កម្ពុជានឹងទទួលបានប្រមាណ ១,៥៦ ពាន់លានដុល្លារ ពី IMF ដើម្បីស្តារសេដ្ឋកិច្ច និងដោះស្រាយបញ្ហាកូវីដ

ភ្នំពេញ ៖ ក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអនុម័តការវិភាគថវិកាទូទៅមួយពីគណនីមូលនិធិពិសេស (the largest Special Drawing Rights (SDRs) ជាប្រវត្តិសាស្ត្រដែលស្មើនឹង ៦៥០ ពាន់លានដុល្លារ កាលពីដើមខែសីហានេះ ដើម្បីជម្រុញលទ្ធភាពទូទាត់ការចំណាយរបស់សកលលោក ហើយកម្ពុជានឹងទទួលបានចំនួន ០,២៤ភាគរយ ស្មើនឹងប្រមាណ ១,៥៦ ពាន់លាន។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងបន្ថែមថា បច្ចុប្បន្ននេះវិស័យសេដ្ចកិច្ចក្រៅប្រព័ន្ធតំណាងឱ្យ ៨៧,៥ភាគរយនៃសេដ្ឋកិច្ចកម្ពុជា (យោងតាម ILO ២០២១) ហើយក្រសួងផែនការបានលើកឡើងថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៦លាននាក់ កំពុងប្រឈមនឹងការបាត់បង់មុខរបររបស់ពួកគេ នៅខណៈពេលដែលជំងឺរាតត្បាតជាសកលនេះនៅតែបន្ត។ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវធានាថា កម្មវិធីផ្តល់ជំនួយសង្គ្រោះរបស់ខ្លួន ផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើការគាំទ្រកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាជីវកម្មធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។ 

សូមបញ្ជាក់ថា SDRs គឺជាទម្រង់នៃរូបិយប័ណ្ណសកលមួយដែលអាចចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចសកលលោក ដោយធ្វើការបែងចែកជំនួយដោយមិនចាំបាច់សងវិញ ជូនដល់ប្រទេសជាសមាជិកនីមួយៗរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិ ។ ថវិកានេះមិនមែនជាកម្ចីដែលត្រូវការសងវិញនោះទេ ហើយការប្រើប្រាស់មូលនិធិនេះគឺជាការសម្រេចចិត្តដោយប្រទេសដែលទទួលមូលនិធិនេះ។ 

លោកស្រី លីម សូលីន នាយិកាប្រចាំប្រទេសនៃអង្គការ អុកស្វាម បានឱ្យដឹងថា ថវិកា SDRs ថ្មីនេះ នឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាផងដែរ ដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ។ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការងារយ៉ាងល្អដើម្បីទប់ស្កាត់ការចម្លងមេរោគនេះ ព្រមទាំងគាំទ្រក្រុមប្រជាជនងាយរងគ្រោះ ក្នុងការដោះស្រាយការបាត់បង់មុខរបររបស់ពួកគេ តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់ ដោយផ្អែកលើប្រព័ន្ធជំនួយសង្គមរបស់ខ្លួន ។

ទោះជាយ៉ាងណាក៏ដោយ នៅមានកិច្ចការចាំបាច់ជាច្រើនទៀតដែលគួរធ្វើ ហើយយើងសូមអំពាវឱ្យរាជរដ្ឋាភិបាលបន្តធ្វើការប្រកបដោយតម្លាភាព និងរួមគ្នាជាមួយអង្គការសង្គមស៊ីវិលដទៃទៀតដើម្បីប្រើប្រាស់ហិរញ្ញប្បទានឥតសំណងបន្ថែមនេះ ឱ្យបានល្អបំផុត ឧទាហរណ៍ ដោយផ្តល់អាទិភាពលើការថែទាំសុខភាពជាសកល និងការវិនិយោគលើកិច្ចគាំពារសង្គម ដែលអាចកាត់បន្ថយវិសមភាពដើម្បីកាន់តែមាននិរន្តរភាពថែមទៀតប្រកបដោយលក្ខណៈសមភាព ។

មូលនិធិ SDRs ថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ ។ ថវិកានេះត្រូវបានបែងចែកដោយផ្អែកលើកូតា/ចំណែករបស់ប្រទេសនីមួយៗនៅក្នុង IMF ។ ការផ្តល់ថវិកា SDR ចំនួន ៦៥០ ពាន់លានដុល្លារនេះ នឹងផ្តល់ប្រាក់បម្រុងបន្ថែមជិត ៤០០ ពាន់លានដុល្លារ ដល់ប្រទេសដែលមានជាងគេបំផុតក្នុងពិភពលោក ២៣០ ពាន់លានដុល្លារ ដល់ប្រទេសដែលមានប្រាក់ចំណូលមធ្យម និង ២១ ពាន់លានដុល្លារ ដល់ប្រទេសដែលមានប្រាក់ចំណូលទាប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ