កម្ពុជាគ្រោងបើកទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់

ភ្នំពេញ ៖ ស្ថិតនៅក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចជាតិឡើងវិញក្រោយរងប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ កម្ពុជាគ្រោងនឹងបើកទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួច ដែលនឹងចាប់ដំណើរការក្នុងពេលឆាប់ៗនេះ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការគ្រោងបើកដំណើរការសេដ្ឋកិច្ច អប់រំ និងទេសចរណ៍នេះ ក្រោយកម្ពុជាបានចាក់វ៉ាក់សាំងបានជិតគ្រប់ផែនការ ដោយគិតមកដល់បច្ចុប្បន្ន កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ ឆ្នាំឡើងទៅបានប្រមាណជាង ៩៧% ធៀបនឹងគោលដៅចំនួន ១០ លាននាក់ និងកុមារអាយុចាប់ពី ១២ ឆ្នាំ រហូតដល់ក្រោម ១៨ ឆ្នាំ បានប្រមាណជាង ១,៧ លាននាក់ ធៀបនឹងគោលដៅ ២លាននាក់។

ការលើកឡើងបែបនេះនៅក្នុងឱកាសកិច្ចជំនួបពិភាក្សាការងារជាមួយលោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោកប្រចាំ តំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តាមរយៈ Video Conference កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ៖

«កម្ពុជាគ្រោងបើកដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញតាមបែបគន្លងថ្មី ដោយចាប់ផ្តើមពីវិស័យអប់រំ បន្ទាប់មកវិស័យទេសចរណ៍ក្នុងស្រុក និងទេសចរណ៍ដែលបានទទួលការចាក់វ៉ាក់សាំងរួចជាដើម។ វិស័យអប់រំនេះកម្ពុជានឹងបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនសម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់នាពេលឆាប់ៗនេះ លើកលែងតែកម្រិតបឋមសិក្សា»

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏សំណូមពរឱ្យធនាគារពិភពលោកជួយកៀរគរធនធានជាហិរញ្ញប្បទានឥតសំណង សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ និងគាំពារសង្គមដូចជាគម្រោងអប់រំ អភិវឌ្ឍន៍ជំនាញ និងសុខាភិបាលជាដើម ដែលកំពុងមានតម្រូវការកាន់តែច្រើន ជាពិសេសក្នុងបរិការណ៍ក្រោយជំងឺកូវីដ-១៩ និងសុំឱ្យធនាគារពិភពលោក ពិចារណាឡើងវិញលើលក្ខ​ខណ្ឌឥណទាន ដែលមានកម្រិតសម្បទាន​ខ្ពស់ដល់កម្ពុជា ដូចបណ្តាដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងពន្យារ​ពេលអនុវត្តលក្ខខណ្ឌឥណទានថ្មី ដើម្បីឱ្យកម្ពុជាមានលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធធំៗ សម្រាប់គាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។

លោកស្រី Victoria Kwakwa បានអបអរសារទរលើចំណាត់ការដ៏រហ័សក្នុងការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ធៀបនឹងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា ក៏ដូចជាការបើកដំណើរការឡើងវិញនូវគ្រឹះ​ស្ថាន​សិក្សាសាធារណៈ និងឯកជនទាំងឡាយ។ សូមបញ្ជាក់ថា ក្នុងរយៈពេល៧ខែកន្លងទៅ ពោលចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរអន្ដរជាតិ តាមអាកាសយានដ្ឋានអន្តរជាតិទាំង៣ មានប្រមាណ៥ម៉ឺននាក់ ធ្លាក់ចុះ ៩២.៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០កន្លងទៅ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២.១២ %

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផល ៥២.១២% ហើយក្រសួងបានប្តេជ្ញាសម្រេចឱ្យបាន ៦០% នៅខែមិថុនា ។

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ជំរុញឱ្យ​រៀបចំ​ទីក្រុង​ដើម្បី​សុខុមាលភាពពលរដ្ឋ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/04/2024

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ជំរុញឱ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​រៀបចំទីក្រុង​ដោយផ្ដោត​លើ​សុខុមាលភាព​ពលរដ្ឋ​

Dytech Limited ជួយបង្កើនចំណូលសហគមន៍នៅប្រទេសហ្សំប៊ីពីការផលិតទឹកឃ្មុំ និងការពារជីវៈចម្រុះ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/04/2024

Dytech Limited បានធ្វើការជាមួយសហគមន៍នៅក្នុងតំបន់ដីសើមក្នុងការផលិតទឹកឃ្មុំ ដើម្បីឲ្យអ្នកភូមិចៀសឆ្ងាយពីការកាប់ដើមឈើ និងសកម្មភាពបរបាញ់ ដែលនាំឱ្យប៉ះពាល់ដល់ជីវៈចម្រុះ

អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/04/2024

អត្រាអតិផរណានៅកម្ពុជា ត្រូវបានព្យាករថានឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសម្ទុះវិជ្ជមានប្រសើរ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ទីផ្សារក្រមាខេត្តតាកែវ នៅតែមានប្រជាប្រិយភាព និងមានតម្រូវការទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 18/04/2024

បច្ចុប្បន្ន ទីផ្សារក្រមាក៏នៅតែមានដំណើរការ ព្រោះក្រៅពីការប្រើប្រាស់ ក្រមាក៏ជាអំណោយដ៏មានអត្ថន័យសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់ក្នុងឱកាសនានាផងដែរ។

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម