កំណើនទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក រយៈពេល៧ខែ កើនដល់ ៣ ៨៦៧លានដុល្លារ

ភ្នំពេញ ៖ សហរដ្ឋអាមេរិក គឺជាទីផ្សារដ៏ធំមួយដែលមានប្រជាជនច្រើន មានការរីកចម្រើនខ្លាំង ក៏ដូចជា​មាន​តម្រូវការខ្ពស់ទៅលើសម្ភារៈប្រើប្រាស់ផ្សេងៗ ក្នុងនោះ គេឃើញថាទំនិញប្រភេទវាយនភ័ណ្ឌ​របស់កម្ពុជាក៏ជាតម្រូវការមួយខ្ពស់ដែលប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះតែងតែបញ្ជាទិញដើម្បីបំពេញតម្រូវការរបស់ប្រជាជនខ្លួន។

រយៈពេល៧ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញទៅអាមេរិកក្នុងទំហំទឹកប្រាក់​ជាង​ ៣,៨៦៧​លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង ២០៩លា​នដុល្លារ​។​ ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំចេញទៅអាមេរិក មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើ​ដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិក​វិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត​សភាកម្ពុជាបានថ្លែងការសាទរចំពោះការកើនឡើងនេះ ដោយលោកចាត់ទុកថានេះជាជោគជ័យមួយផ្នែកសម្រាប់​កម្ពុជាក្នុងអំឡុងពេលដ៏លំបាកនេះដែលមិនត្រឹមតែអាចរក្សាបាននូវទំហំនៃការនាំចេញ ថែមទាំងបានបង្កើនទំហំទីផ្សារនាំចេញ ក៏ដូចជាអាចក្ដាប់យកទីផ្សារដ៏ធំគឺមហាសេដ្ឋកិច្ចយក្ស សហរដ្ឋអាមេរិកទៀតផង។

លោកបណ្ឌិតបានរំលេចផងដែរថា កំណើនទាំងនេះបានឆ្លុះបញ្ជាំងពីការរក្សាបាននូវទំនាក់ទំនងល្អ រវាងកម្ពុជា និងសហរដ្ឋអាមេរិកតាមរយៈខ្លឹមសារយ៉ាងដូច្នេះថា ៖

 «កំណើនទាំងអស់នេះ យើងអាច​និយាយបានថា បណ្ដាលមកពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងអាមេរិកទៅលើផ្នែកការ​ទូត ដែលជំរុញបន្តឲ្យកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតមានដំណើរការទៅរលូនដូចគ្នា»

មានន័យថា បើសិនទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋមានភាពល្អប្រសើរ ទំនាក់ទំនងរវាងក្រុមហ៊ុនឯកជន និងឯកជនក៏ល្អដូចគ្នា ដែលទាំងនេះញុំាងឲ្យមានភាពងាយស្រួលសម្រាប់ក្រុមហ៊ុនអាមេរិក ដែលមកទិញទំនិញពីកម្ពុជា ហើយក៏ងាយស្រួលដល់ក្រុមហ៊ុននៅកម្ពុជាក្នុងការទទួលផ្គត់ផ្គង់ទំនិញយកទៅឲ្យអាមេរិកផងដែរ។

លោកបានបន្ថែមដែរថា ក្រៅពីកិច្ចសហប្រតិបត្តិការល្អនេះ កម្ពុជា និងអាមេរិកក៏ជាដៃគូរភូមិសាស្ត្រ នយោបាយ ជាទីដែលផ្សារភ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងលើកតម្កើងសិទ្ធិមនុស្ស ផងដែរ ស្របពេលដែលកម្ពុជាមិនបានប្រកាន់ជំហរទៅរកភាគីខាងណាមួយទេ ពោលគឺកម្ពុជា ប្រកាន់ជំហរអព្យាក្រឹតចំពោះមុខពិភពលោក។

ថ្វីត្បិតតែពាណិជ្ជកម្មកម្ពុជា-អាមេរិកមានអតុល្យភាពខ្លាំងដោយសារតែការនាំចូលទៅមកមិន​សមមាត្រគ្នាក៏ដោយ តែវានៅតែជាសញ្ញាវិជ្ជមានមួយសម្រាប់ភាគីកម្ពុជាក្នុងការដែលក្ដោបបាន​ទីផ្សារដ៏ធំនេះ ដែលជាការធានាមួយដល់វិស័យឧស្សាហកម្មវាយនៈភ័ណ្ឌនៅកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ