កម្ពុជា កំពុងបង្វែរការអភិវឌ្ឍទៅលើប្រព័ន្ធ E-Commerce សម្រាប់ការទិញ-លក់ នាថ្ងៃអនាគត

ភ្នំពេញ ៖ E-commerce គឺជាថ្នាលទីផ្សារអនឡាញមួយដែលអាចអនុញ្ញាតឲ្យសកម្មភាពទិញ-លក់ ប្រព្រឹត្តទៅដោយមានភាពងាយស្រួល។ វាគឺជាភាពពេញនិយមសម្រាប់ប្រទេសនៅលើពិភពលោកនាពេលបច្ចុប្បន្ន ជាពិសេសបណ្ដាប្រទេសជឿនលឿន ព្រមទាំងជាគោលដៅសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ឯកឧត្តម បណ្ឌិត សុខ ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា បានរំលេចពីគោលនយោបាយសម្រាប់វិស័យសេដ្ឋកិច្ចថា សម្រាប់កម្ពុជា E-commerce គឺជាវិស័យមួយដែលរាជរដ្ឋាភិបាលកំពុងតែជំរុញ និងពង្រឹងឲ្យមានភាពខ្លាំងក្លា។

ឯកឧត្តមបានបន្តថា ៖

«នៅក្នុងរយៈពេល ៤-៥ឆ្នាំចុងក្រោយនេះ យើងឃើញមានសកម្មភាពច្រើន យើងឃើញមានសេចក្ដីផ្ដួចផ្ដើមទាំងផ្នែករដ្ឋ ទាំងផ្នែកឯកជន គឺមានការចូលរួមច្រើនក្នុងការពង្វឹក ក្នុងការរកដៃគូរធ្វើពាណិជ្ជកម្ម ក្នុងការរក​ជំនួយបច្ចេកទេសពីប្រទេសដៃគូរអាស៊ានជាដើម…»

ប៉ុន្តែ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ដែរថា សកម្មភាពទាំងនេះប្រៀបបាននឹងជំហានដំបូងនៅឡើយ ពោលគឺត្រូវការរយៈពេល ២ ទៅ ៣ឆ្នាំទៀត ទើបអាចមានភាពប្រសើរបាន។

ឯកឧត្តម បានបញ្ជាក់ថា ៖

«អ្វីដែលកម្ពុជាកំពុងតែធ្វើនៅពេលនេះ គឺប្រៀបបានទៅនឹងការសាបសំណាប ដែលសំណាបនោះបានកំពុងនឹងដុះលូតលាស់ហើយ គ្រាន់តែត្រូវការពេលវេលាលូតលាស់បន្ថែមដើម្បីរួចរាល់សម្រាប់ការច្រូត។ កន្លងមកគឺមានប្រទសមួយចំនួន ដូចជា អូស្ត្រាលី ណូវែលសេឡង់ និងរួមទាំងសហគមន៍អឺរ៉ុបផងនោះ សុទ្ធតែធ្លាប់បានផ្ដល់ជំនួយជាច្រើនសម្រាប់ដំណើរការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកនេះ។ ជាគម្រូជាក់ស្ដែង ប្រទេសអាល្លឺម៉ង់បានបង្កើតនូវកម្មវិធីហ្វឹកហ្វឺនជូនទាំងមន្ត្រីរដ្ឋ និងឯកជនលើវិស័យឌីជីថល»

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈសកម្មភាពទាំងនេះ ពិតជាបានជំរុញឲ្យធនធានមនុស្សនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី រាជរដ្ឋាភិបាលនៅតែបង្ហាញគោលចំហចង់ឲ្យធនធានទាំងនោះមានការប្រមូលផ្ដុំ ដើម្បីឲ្យរដ្ឋមានលទ្ធភាពក្នុងការជំរុញកាលានុវត្តភាពពួកគេបានកាន់តែលូតលាស់ទៅមុខក្នុងល្បឿនលឿន។

គួរឲ្យកត់សម្គាល់ដែរថា នៅរយៈពេលចុងក្រោយនេះ ប្រជាជនកម្ពុជាជាច្រើនបានប្រើប្រាស់បណ្ដាញសង្គមដើម្បីបម្រើឲ្យការប្រកបអាជីវកម្មរបស់ខ្លួន ក៏ប៉ុន្តែបើនិយាយពី E-Commerce ពិតប្រាកដ គឺមានភាពច្បាស់លាស់ និងចាស់ទុំជាងនេះ ដោយទាមទារឲ្យមានធនធានមនុស្សខាងបច្ចេកទេសសម្រាប់បង្កើតថ្នាល ក៏ដូចជាដើម្បីធានាសុវត្ថិភាពនៃការលក់ដូរតាមអនឡាញ ដែលមានភាពប្រឈមខ្ពស់ជាមួយនឹងការចូលលួចបន្លំពីក្រុមអនាមិកទាំងឡាយ។ ចំពោះ E-Commerce ដែលល្បីៗនៅលើពិភពលោកក្នុងការផ្ដល់សេវាកម្មបញ្ជាទិញ លក់ទំនិញដោយសុវត្ថិភាពរួមមានដូចជា Alibaba របស់ប្រទេសចិន Amazon និង eBay ដែលជារបស់អាមេរិក ហើយទាំងនេះហើយជាគម្រូដែលកម្ពុជាកំពុងដើរតាម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ