កម្ពុជាកំពុងផ្តោតលើសហគ្រាសខ្នាតមីក្រូតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចក្នុងតំបន់

ភ្នំពេញ ៖ កម្ពុជាមានបំណងជំរុញដំណើរការកសាងសហគមន៍អាស៊ាន ដោយផ្ដោតលើការសម្រេចឱ្យបាននូវគោលដៅ និងគំនិតផ្ដួចផ្ដើម​សំខាន់ៗ​ដែល​បានឯកភាពរួចហើយ ក្រោមផែនការលម្អិតនៃសហគមន៍ទាំង៣របស់អាស៊ាននៅឆ្នាំ ២០២៥ ដោយក្នុងនោះរួមមានផែនការ​មេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ និងផែនការងារដំណាក់កាលទី៤នៃគំនិតផ្ដួចផ្ដើមសម្រាប់សមាហរណកម្មអាស៊ាន ។ នេះបើតាម​សារ​លិខិតសម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង​ឱកាស​អបអរសាទរទិវាអាស៊ាន០៨ ខែសីហា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖

«តាមរយៈក្របខ័ណ្ឌអាស៊ាន យើងមានលទ្ធភាពពង្រីកជាអតិបរមានៅកាលានុវត្តភាព ដើម្បីបង្កើនទំនាក់​ទំនង​មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តា​ប្រទេសនៅក្នុងតំបន់ និងដៃគូខាងក្រៅទូទាំងសាកលលោក ក្នុងបុព្វហេតុលើកកម្ពស់​សន្តិភាព​យូរអង្វែង សន្តិសុខ វិបុលភាព និងការអភិវឌ្ឍជាតិលើគ្រប់ទិដ្ឋភាព។ នៅក្នុងបរិបទនេះហើយដែលមិនដល់ប្រាំខែទៀតទេកម្ពុជានឹងទទួលតួនាទីជា​ប្រធានប្តូរវេនរបស់អាស៊ានជាលើកទីបីចាប់តាំងពីបានចូលរួមក្នុងសមាគមនេះតាំងពីឆ្នាំ១៩៩៩»

សម្តេចបានលើកឡើងថា សម្រាប់ការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ កម្ពុជានឹងបន្តជំរុញឱ្យសហគមន៍អាស៊ាន​កាន់តែមាន​ភាព​រស់​រវើក និងសុខដុមរមនាថែមទៀត។ កម្ពុជានឹងព្យា​យាមលើកកម្ពស់ការការពារពលករចំណាកស្រុក និងបង្កើនការ​គាំទ្រសម្រាប់របៀបវារៈស្តីពីការ​អភិវឌ្ឍន៍បៃតង និងប្រកបដោយបរិយាប័ន្ន ។ ការផ្លាស់ប្ដូរទៅរកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់​សហគ្រាស​ខ្នាតមីក្រូ តូច និង​មធ្យម​(MSMEs) និងសហគ្រិនភាពរបស់ស្ត្រី និងយុវជន គឺជាវិស័យដែលកម្ពុជាត្រូវយកចិត្តទុកដាក់។

សម្ដេចបញ្ជាក់ថា ៖

«សហគ្រាសខ្នាតមីក្រូតូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចក្នុងតំបន់របស់យើង ហើយតំណាងឱ្យ៩៩ភាគរយ នៃស្ថាប័នធុរកិច្ច​ទាំង​អស់ដែល​ភាគច្រើនជាកម្មសិទ្ធិរបស់ស្តី្រ (៦០ ភាគរយនៅក្នុងប្រទេសកម្ពុជា) និងបានផ្ដល់ការងារសម្រាប់កម្លាំង​ពលកម្មជាង ៨០ភាគរយ ក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន»

សម្តេចក៏បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ខាងមុខ កម្ពុជានឹងបន្តខិតខំប្រឹងប្រែងលើកកម្ពស់​យន្តការ​ដែលផ្ដោតសំខាន់​លើការពង្រឹងសកម្មភាពរួមគ្នាជាក់ស្ដែងដល់ឈរជាមូលដ្ឋានភាពបើកចំហរស្មោះត្រង់ សុចរិត សុឆន្ទៈសាមគ្គីភាព និងភាពសុខដុមរមនាក្នុងអាស៊ាន ដើម្បីដោះស្រាយប្រកប​ដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមដែលតំបន់យើងទាំងមូលកំពុងជួបប្រទះ។

ខាងផ្នែកសេដ្ឋកិច្ចអាស៊ានសម្រេចបាននូវវឌ្ឍនភាពចាំធំ ហើយបានប្រែខ្លួនក្លាយទៅជាអំណាចសេដ្ឋកិច្ចធំដល់លំដាប់ទី៣ នៅទ្វីបអាស៊ី និងលំដាប់ទី៦ នៅក្នុងសកលលោក ។ តែពេលនេះអាស៊ានកំពុងតែប្រឈមមុខនឹងឧបសគ្គយ៉ាងធំនៅក្នុងដំណើររបស់ខ្លួន ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយការផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ចាប់ពីដើមឆ្នាំ២០២០ បានទាញសេដ្ឋកិច្ចតំបន់ និងសកលលោកឱ្យធ្លាក់ចូលក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ និងបានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ការរស់នៅរបស់ប្រជាជន។

ទន្ទឹមនឹងនេះកំណើននៃការប្រកួតប្រជែងផ្នែកភូមិសាស្រ្តនយោបាយ និងការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាចដែលបានរីករាលដាលទៅជាសង្រ្គាមពាណិជ្ជកម្ម និងបច្ចេកវិទ្យាបាននឹងកំពុងដាក់សម្ពាធកាន់តែធ្ងន់ធ្ងរថែមទៀតដល់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ទាំងមូល។

សម្តេចតេជោ បានបញ្ជាក់ដែរថា អាទិភាពចំពោះមុខរបស់កម្ពុជា គឺការធានាឱ្យបាននូវលទ្ធផលជាទីគាប់ចិត្តបន្ថែមទៀត ពីកិច្ចខិត​ខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីគេចចេញអោយផុតពីវិបត្តិកូវីត-១៩ ជា​មួយនឹងភាពធន់ កាន់តែរឹងមាំខ្លាំង​ក្លា។ ការងារបន្ទាន់ គឺបន្ត អនុវត្តនូវវិធានការនានាដែលស្ថិតក្រោមយុទ្ធសាស្ត្រទូលំទូលាយទាំង ៥ នៃក្របខ័ណ្ឌស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន រួមមាន ១ ការពង្រឹងប្រព័ន្ធសុខាភិបាល ២ការពង្រឹងសន្តិសុខមនុស្សជាតិ​ ៣ ការពង្រីកសក្តានុពលនៃទីផ្សារក្នុងតំបន់អាស៊ាននិងសមាហរណកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយ ៤ការពន្លឿនផ្នែកព័ត៌មានឌីជីថលប្រកបដោយបរិយាប័ន្ននិង ៥ ការបោះជំហានទៅរកអនាគតប្រកបដោយចីរភាពនិងភាពធន់រឹងមាំ។

ដូច្នេះ ការគាំទ្រដល់វិស័យទាំងនេះមិនត្រឹមតែជួយដល់ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកប​ដោយបរិយាប័ន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធានាមិនឱ្យយើងមានការខកខាន ក្នុងការសម្រេចនូវគោល​​​ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

កម្ពុជាពេញចិត្តថែបំប៉នអាស៊ានក្នុងនាមជាអង្គការដែលមានទស្សនៈសម្លឹងឆ្ពោះទៅពិភពខាងក្រៅ ។ នៅពេលដែលយើងខិតខំផ្សារភ្ជាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងអស់ ក្លាយជាគ្រួសារដ៏រឹងមាំមួយយើងក៏នឹងខិតខំបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀតជាមួយដៃគូខាងក្រៅផងដែរ ដោយឈរលើស្មារតីសមភាព ផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់