កម្ពុជានៅតែគោលដៅវិនិយោគអចលនទ្រព្យឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

កម្ពុជា បើធៀបទៅនឹងបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺនៅតែមានឱកាសក្នុងការទទួលបានការទុនវិនិយោគខ្ពស់ពីសំណាក់ក្រុមហ៊ុនបរទេស ជាពិសេសប្រទេសចិន។ នេះបើតាមការថ្លែងរបស់លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

លោក លឹម សុជាតិ បានលើកឡើងថា មិនថាចចំពោះពេលនេះ ឬបន្តទៅ5-10ឆ្នាំទៅមុខទៀតក៏ដោយ កម្ពុជានៅតែជាគោលដៅវិនិយោគក្នុង​វិស័យ​អចលនទ្រព្យ​​ពីបណ្តាក្រុមហ៊ុនអន្តរជាតិធំៗ ជាពិសេសក្រុមហ៊ុនចិន ដោយសារតែកម្ពុជាបានផ្តល់នូវឱកាសចំណេញខ្ពស់ពីការវិនិយោគ និងជាប្រទេស​ដែលមាន​ភាពអំណោយផលលើកត្តាភូមិសាស្ត្រ។

លោកបញ្ជាក់ថា ៖

សព្វថ្ងៃយើងឃើញមានជនជាតិចិនច្រើនដែលចូលមកវិនិយោគនៅស្រុកយើង មូលហេតុគឺដោយសារតែកម្ពុជាជាប្រទេសដែលមានលក្ខខណ្ឌអនុគ្រោះច្រើនដល់វិនិយោគិនដែលជាជនបរទេស បូករួមផងដែរជាមួយនឹងតម្លៃអចលនទ្រព្យរបស់យើងដែលនៅមានតម្លៃទាបនៅឡើយ

លោកបានបញ្ជាក់បន្ថែមថា ៖

លក្ខខណ្ឌអនុគ្រោះជាច្រើនដែលកម្ពុជាមាន ប៉ុន្តែប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មិនមាននោះគឺ ការអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិកាន់កាប់កម្មសិទ្ធិឯកជនដូចជា ផ្ទះ និងខុនដូជាដើម ហើយយើងថែមទាំងមានច្បាប់អនុញ្ញាតឲ្យជនបរទេសដែលជាវិនិយោគិនអាចប្ដូរសញ្ជាតិមកជាសញ្ជាតិខ្មែរបានទៀតផង។ ហេតុនេះយើងអាចធានាបានថា ឲ្យតែស្ថានភាពល្អប្រសើរឡើងវិញដឹងតែអាចទាក់ទាញភ្ញៀវបរទេសចូលមកបាន ជាពិសេសគឺចិនតែម្ដង

យ៉ាងណាក៏ដោយ បើទោះជានៅកម្ពុជាមានជនជាតិចិនមកវិនិយោគទៅលើគម្រោងធំៗជាច្រើនដូចពេលបច្ចុប្បន្ននេះក៏ដោយ ប៉ុន្តែកម្ពុជានៅមិនទាន់មាន​ឈ្មោះ​ស្ថិតនៅលើតារាងបញ្ជាទិញធំៗរបស់ចិននៅឡើយ ដោយប្រទេសដែលមាន ឈ្មោះនៅលើតារាងបញ្ជាទិញធំៗទាំងនោះរួមមាន ប្រទេសថៃ សិង្ហបុរិ​ និងម៉ាឡេស៊ី។

គួរបញ្ជាក់ថា ក្នុងចំណោមបណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ចិនគឺជាកម្លាំងបញ្ជាទិញដ៏ធំមួយ ដោយសារតែចំនួន78ភាគរយ នៃប្រជាជន​ចិនគឺមានអាយុ​នៅចន្លោះពី 30-49ឆ្នាំ ដែលជាវ័យមួយពោរពេញទៅដោយការស្រេកឃ្លានទៅនឹងការវិនិយោគ ក៏ដូចជាស្រេកឃ្លានក្នុងការរកប្រាក់ចំណេញ។ លើសពី​នេះ​ចំនួនប្រមាណ 67ភាគរយនៃប្រជាជនចិនគឺស្ថិតក្នុងជីវភាពមធ្យម បើទោះចិនមានបញ្ហាទាក់ទងនឹងពាណិជ្ជកម្មជាមួយអាមេរិក ក៏ប៉ុន្តែគេនៅតែសង្កេត​ឃើញថា សេដ្ឋកិច្ចរួមរបស់ចិនក៏មិនបានធ្លាក់ប៉ុន្មានដែរ។

លោក លឹម សុជាតិ បានបង្ហាញក្ដីរំពឹងថា យ៉ាងយូរនៅត្រឹមឆ្នាំ2022 វិស័យអចលនទ្រព្យកម្ពុជា នឹងងើបឡើងវិញយ៉ាងរហ័សដោយសារតែក្របខ័ណ្ឌ​នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 កាន់តែមានភាពធំទូលាយ ហើយការរឹតបន្តឹងការធ្វើដំណើរក៏ចាប់ផ្ដើមធូរស្បើយផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ក្រុមហ៊ុនធំៗចំនួន៣ សម្លឹងឃើញឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមហ៊ុនធំៗចំនួន៣ បានសម្លឹងឃើញឱកាសវិនិយោគនៅកម្ពុជាលើវិស័យថាមពល និងសេដ្ឋកិច្ច​ឌីជីថល ហើយបានមកស្វែងយល់ និងសុំការប្រឹក្សាយោបល់ពីរាជរដ្ឋាភិបាល ។

ធនាគារពិភពលោក (World Bank) ព្រមានថា តម្លៃប្រេងអាចឡើងថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,១២ ភាគរយ ឬ ៨៩,០១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៩២ ឬ ៨៣,៥៧ ដុល្លារក្នុងមួយបារ៉ែល

នាវាមួយគ្រឿង នាំទេសចរជាង៨០០នាក់មកពី២៧ប្រទេសចូលទស្សនាកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ការចូលចតរបស់នាវា SEABOURN SOJOURN មានគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេស​វៀតណាម