វិស័យឯកជនសាទរនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូងនៅខែក្រោយនេះ

ភ្នំពេញ ៖ បើមិនមានអ្វីប្រែប្រួលនោះទេ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដើម្បីចូលរួមលើកកម្ពស់ទំហំពាណិជ្ជកម្ម និងកម្លាំងថ្មីនៃការវិនិយោគទ្វេរភាគីដែលរង់ចាំជាយូរមកហើយនោះ កម្ពុជា និងកូរ៉េខាងត្បូងអាចត្រូវបានចុះហត្ថលេខាអនុវត្តជាផ្លូវការនៅអំឡុងខែក្រោយខាមុខនេះនេះហើយ។ នេះបើយោងតាមឯកអគ្គរដ្ឋទូតកូរ៉េប្រចាំប្រទេសកម្ពុជា។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់ AMS ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះនឹងរួមចំណែកដល់ការនាំចេញរបស់កម្ពុជា ជំរុញឱ្យមានការកើនឡើង ហើយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូងនៅអំឡុងខែក្រោយនេះ។

លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ៖

« នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មចូលជាធរមាន វានឹងជំរុញផលិតកម្មក្នុងស្រុកក៏ដូចជាការរួមចំណែកដល់ការនាំចេញរបស់កម្ពុជា ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ដើម្បីកែច្នៃទំនិញសម្រាប់នាំចេញកាន់តែច្រើន»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីចក្ខុវិស័យនៃកិច្ចព្រមព្រៀងមួយក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូនជេអ៊ីន នៅខែមីនាឆ្នាំ២០១៩។ នៅក្នុងខែវិច្ឆិកាឆ្នាំដដែល ការសិក្សាលទ្ធភាពរួមគ្នាមួយត្រូវបានចាប់ផ្តើម និងហាក់ដូចជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះហត្ថលេខា។

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង លោកស្រី ផាកហ៊ឹង-កយុង Park Heung-kyeong នៅក្នុងព្រឹត្តិ​ការ​ណ៍មួយនៅទីក្រុងភ្នំពេញកាលពីសប្តាហ៍មុនបានមានប្រសាសន៍ថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះអាចធ្វើឡើងនៅចុងឆ្នាំនេះ អាចក្នុងអំឡុងខែតុលា ក្រោមក្ដីរំពឹង និងជឿជាក់យ៉ាងមុតមាំថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២​កាន់តែរីកចម្រើន។

យោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីមានតម្លៃសរុប ៤៥១ លានដុល្លារ កើនឡើងប្រមាណ ៦.៧ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ដោយក្នុងនោះ កម្ពុជាបាននាំចេញទំនិញចំនួន ១៥៩ លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលជាការធ្លាក់ចុះ ១.៦ ភាគរយ ខណៈដែលការនាំចេញរបស់កូរ៉េខាងត្បូងមកកម្ពុជាបានកើនឡើង ១១,៩ ភាគរយស្មើនឹង ២៩២ លានដុល្លារ។

ប្រទេសកម្ពុជាភាគច្រើន នាំចេញទៅកាន់កូរ៉េខាងត្បូងនូវផលិតផលកសិកម្ម រួមមានកៅស៊ូស្រូវ អង្ករ ស្វាយ និងដំឡូងមី សម្លៀកបំពាក់ និងវាយនភ័ណ្ឌស្បែកជើងកាបូបធ្វើដំណើរ គ្រឿងបន្លាស់ ឧប​​ក​រណ៍អេឡិចត្រូនិច ភេសជ្ជៈកាបូបស្ពាយ ឱសថ និងក្រដាសកាតុងធ្វើកេស ទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយបាននាំចូលផលិតផលឧស្សាហកម្ម វត្ថុធាតុដើម វាយនភណ្ឌ រថយន្តដឹកភេសជ្ជៈ គ្រឿងអេឡិចត្រូនិច គ្រឿងម៉ាស៊ីន ផលិតផលតុបតែងផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិក និងសម្ភារសំណង់ ពីប្រទេសកូរ៉េខាងត្បូង។ តាមរយៈក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថាបញ្ជាក់ថា (CKFTA)  រួមមានស្តង់ដារបទប្បញ្ញត្តិបច្ចេកទេសនិងនីតិវិធីវាយតម្លៃការអនុលោមភាពវិធានការអនាម័យ និងអនាម័យរួមជាមួយការដោះស្រាយពាណិជ្ជកម្មច្បាប់ប្រភពដើមនីតិវិធីគយ និងការសម្រួលពាណិជ្ជកម្ម។ វាក៏រួមបញ្ចូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតម្លាភាពការដោះស្រាយវិវាទការលើកលែងការរៀបចំស្ថាប័ននិងបទប្បញ្ញត្តិចុងក្រោយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ