កម្ពុជា ជំរុញឲ្យមានការកសាងបណ្ដាញតភ្ជាប់ផ្លូវដឹកជញ្ជូនក្នុងតំបន់សម្រាប់ទិសដៅសេដ្ឋកិច្ចរួម

ភ្នំពេញ ៖ ក្នុងគោលបំណងបង្កើតបរិយាប័ន្នលើវិស័យដឹកជញ្ជូនក្នុងតំបន់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើទី២៧ ដើម្បីធ្វើយ៉ាងណាអាចសម្រេចបានគោលដៅរួម ជំរុញ និងលើកកម្ពស់សេដ្ឋកិច្ច។

ប្រមុខរាជរដ្ឋាភិបាលប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានថ្លែងនូវអនុសាសន៍សំខាន់ៗមួយចំនួ​នដែលជាទិសដៅក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសក្នុងតំបន់អាស៊ាន។ ការថ្លែងអនុសាសន៍របស់សម្ដេច ហ៊ុន សែន នេះប្រព្រឹត្តិទៅនាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ ដើម្បីទិសដៅកសាងសេដ្ឋកិច្ច និងសន្តិសុខរួមមួយ។

នៅក្នុងឱកាសជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាបានសង្កត់ធ្ងន់ទៅលើយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ធ្វើយ៉ាងណាក្នុងន័យសំដៅពង្រឹងការកសាងផ្លូវតភ្ជាប់ដើម្បីលើកស្ទួយវិស័យដឹកជញ្ជូន។

អនុសាសន៍សំខាន់ៗទាំង៦ចំណុចរបស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំរួមមានជាអាថិ៍ ជំរុញការដឹកជញ្ជូនឆ្លងដែនរវាងប្រទេសនៅក្នុងតំបន់អាស៊ានឲ្យកាន់តែលឿនជាងមុនបើទោះបីជាស្ថិតនៅក្នុងស្ថានភាពកូវីដក៏ដោយ ពោលគឺធ្វើយ៉ាងណាឲ្យសម្រេចបានផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ានឆ្នាំ ២០១៦-២០២៥ ដែលជាឆ្អឹងខ្នងនៃចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន។

ប្រទេសក្នុងអាស៊ានទាំងអស់ត្រូវពន្លឿនការចុះហត្ថលេខា និងដាក់ឱ្យអនុវត្តឱ្យបានឆាប់រហ័សនូវកិច្ចព្រមព្រៀងទូលំទូលាយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-សហភាពអឺរ៉ុប (AECATA) កិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-នូវែលសេឡង់ (ANZ-ASA) និងកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-កូរ៉េ (AKASA) ដែលទាំងនេះជាគោលការណ៍តភ្ជាប់អាស៊ានទៅកាន់ពិភពលោក។

លើសពីនេះ អាស៊ានត្រូវពង្រីកសហប្រតិបត្តិការជាមួយដៃគូរ ស្វែងរកមូលនិធិ ក៏ដូចជាជំនួយបច្ចេក​ទេស​​​ផងដែរ។ អ្វីដែលសំខាន់ជាងនេះទៀតគឺបញ្ហានៃការប្រែប្រួលអាកាសធាតុរបស់ពិភពលោកទាំង​មូល តាមរយៈការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីដប្រមាណ២០ភាគរយរបស់ដំណើរការដឹកជញ្ជូន។ ក្នុងន័យនេះ សម្ដេចបានស្នើឲ្យមានការគ្រប់គ្រងយានយន្ដដោយខិតខំបញ្ចៀសបញ្ហាបរិស្ថានធ្ងន់ធ្ងរ ហើយចុងក្រោយជាបញ្ហាសន្តិសុខអាស៊ាន ទៅលើបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ អាស៊ានត្រូវមានការសម្រួលផ្លូវធ្វើដំណើរជាលក្ខណៈប្រព័ន្ធ ដោយមានគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍យ៉ាងតិច ៥០% ពីឆ្នាំ២០២១ ទៅឆ្នាំ២០៣០។

គួរប​ញ្ជាក់ថា ការរាតត្បាតនៃកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់វិស័យឧស្សាហកម្មគ្រប់វិស័យ គ្រប់ទិដ្ឋភាពនៃជីវិត ខាតបង់ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន និងធ្វើឱ្យអនាគតស្ថិតក្នុងភាពមិនច្បាស់លាស់។ ក្នុងនោះ ឧស្សាហកម្មអាកាសចរណ៍ និងទេសចរណ៍បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយការធ្វើចរាចរណ៍របស់អ្នកដំណើរពិភពលោកបានធ្លាក់ចុះចំនួន៥៣,១% ក្នុងខែកក្កដា ឆ្នាំ២០២១ ធៀបនឹងខែកក្កដា ឆ្នាំ២០១៩។ ប្រាក់ចំណូលអាកាសយានដ្ឋាននឹងទទួលរងការខាតបង់ច្រើនជាង១០៨ ពាន់លានដុល្លារនៅចុងឆ្នាំ២០២១ និងប្រាក់ចំណូលអ្នកធ្វើដំណើរក្នុងមួយគីឡូម៉ែត្ររបស់ក្រុមហ៊ុន អាកាសចរណ៍បានធ្លាក់ចុះ៤៦,៥% នៅក្នុងខែកក្កដា ឆ្នាំ២០២១ ធៀបនឹងខែកក្កដា ឆ្នាំ២០១៩។ នេះបើតាមស្ថិតិពីអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»