កម្ពុជាកំពុងល្បីល្បាញលើឆាកអន្តរជាតិជាមួយបច្ចេកវិទ្យាចំនួន3

ខណៈដែលបញ្ហាកូវីដកំពុងរាតត្បាតនៅទូទាំងសកលលោកនោះ បច្ចេកវិទ្យាគ្រប់ប្រភេទដែលរួមមានទាំងកម្មវិធីទូរស័ព្ទផងត្រូវបានចែករំលែក និងប្រើប្រាស់យ៉ាង​ទូលំទូលាយដើម្បីចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ច រួមនឹងសកម្មភាពប្រយុទ្ធប្រឆាំងនឹងកូវីដផងដែរ។

មិនខុសនឹងបណ្តាប្រទេសមួយចំនួនទៀតនៅលើសកលលោកនោះទេ កម្ពុជាក៏កំពុងពន្លឿនការប្រើប្រាស់វិស័យបច្ចេកវិទ្យា និងចែករំលែកទៅឲ្យពលរដ្ឋរបស់​ខ្លួន​ផងដែរ ហើយជាលទ្ធផលនៅពេលនេះកម្ពុជាបានក្លាយជាប្រទេសមួយដែលកំពុងទទួលបានការស្ងើចសរសើរយ៉ាងខ្លាំងពីបណ្តាប្រទេសជាច្រើនទៅលើភាព​ជោគ​ជ័យ​នៃការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនចំនួន 3 ផ្សេងគ្នា។

តាមរយៈបណ្តាញផ្សព្វផ្សាយជាសកល The WEForum បានឱ្យដឹងថា៖

“បដិវត្តបច្ចេកវិទ្យា 4.0 ដែលខ្លួនបានអំពាវនាវឲ្យមានការអភិវឌ្ឍតាំងតែពីឆ្នាំ 2016 ឬ ASEAN 4.0 សម្រាប់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នោះបានកត់សម្គាល់ឃើញថា កម្ពុជាក៏ជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេស​អភីវឌ្ឍន៍​ដទៃទៀត​ក្នុងតំបន់ដែលមានភាពលេចធ្លោក្នុងការប្រើប្រាស់បច្ចេកវិទ្យាផងដែរ ខណៈដែលប្រទេសិង្ហបុរី និងថៃ បាននាំមុខមួយជំហ៊ាន”

ថ្វីត្បិតតែថៃនិងសិង្ហបុរីគឺជាអ្នកដែលនាំមុខគេខ្លាំងលើបច្ចេកវិទ្យានិងឌីជីថលប៉ុន្តែខ្លួនបានកត់សំគាល់ថាកម្ពុជាក៏មិននៅស្ងៀមនោះដែរដោយក្នុងនោះបច្ចេកវិទ្យា

ចំពោះបច្ចេកវិទ្យាដែលកម្ពុជាកំពុងមានភាពលេចធ្លោជាងគេនៅលើឆាកអន្តរជាតិចំនួន3 ទៅលើការប្រើប្រាស់នៅពេលនេះរួមមាន ៖

1.បច្ចេកវិទ្យា Virtual reality និង Mobile App ភ្ជាប់ទំនាក់ទំនងអតីតកាល និងបច្ចុប្បន្នភាព៖ តាមរយៈបច្ចេកវិទ្យា Virtual reality និង 3D កម្ពុជា​បាន​សម្រេចយកវាមកប្រើប្រាស់នៅក្នុងគម្រោងមួលដែលត្រូវបានគេស្គាល់ឈ្មោះយ៉ាងច្បាស់ថា Virtual Angkor Project ក្នុងគោលបំណងដើម្បីឲ្យ​ពិភពលោក​អាចស្វែងយល់ និងសិក្សាពីចំណុចកំពូលនៃសម័យអាណាចក្រខ្មែរដ៏រុងរឿងបំផុត ហើយគម្រោងនេះត្រូវបានទទួលពានរង្វាន់ Digital Humanities and Multimedia Studies ពីស្ថាប័ន Medieval Academy របស់អាមេរិកសម្រាប់ឆ្នាំ2021នេះ។

2.បច្ចេកវិទ្យារ៉ូបូត Robots ដើម្បីបេសកកម្មដោះមីន៖ កម្ពុជា ជាប្រទេសមួយដែលរងគ្រោះដោយសារបញ្ហាគ្រាប់មីននៅក្រោយសង្គ្រាមដែលបានអូសបន្លាយ​ជិត 3 ទសវត្សរ៍ ដូចនេះកិច្ចការងារដោះមីននៅកម្ពុជាត្រូវបានដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែស្ថិតក្នុងល្បឿនដ៏យឺតយ៉ាវមួយ។ ក្រោយមក​កម្ពុជា​ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា កម្ពុជាក៏បានសម្រេចចិត្តក្នុងការប្រើប្រាស់បច្ចេកវិទ្យារ៉ូបូតដែលមានឈ្មោះថា Demine Robotics ដែលមាន​សមត្ថភាព និងមុខងារងាយស្រួលខ្លាំងក្នុងកិច្ចការងារនេះដោយមិនចាំបាច់មានការប្រើប្រាស់មនុស្សទៀតឡើយ ហើយលទ្ធផលក៏ទទួលបានគាប់ល្អប្រសើរ។

3.បច្ចេកវិទ្យា ដើម្បីលើកកំពស់ Blockchainទោះបីជាពលរដ្ឋកម្ពុជាដែលមានប្រមាណ 78 ភាគរយនៅមិនទាន់មានការ​ប្រើប្រាស់ទៅលើសេវា​កម្ម​ធនាគារ​នៅឡើយ ប៉ុន្តែបច្ចេកវិទ្យាកំពុងជួយជំរុញឲ្យប្រទេសនេះមានប្រសិទ្ធភាពអាចដោះស្រាយបញ្ហាហិរញ្ញវត្ថុ (ផ្ទេរ និងទូទាត់ប្រាក់) តាមរយៈកម្មវិធីទូរស័ព្ទមួយដែល​ត្រូវបានគេស្គាល់ថា បាគង (Bakong) ដែលជាប្រព័ន្ធបច្ចេកវិទ្យាមួយជួយសម្រួលដល់កិច្ចការងារទូទាត់ប្រាក់លើប្រព័ន្ធឌីជីថលរវាងធនាគារ និងអ្នកប្រើប្រាស់​ទាំងអស់នៅ​ក្នុងប្រទេស។ កម្មវីធីនេះត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់លោកស្រី ជា សេរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិកម្ពុជា (NBC) តាំងតែ​ពីចុងឆ្នាំ2020មកម្ល៉េះ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់