កម្ពុជាកំពុងតែផ្តោតយកចិត្តទុកដាក់លើកិច្ចការអភិវឌ្ឍន៍សំណង់អគារបៃតង

ភ្នំពេញ៖ កិច្ចអភិវឌ្ឍន៍ និងសាងសង់អគារបៃតងបានក្លាយទៅជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សកលលោក​ក្នុងការជួយគាំទ្រដល់​សកម្មភាព​ថែរក្សាបរិស្ថាន ភពផែនដី ជាពិសេសដើម្បីទប់ទល់ទៅនឹងការបម្រែបម្រួលអាកាសធាតុ។

អគារបៃតងជាអគារទាំងឡាយណាដែលមានការរចនា ការសាងសង់ និងការប្រតិបត្តិការរបស់អគារទាំងនោះអាចជួយកាត់​បន្ថយនូវផល​ប៉ះ​ពាល់អវិជ្ជមាន ឬបង្កើតផលវិជ្ជមានទៅលើអាកាសធាតុ និងបរិស្ថាន តាមរយៈរយៈការបង្កើតធនធានធម្មជាតិបៃតង​កែច្នៃនៅតាម​អគារ​ដែលនឹងជួយឲ្យគុណភាពនៃជីវិតរស់នៅកាន់តែប្រសើរឡើង។

ជាមួយនឹងគោលដៅយ៉ាងសំខាន់នេះ បច្ចុប្បន្ននេះគេសង្កេតឃើញនៅកម្ពុជាមានសំណង់អគារភាគច្រើននៅមិនទាន់គោរពតាម​ស្តង់ដា​បាន​គ្រប់គ្រាន់ នៅឡើយទេ ទាំងអគារចាស់ដែលបញ្ចប់ការសាងសង់រួច ក៏ដូចជាអគារដែលកំពុងសងសង់ ដែលជាហេតុធ្វើឲ្យក្រសួង​បិរស្ថាន​បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ។

ជាក់ស្តែង តាមរយៈកិច្ចប្រជុំ (Zoom )ស្តីការបង្ហាញ និងពិភាក្សាពីសេចក្តីព្រាងដំបូងនៃគោលការណ៍ណែនាំ និងវិញ្ញាបនបត្រកម្មអគា​រ​បៃតង កាលពីដើមសប្តាហ៍កន្លងមក ឯកឧត្តម ទិ​ន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការ​ក្រសួង​​បរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា កំពុងតែបានប្តេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ ចីរភាពបរិស្ថាន ហើយក្នុងនោះក៏ផ្តោតសំខាន់លើទស្សនៈវិស័យ និងគោលការណ៍នៃការអភិវឌ្ឍ​បៃតងនៅ​ក្នុងចក្ខុវិស័យ និងទិសដៅនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបានមានប្រសាសន៍បន្តថា អគារបៃតងបានផ្តល់ប្រយោជន៍ជាច្រើនដល់បរិស្ថាន សេដ្ឋកិច្ច និងសង្គមរួមមានទាំង​កិច្ចគាំពារ​បរិស្ថាន ការអភិរក្សជីវចម្រុះ ការប្រតិបត្តិមេត្រីភាពបរិស្ថាន ប្រសិទ្ធភាពធានធានចាប់តាំងពីដំណាក់កាល​រចនាអគាររហូតដល់​អគារក្លាយ​ជាសំណល់ ព្រមទាំងការសន្សំសំចៃថ្លៃប្រតិបត្តិការ ក៏ដូចជាការលើកកម្ពស់ផាសុកភាព គុណភាពជីវិតដល់អ្នកប្រើប្រាស់អគារជាដើម។

ដោយឡែក ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក៏បានឱ្យដឹងថា អគារភាគច្រើន ទាំងអគារដែល​យើងកំពុងប្រើប្រាស់ និងអគារកំពុងសាងសង់ថ្មីគឺមានការពិចារណាតិចតួចអំពីគោលគំនិតអគារបៃតង ដែលប្រើប្រាស់នូវធនធាន​សាងសង់​ច្រើន ប្រើប្រាស់ថាមពល ទឹក និងបញ្ចេញសំណល់ច្រើន ដែលប៉ះពាល់ដល់បរិស្ថាន ហើយ អគារទាំងនោះនឹងនៅតែប្រើប្រាស់ និងដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ទៀត។

ឯកឧត្តមបានថ្លែងបន្តថា គោលគំនិតអគារបៃតង ដែលផ្ដោតលើការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ការកាត់បន្ថយការបំភាយ​ឧស្ម័នផ្ទះកញ្ចក់ និងការបំពុលបរិយាកាស ការប្រើប្រាស់ទឹកតិច ប្រសិទ្ធភាពនៃការប្រើប្រាស់ដី ការប្រើប្រាស់សំភារៈសំណង់ដែលមិន​ប៉ះពាល់​ដល់បរិស្ថាន ការកាត់បន្ថយសំណល់ ការកាត់បន្ថយផលប៉ះពាល់លើសហគមន៍ក្នុងពេលសាងសង់ពេលប្រើប្រាស់អគារ គឺជា​ទស្សនទានថ្មីសម្រាប់បរិបទប្រទេសកម្ពុជានៅឡើយ ស្របពេលដែលការរីកចម្រើននៃសំណង់កំពុងតែរីកដុះដាលយ៉ាងខ្លាំង។ ដូច្នេះ ការបញ្ចូលគំនិតអគារបៃតងទៅក្នុងការរចនាអគារសំណង់ និងប្រតិបត្តិការ ពិតជាមានសារៈសំខាន់ណាស់ ព្រោះប្រទេសកម្ពុជា​មិន​ទាន់​មានគោលការណ៍ណែនាំការប្រតិបត្តិអគារបៃតង និងការទទួលស្គាល់សម្រាប់ការសាងសង់ ឬកែសម្រួលផ្ទះ និងអាគារដែលកំពុង​ប្រើ​ប្រាស់​នៅឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ

សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជួបលោក Shen Mingrong ប្រធានក្រុមហ៊ុន Zhenjiang Zhoung និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗ១៧ របស់ចិន

វេទិកា Maekyung Cambodia ទាក់ទាញការវិនិយោគ ពាណិជ្ជកម្ម និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា Maekyung កម្ពុជា ក្រោមមូលបទ "ព្រះរាជាណាចក្រពោរពេញដោយកាលានុវត្តភាព កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តដើម្បីរុញច្រានកំណើនសម្រាប់អនាគត"

ដំណឹងល្អ ! ជនមានពិការភាពជាម្ចាស់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម នឹងទទួលបានការលើកកម្ពស់ការបង្កើតផលិតផល និងកម្មសិទ្ធិបញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ជនមានពិការភាពដែលជាម្ចាស់អាជីវកម្ម មីក្រូ តូច និង មធ្យម នឹងទទួលបានការលើកកម្ពស់ក្នុងការបង្កើតផលិតផល សេវាកម្មថ្មីៗ និងរក្សាកម្មសិទ្ធិបញ្ញា

ការជិះរទេះគោនៅប្រដាក គឺជាផលិតផលថ្មីនៃសេវាកម្មទេសចរណ៍កំពុងទាក់ទាញទេសចរបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ការជិះរទេះគោ មើលភូមិអ្នកស្រុក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅភូមិប្រដាក បានក្លាយជាគោលដៅទេសចរណ៍យ៉ាងសំខាន់របស់ទេសចរបរទេស

ហេតុការណ៍កប៉ាល់បុកស្ពាននៅទីក្រុង Baltimore នៃរដ្ឋ Maryland បានធ្វើឱ្យមនុស្ស៦នាក់បាត់បង់ជីវិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

កាលពីថ្ងៃទី ២៦ ខែមីនា រថយន្តជាច្រើនគ្រឿងដែលកំពុងឆ្លងកាត់ស្ពានដែលមានប្រវែងជាង ២,៦ គីឡូម៉ែត្របានធ្លាក់ចូលទឹកបន្ទាប់ពីកប៉ាល់ដឹកកុងតឺន័របានបុកសសរស្ពាន Francis Scott Key