កម្ពុជាទទួលបានចំណូលជាតិបានជាង ១៥១៥លានដុល្លារពីផ្នែកពន្ធដារក្នុងឆមាសទី១ ឆ្នាំ២០២១

ភ្នំពេញ ៖ យោងតាមរបាយការណ៍បូកសរុបរបស់អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ក្នុងរយៈពេល៦ខែនៃឆមាសទី១ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋាន​ពន្ធដាររកចំណូលបានប្រមាណ ១ ៥១៥​,៩០ លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៦៧,៥៨ ភាគរយនៃផែនការច្បាប់​ហិរញ្ញវត្ថុសម្រាប់ការគ្រប់​គ្រងឆ្នាំ ២០២១ ធៀបនឹងចំណូលពន្ធអាករក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ថយចុះប្រមាណ ១០,៦០ ភាគរយ ឬស្មើប្រមាណ ១៧៩,៧៥ លានដុល្លារអាមេរិក ។

របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារដដែលនេះបានបង្ហាញផងដែរថា នៅក្នុងខែមិថុនា ឆ្នាំ២០២១ នេះ អគ្គនាយកដ្ឋានប្រមូលពន្ធ​បានចំនួន ១៦៧,៦១ លានដុល្លារអាមេរិកស្មើនឹងប្រមាណ ៧,៤៧ ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១នេះ ហើយបើធៀបនឹងខែមិថុនា ឆ្នាំ២០២០ ឃើញថា មានការថយចុះរហូតដល់ ១៦,១១ ភាគរយ ឬប្រមាណ ៣ ២,១៩  លានដុល្លារអាមេរិក ។

ឯកឧត្តម គង់ វិបុល បានបញ្ជាក់ឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៦ ១៣៩,៤១ ប៊ីលានរៀល (ប្រមាណជា ១ ៥១,៩០ លានដុល្លារអាមេរិក) ស្មើនឹង ៦៧,៥៨ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធអាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២០ ឃើញថាថយចុះចំនួន ៧២៧,៩៨ ប៊ីលានរៀល (ប្រមាណជា ១៧៩,៧៥ លានដុល្លារអាមេរិក) ស្មើនឹង -១០,៦០ភាគរយ។

ឯកឧត្តមបានបញ្ជាក់ថា ការអូសបន្លាយនៃការរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០ និងការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានជះឥទ្ធិពលជាអវិជ្ជមាន មកលើការគ្រប់គ្រងប្រមូលចំណូលពន្ធអាករយ៉ាងខ្លាំង ក៏ប៉ុន្តែការដាក់ចេញនូវវិធានការ និងការអនុវត្តតាមប្រព័ន្ធអនឡាញ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលអគ្គនាយកដ្ឋានពន្ធដារបានបង្កើតជាបន្តបន្ទាប់ គឺជាការអនុវត្តប្រកប​ដោយបុរេសកម្ម និងបានឆ្លើយតបទៅនឹងបញ្ហាប្រឈម ព្រមទាំងការលំបាកនានា ក្នុងបរិបទនៃការរីករាតត្បាតនៃជំងឺកូវីដ-១៩នេះ ដែលបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផល ប្រមូលចំណូលក្នុងឆមាសទី១ ឆ្នាំ២០២១ សម្រេចបានរហូតដល់ ៦៧,៥៨ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលកំណត់ឱ្យបាន ២ ២៤៣,០៧ លានដុល្លារអាមេរិក ។

សម្រាប់ស្ថាប័នប្រមូលពន្ធដ៏សំខាន់មួយទៀត គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក្នុងឆ​មាស​ទី១ ឆ្នាំ២០២១ នេះ ក៏រកចំណូលបានប្រមាណ ១ ១៥៩,៥ លានដុល្លារអាមេរិក តែបើធៀបនឹងឆមាសទី១ ឆ្នាំ២០២០ កន្លងទៅមានការថយចុះប្រមាណ ៨,៩ ភាគរយ ដែលចំណូលពីពន្ធគយ​​ក្នុងឆមាសទី១ នេះសម្រេចបាន៤៩ ភាគរយនៃផែនការឆ្នាំដែលបានកំណត់ ដោយច្បាប់ស្ដីពីហិរញ្ញ​វត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

តាមរយៈស្ថាប័នរកចំណូលទ្រទ្រង់ការចំណាយជាតិដ៏សំខាន់នេះបើទោះបីជាមានការថយចុះជាងឆ្នាំ២០២០ ក្ដី តែលទ្ធផលនៃចំណូលនេះក៏អាចបញ្ជាក់ថា កម្ពុជានៅតែមានលទ្ធភាពក្នុងការចាត់​ចែង និងចំណាយនានាក្នុងឆ្នាំ២០២១ នេះ ជាពិសេសការចំណាយ ទៅលើការទប់ស្កាត់កូវីដ-១៩ ដែលកំពុងរាលដាលខ្លាំងនៅក្នុងប្រទេសកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ