ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ សម្រេចបានជាង ៣១៨លានដុល្លារក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ

ទោះជាស្ថិតនៅក្នុងកំឡុងពេលមានវិបត្តិនៃជំងឺកូវីដ-19ក៏ដោយ ក្រោមកិច្ចទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងស៊ីជម្រៅរវាងកម្ពុជា-កូរ៉េខាងត្បូង បានធ្វើការពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ ឲ្យមានកើនឡើងជាបន្តបន្ទាប់ ជាក់ស្ដែងនៅត្រឹមរយៈ ៤ខែដើមឆ្នាំ២០២១នេះ ជាលទ្ធផលសម្រចរហូតដល់ ៣១៨លានដុល្លារសហរដ្ឋអាមេរិក។

យោងតាមរបាយការណ៍ដែលចេញដោយសមាគមពាណិជ្ជកម្មអន្តរជាតិប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមេសាឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូងមានតម្លៃចំនួន ១២៤ លានដុល្លារ កើនឡើងប្រមាណ ៨.៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែកការនាំចូលរបស់ប្រទេសកម្ពុជាពីទីផ្សារនៃប្រទេសកូរ៉េខាងត្បូងវិញមានទំហំប្រមាណ១៩៤ លានដុល្លារ ដែលចំនួននេះកើនបានឡើង ៦.២ ភាគរយ ធៀបនឹងឆ្នាំ២០២០។ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ៧.៥ ភាគរយស្មើនឹង ៣១៨ លានដុល្លារ។

ផលិតផលសំខាន់ៗរបស់កម្ពុជា ដែលនាំចេញទៅកូរ៉េខាងត្បូង រួមមានដូចជាសម្លៀកបំពាក់ ស្បែកជើងកាបូប ទំនិញ ការធ្វើដំណើរ ភេសជ្ជៈ  គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ ឱសថ និងផលិតផលកសិកម្ម ខណៈដែលការនាំចូលសំខាន់ៗពីប្រទេសកូរ៉េរួមមាន៖ យានយន្ត គ្រឿងអេឡិចត្រូនិក ឧបករណ៍ផ្ទះបាយ ភេសជ្ជៈ ឱសថ និងផលិតផលប្លាស្ទិកជាដើម។

ជាមួយគ្នានេះ ស្របទៅនឹងមហិច្ឆតាក្នុងការពង្រីកទំហំពាណិជ្ជកម្មឲ្យកាន់តែធំ និងរឹតតែល្អប្រសើរ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានខិតខំក្នុងការចរចា និងជំរុញឱ្យមានការរៀបចំកិច្ចចុះហត្ថលេខានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅក្នុងពេលឆាប់ៗខាងមុខនេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ ធ្លាប់បានមានប្រសាសន៍ថា ៖

“កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េនេះនឹងត្រូវចូលជាធរមាននៅក្នុងឆ្នាំ២០២១នេះ ដើម្បីពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រឹងធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែមានភាពទូលំទូលាយ ផ្ដល់នូវប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សំដៅបង្កើតផលប្រយោជន៍សេដ្ឋកិច្ច សុខុមាលភាពសង្គមជាតិ ប្រជាជាតិ និងធុរកិច្ចនៃប្រទេសទាំងពីរកាន់តែប្រសើរឡើងប្រកបដោយភាពជឿជាក់”

ឯកឧត្តមបានមានប្រសាសន៍បន្តថា នៅពេល CKFTA ត្រូវបានបង្កើតឡើង វានឹងចូលរួមចំណែកក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ ព្រះរាជាណាចក្រកម្ពុជានឹងទាក់ទាញការវិនិយោគថ្មីពីប្រទេសកូរ៉េខាងត្បូង និងប្រទេសបរទេសផ្សេងទៀត ដើម្បីចាក់បញ្ចូលសាច់ប្រាក់ចាំបាច់ទៅក្នុងប្រទេស៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ