កម្ពុជាចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគីក្នុងកិច្ចប្រជុំកំពូលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ

ភ្នំពេញ ៖ កិច្ចប្រជុំកំពូលក្រោមប្រធានបទការលើកកម្ពស់ កិច្ចសហប្រតិបត្តិការពហុភាគី ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រោមគំនិតផ្តួចផ្តើម​ខ្សែក្រវាត់ និងផ្លូវលើកទី៦ (The 6th Belt and Road Summit) ឆ្នាំ២០២១ ដោយមានឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិនកិត្តិយស ។

គោលបំណងសំខាន់នៃកិច្ចប្រជុំកំពូលនេះបានផោ្តតលើការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់សាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងប្រទេសជាដៃគូ រួមមានអាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក (WTO) និង ដៃគូពាណិជ្ជកម្មដទៃទៀត ក្នុងបរិបទទ្វេភាគី តំបន់ និងពហុភាគី។

ឯកឧត្តម ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ថា ៖

«កិច្ចការសំខាន់ គឺផែនការស្តារសេដ្ឋកិច្ចអាស៊ាន និងកម្ពុជា ជាពិសេសការធានាឱ្យបាននូវលំហូរ នៃទំនិញចាំបាច់ សំភារៈបរិក្ខារសុខាភិបាល និងស្បៀងអាហារ ក្នុង​បរិការណ៍នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ និងក្រោយវិបត្តិនេះ»

ឯកឧត្តមក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេ​ភាគីរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិត ចិន និងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនទៀត ក្រោមក្របខ័ណ្ឌអាស៊ាន ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកិច្ចព្រមព្រៀងទាំងនេះ នឹងជួយកាត់បន្ថយ និងលុបបំបាត់ពន្ធគយ និងរបាំងមិនមែនពន្ធគយ សម្រាប់ពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវា ដែលនឹងលើក កម្ពស់បរិស្ថានសម្រាប់ការវិនិយោគ ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងតំបន់។​

ឯកឧត្តមរដ្ឋមន្រ្ដី បានបញ្ជាក់ថា ប្រព័ន្ធពាណិជ្ជកម្មពហុភាគីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាពិសេសការត្រៀមចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១២ (MC12) នាពេលខាងមុខផងដែរគឺពិតជាមានសារសំខាន់បំផុត។ ជាមួយគ្នានេះ កម្ពុជាក៏បាន និងកំពុងទទួលបានផលប្រយោជន៍ជាច្រើនពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសរចនាសម្ព័ន្ធក្នុងវិស័យដឹកជញ្ជូន រួមមានស្ពាន ទំនប់វារីអគ្គិសនី អាកាសយានដ្ឋាន កំពង់ផែសមុទ្រ និងទន្លេ ជាដើម។ ការអភិវឌ្ឍទាំងនេះនឹងឈានទៅដល់ ការលើកកម្ពស់ កិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជា ដែលនឹងនាំមកនូវការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច សុខមាលភាព ប្រជាជន និងការលុបបំបាត់ភាពក្រីក្រ។

សូមបញ្ជាក់ថា ភាគីហុងកុង ដែលជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ លើកទី៦ ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការប្តេជ្ញាក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសជាដៃគូពាណិជ្ជកម្ម ទាំងក្នុងតំបន់ និងលើពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ