចំណែកឯស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ថ្វីត្បិតតែថ្មីៗនេះមានការរីករាលដាលឆ្លងពីប្រទេសជិតខាង ប៉ុន្តែរដ្ឋាភិបាលបានចេញនូវវិធានការបិទខ្ទប់ភ្លាមៗចំពោះតំបន់ណាដែលមានការពាក់ព័ន្ធដើម្បីចៀសវាងការរាលដាល កាន់តែខ្លាំងដូចប្រទេសជិតខាង៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/03/2024
Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ
ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 29/03/2024
ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ
អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 29/03/2024
អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន
My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 29/03/2024
My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ