វិស័យឯកជនគាំទ្រ កម្ពុជាជំរុញគោលដៅនិរន្តរភាពទេសចរណ៍ធម្មជាតិក្នុងខេត្តចំនួន៧

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារអន្តរក្រសួងដោយមានក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទចូលរួមក្នុងការជ្រើសរើសខេត្តចំនួន៧ លើគម្រោងនិរន្តរភាពទេស​ភាព ដើម្បីបង្កើនតំបន់ទេសចរណ៍ធម្មជាតិនៅកម្ពុជា រួមជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍប្រកប​ដោយចីរភាព ។

អន្តរក្រសួងដែលសហការគ្នាបានបង្ហាញពីតំបន់ដែលនឹងត្រូវអនុវត្តក្នុងខេត្តទាំង៧ រួមមានខេត្តកំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ដោយដាក់បញ្ចូលក្នុងផែនការរួមមានតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងខាងត្បូង ដែនជម្រកសត្វព្រៃតាតៃ និងសំកុស របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ និងតំបន់ពហុបំណងបឹងទន្លេសាប។

គម្រោងនេះនឹងរួមបញ្ចូលការដំឡើងបង្គោលព្រំ ការសាងសង់ទីស្នាក់ការឧទ្យានុរក្សចំនួន៣កន្លែង មជ្ឈមណ្ឌលព័ត៌មានចំនួន៣កន្លែង ក៏ដូចជាការលើកកម្ពស់ជីវភាពសហគមន៍ និងខ្សែចង្វាក់ អនុផលព្រៃឈើផងដែរ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព បានមានប្រសាសន៍ថា តាមរយៈការរៀបចំពង្រីក និងការស្តារហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផែនការទេសចរណ៍ប្រកបដោយចីរភាព ខេត្តគោលដៅនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន ដែលនឹងជួយឧស្សាហកម្ម និងបង្កើនប្រាក់ចំណូលដល់សហគមន៍មូលដ្ឋានផងដែរ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA)​ បានយល់ថា គម្រោងនិរន្តរភាពទេស​ភាព ដើម្បីបង្កើនទេសចរណ៍ធម្មជាតិនៅកម្ពុជា ជាសកម្មភាពមួយនៅក្នុងការអភិវឌ្ឍនិរន្តរភាពនៃវិស័យទេសចរណ៍ ព្រោះថានៅពេលណាសកម្មភាពប្រកួតប្រជែងកើតឡើង មិនត្រឹមតែ៧ ខេត្តនោះទេ គឺខេត្តទាំងអស់ក៏ត្រូវរៀបចំខ្លួនដែរ ដោយសារតែទាក់ទងដល់ការជ្រើសរើសភូមិគំរូ ជាកម្មវិធីរបស់អង្គការទេសចរណ៍ពិភពលោក។

លោកជំទាវបានមានប្រសាសន៍ថា ៖

«ភូមិរបស់ខ្លួននីមួៗ ចង់ប្រកួតប្រជែង ចង់ដាក់បង្ហាញឱ្យមានការទាក់ទាញ ដែលចំណុចនេះយើងចំណេញបានកន្លែងទាក់ទាញដល់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក ឱ្យទៅលេងភូមិហ្នឹង ខេត្តហ្នឹង ហើយបន្តទៅខេត្តផ្សេងៗទៀត។ កាលណាខេត្តណា ភូមិណាទាក់ទាញជាង ស្អាតជាង នោះយើងចូលរួមជំរុញចលនាទេសចរណ៍ក្នុងស្រុកមួយផ្នែក»

លោកជំទាវបានកត់សម្គាល់ថា ការជ្រើសរើសត្រឹម ៧ខេត្ត ដោយសារនៅក្រៅប្រទេសគេធ្វើដូច្នេះដែរ គេធ្វើការប្រកួតប្រជែងដោយបង្កើតជម្រើសភូមិទេសចរណ៍ឆ្នើមនេះ ។ ហេតុដូច្នេះហើយបានជាត្រូវរៀបចំនៅក្នុងប្រទេស ដែលត្រូវរើសភូមិគំរូជាមុនសិន និងយកតែ៣ភូមិ ហើយបញ្ជូនទៅធ្វើជាភូមិគំរូលើពិភពលោក។  ដូច្នេះវាជាឱកាសដែលត្រូវតែធ្វើឡើង ហើយមើលទៅភូមិណាមានវប្បធម៌ល្អ ធ្វើបានល្អ ជាការជំរុញឱ្យភូមិព្យាយាមរៀបចំសម្រស់របស់ខ្លួន ទៅតាមវប្បធម៌ដែលខ្លួនមាន និងរក្សាបាននូវទំនៀមទម្លាប់។

លោកជំទាវ ឆាយ ស៊ីវលីន បានថ្លែងថា គំរូការងារថ្មីនេះគឺជាការជម្រុញអភិវឌ្ឍវិស័យទេសចរណ៍ជនបទឱ្យកាន់តែប្រសើរឡើង។ ពិតប្រាកដណាស់ថា ត្រូវការពេលវេលាបន្តិច តែបើមិនធ្វើការពីឥឡូវនេះទេ វាកាន់តែអូសបន្លាយពេលវេលា ដែលយ៉ាងហោចណាស់ក៏អាចជំរុញទេសចរក្នុងស្រុកបានដែរ តាមរយៈការរៀបចំភូមិ ទាក់ទាញប្រជាពលរដ្ឋក្នុងស្រុក។

សូមបញ្ជាក់ថាគម្រោងនេះកំពុងអនុវត្តក្រោមជំនួយពីធនាគារពិភពលោក ដែលមានរយៈពេល៦ឆ្នាំគិតពីឆ្នាំ២០២០រហូតដល់ឆ្នាំ២០២៥ខាងមុខនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់