ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង កើនឡើង ១១.៣៣ភាគរយ ក្នុងរយៈពេល ៨ ខែ

ភ្នំពេញ ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងបានកើនឡើង ១១.៣៣ ភាគរយ ស្មើនឹង ៦៣៥,៥ លានដុល្លារក្នុងរយៈពេល ៨ ខែនៃឆ្នាំ២០២១នេះ ខណៈប្រទេសទាំងពីរគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅខែក្រោយ។ ការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ត្រូវបានបញ្ចប់នៅក្នុងខែកុម្ភៈ ប៉ុន្តែត្រូវបានពន្យារពេលមកដល់ពេលនេះដោយសារបញ្ហារាំងស្ទះមួយចំនួនដែលបណ្តាលមកពីកូវីដ-១៩។

យោងតាមតួលេខពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េបានបញ្ជាក់ថា ការនាំចេញរបស់កម្ពុជាចាប់តាំងពីខែមករាដល់ខែសីហា មានចំនួន ២២៦,២ លានដុល្លារកើនឡើង ៣,៥ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលបីឆ្នាំកន្លងទៅ ដោយក្នុងនោះ ការនាំចូលសរុបរបស់កម្ពុជាពីកូរ៉េខាងត្បូងបានកើនឡើង ១៦,២ ភាគរយស្មើនឹង ៤០៩,៣ លានដុល្លារ រួមមានជាប្រភេទ សម្លៀកបំពាក់ និងវាយនភ័ណ្ឌ ស្បែកជើង កាបូបធ្វើដំណើរ គ្រឿងបន្លាស់ ផលិតផលធ្វើដំណើរ ភេសជ្ជៈ ឧប​​ក​រណ៍អេឡិចត្រូនិក ឱសថ ក្រដាសកាតុង និងផលិតផលកសិកម្ម កៅស៊ូ ស្រូវ អង្ករ ស្វាយ និងដំឡូងមី ។

ដោយឡែក កូរ៉េខាងត្បូងបាននាំចូលមកកាន់កម្ពុជា រួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក រថយន្តដឹកភេសជ្ជៈ គ្រឿងម៉ាស៊ីន ឧបករណ៍ផ្ទះបាយ ផលិតផលតុបតែងផ្ទះ ភេសជ្ជៈ ឱសថ ផលិតផលប្លាស្ទិក សម្ភារៈសំណង់ និងផលិតផលសម្រេចមួយចំនួនទៀត។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានថ្លែងថា ៖

«បើស្ថានការណ៍កូវីដ-១៩ ល្អប្រសើរ ឯកឧត្តមប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជានឹងដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅខែតុលាខាងមុខនេះ ហើយតាមរយៈ កិច្ចព្រមព្រៀងនេះ ពាណិជ្ជកម្មទ្វេភាគីជាមួយកូរ៉េខាងត្បូងនឹងបើកទីផ្សារសម្រាប់ផលិតផលកម្ពុជាកាន់តែទូលាយ»

ព្រះរាជាណាចក្រកម្ពុជាបានបង្កើត FTA ទ្វេភាគីជាលើកដំបូងជាមួយប្រទេសចិន ដោយសភាបានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិនរួចហើយ។ ក្រៅពីនេះ កម្ពុជាក៏កំពុងមានគម្រោងចរចា FTA ជាមួយបណ្តាប្រទេសមួយចំនួនទៀត ដូចជា ប្រទេសជប៉ុន និងឥណ្ឌា ហុងកុង ជាដើម និងបានត្រៀមខ្លួនរួចជាស្រេច។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់ AMS ថា FTA ជាមួយកូរ៉េ នឹងមិនត្រឹមតែបើកទីផ្សារបន្ថែមទៀតដល់ផលិតផលកម្ពុជានោះទេ ប៉ុន្តែថែមទាំងទាក់ទាញការវិនិយោគសម្រាប់ការផលិត និងការនាំចេញផលិតផលកម្ពុជា។

លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ៖

« នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មចូលជាធរមាន វានឹងជំរុញផលិតកម្មក្នុងស្រុក ក៏ដូចជាការរួមចំណែកដល់ការនាំចេញរបស់កម្ពុជា និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ដើម្បីកែច្នៃទំនិញនាំចេញកាន់តែច្រើន»

លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា កម្ពុជាពិតជាបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូងនៅខែក្រោយនេះ។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង មានចំនួន ៨៨៤ លានដុល្លារនៅឆ្នាំ២០២០ ធ្លាក់ចុះ ១៧ ភាគរយ ខណៈដែលកាលពីឆ្នាំ២០១៩ សម្រេចបានក្នុងទំហំទឹកប្រាក់ ១,០៣២ ពាន់លានដុល្លារ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់