ធនាគារកម្ពុជា-ម៉ាឡេស៊ី ដាក់ដំណើរការសេវាផ្ទេរប្រាក់ឆ្លងដែនរួមគ្នាជាផ្លូវការ

ភ្នំពេញ ៖ ក្រោយកិច្ចជំនួបទ្វេភាគី និងសិក្សាលម្អិតទៅលើគោលការណ៍រួមគ្នាកាលពីពេលកន្លងទៅនេះ ធនាគារជាតិនៃកម្ពុជា និងធនាគារមេយប៊ែង បានសហការគ្នាដាក់ឱ្យដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា តាមរយៈកម្មវិធីទូទាត់ «បាគង» និងកម្មវិធី «MAE app» របស់ធនាគារមេយប៊ែង ដើម្បីបន្ថែមការងាយស្រួល។

សេវាផ្ទេរប្រាក់ឆ្លងដែននេះ នឹងអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារមេយប៊ែង នៅប្រទេសម៉ាឡេស៊ីផ្ទេរប្រាក់ដោយផ្ទាល់ទៅក្រុមគ្រួសារ មិត្តភក្តិ ឬដៃគូអាជីវកម្មនៅប្រទេសកម្ពុជា តាមរយៈកម្មវិធី MAE app បានយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើលេខទូរស័ព្ទ របស់អ្នកទទួលដែលបានចុះឈ្មោះ ប្រើប្រាស់កម្មវិធីបាគង។

ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា នៅដំណាក់កាលទី១នេះ អតិថិជនអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ពី ប្រទេសម៉ាឡេស៊ី មកប្រទេសកម្ពុជា ចំណែកឯប្រតិបត្តិការផ្ទេរប្រាក់ពីប្រទេសកម្ពុជាទៅប្រទេសម៉ាឡេស៊ី នឹងត្រូវដាក់ឱ្យដំណើរការនៅដំណាក់កាលបន្ទាប់។

អតិថិជនរបស់ធនាគារមេយប៊ែង ក៏អាចទទួលបាននូវបទពិសោធន៍នៃ ការប្រើប្រាស់ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងកម្រៃសេវាសមរម្យ។ ជាមួយគ្នានេះ អតិថិជនអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់បានរហូតដល់ ២.៥០០ ដុល្លារអាមេរិក (ឬស្មើនឹង ១០.០០០ រីងហ្គីត) ក្នុងមួយថ្ងៃ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ៖ 

«ខ្ញុំជឿជាក់ថា ការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ីតាមប្រព័ន្ធបាគងនេះ នឹងជួយឱ្យប្រទេសទាំងពីរសម្រេចបាននូវកិច្ចសហប្រតិបត្តិការ ផ្នែកហិរញ្ញវត្ថុកាន់តែស៊ីជម្រៅមួយកម្រិតទៀត ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបម្រើជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៃ ប្រទេសទាំងពីរ ជាពិសេសពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ីត្រូវការផ្ទេរប្រាក់ ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ ប្រកបដោយសុវត្ថិភាព និងចំណាយតិច»

លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា

 «យើងពិតជាមានសេចក្តីសោមនស្ស ដែលបានដាក់ឱ្យដំណើរការជាផ្លូវការ នូវសេវាផ្ទេរប្រាក់ឆ្លងដែនមេឃប៊ែង-បាគង ដែលជាសេវាទូទាត់ឆ្លងដែន ដំបូងបង្អស់របស់ប្រព័ន្ធបាគង។ ប្រជាពលរដ្ឋកម្ពុជាដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសម៉ាឡេស៊ី នឹងទទួលបានអត្ថប្រយោជន៍ពីសេវានេះ ដែលនឹងជួយលើកកម្ពស់ផ្នែកហិរញ្ញវត្ថុ របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដោយសារប្រជាពលរដ្ឋ អាចគ្រប់គ្រងមូលនិធិរបស់ខ្លួនបានយ៉ាងសកម្ម រួមមាន ការទូទាត់ចំណាយផ្សេងៗសម្រាប់គ្រួសារ និងការផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រឡាញ់របស់ពួកគាត់ ជាដើម»

លោកជំទាវបន្ថែមថា ៖

« ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការលើកកម្ពស់ការតភ្ជាប់ ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ការផ្ទេរប្រាក់ឆ្លងដែនមកកាន់កម្ពុជា ដែលមានភាពងាយស្រួល ឆាប់រហ័ស និងចំណាយតិច ក៏ជាវិធីមួយក្នុងការពន្លឿនបរិយាបន្នហិរញ្ញវត្ថុរបស់សហគមន៍ដែលខ្វះខាតផងដែរ»

លោក Abdul Farid Alias ប្រធានមេយប៊ែងគ្រុប និងជានាយកប្រតិបត្តិនៃធនាគារមេយប៊ែង ម៉ាឡេស៊ី បានលើកឡើងថា ធនាគារមេយប៊ែង ពិតជាមានកិត្តិយសណាស់ដែលបានក្លាយជា ធនាគារពាណិជ្ជដំបូងគេក្នុងពិភពលោក ដែលសហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការបង្កើតប្រព័ន្ធទូទាត់និងផ្ទេរប្រាក់ឆ្លងដែនតាមប្រព័ន្ធបាគង។

លោកបានបញ្ជាក់ថា ធនាគារមេយប៊ែងមានមោទនភាព ដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើម ដ៏សំខាន់នេះ ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុឌីជីថល ប្រកបដោយប្រសិទ្ធភាពជូនសាធារណជន ជាពិសេសប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅប្រទេសម៉ាឡេស៊ី ជាមួយនឹងការលើកកម្ពស់ផ្នែកហិរញ្ញវត្ថុកាន់តែទូលំទូលាយ។ ការប្រើប្រាស់ការតភ្ជាប់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងបច្ចេកវិទ្យាឌីជីថល យើងបានកែប្រែបទពិសោធន៍នៃ ការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា ដែលផ្តល់នូវភាពងាយស្រួល និងចំណាយសមរម្យ

លោកបានបញ្ជាក់ថា ៖​

«ការដាក់ឱ្យដំណើរការជាផ្លូវការនេះ ក៏ជាសមិទ្ធផលថ្មីមួយ ក្នុងដំណើរឆ្ពោះទៅរកឌីជីថល របស់ធនាគារមេយប៊ែងផងដែរ ហើយនេះជាសេវាផ្ទេរប្រាក់ឆ្លងដែនដំបូងនៃកម្មវិធី MAE app របស់យើង។ ធនាគារមេយប៊ែងនឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីពង្រីកបន្ថែមនូវសេវាដែលអនុញ្ញាតឱ្យ មានការផ្ទេរប្រាក់ពីប្រទេសកម្ពុជា ទៅប្រទេសម៉ាឡេស៊ីក៏ដូចជាសិក្សា និងពិនិត្យលើកាលានុវត្តភាពថ្មីៗបន្ថែមទៀត»

លោក Mohd Hanif Suadi នាយកប្រតិបត្តិនៃធនាគារមេយប៊ែងកម្ពុជា បានថ្លែងថា សេវាផ្ទេរប្រាក់ឆ្លងដែនមេយប៊ែង-បាគង នឹងដោះស្រាយនូវបញ្ហាកម្រៃសេវាផ្ទេរប្រាក់ខ្ពស់ និងរយៈពេលយូរនៃប្រតិបត្តិការ ដែលកើតមានជាយូរមកហើយ។ សេវាផ្ទេរប្រាក់ឆ្លងដែននេះ នឹងជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី និងក្រុមគ្រួសាររបស់ពួកគាត់ពីព្រោះ ពួកគាត់អាចទទួលបានមូលនិធិភ្លាមៗ និងដោយគ្មានការព្រួយបារម្ភអ្វីទៀតឡើយ»។

លោកបានបន្ថែមថា នេះគឺស្របតាមគោលដៅរបស់ធនាគារមេយប៊ែងកម្ពុជា ក្នុងការផ្តោតលើការបង្កើតបណ្តាញឌីជីថលមួយ ដើម្បីផ្តល់ជូនអតិថិជន ជាមួយនឹងបទពិសោធន៍ធនាគារ ប្រកបដោយភាពរលូន និងគ្មានក្តីបារម្ភ។ យើងមានមោទនភាពក្នុងការគាំទ្រ ការឆ្ពោះទៅរកសង្គមមួយ ដែលមិនប្រើប្រាស់សាច់ប្រាក់នៅកម្ពុជា និងពន្លឿនបរិយាបន្នហិរញ្ញវត្ថុ ជាពិសេសនៅក្នុងសហគមន៍ ដែលពុំទទួលបានសេវាហិរញ្ញវត្ថុ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ