កម្ពុជា-វៀតណាម នឹងបើកច្រកអន្តរជាតិថ្មីម៉ឺនជ័យនៅចុងខែឧសភានេះ

ប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ នៅត្រឹមថ្ងៃទី31 ខែឧសភា ឆ្នាំ2021 ដើមសប្ដាហ៍ក្រោយនេះ ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាមម៉ឺនជ័យ (ព្រៃវែង)-តឺនណាម(តៃនីង)នឹងត្រូវបើកឲ្យដំណើរការជាបណ្តោះអាសន្ន ដើម្បីបម្រើដល់វិស័យដឹកជញ្ជូន ពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំង2ឲ្យកាន់តែល្អប្រសើរ។

ពិធីប្រកាសដាក់ឲ្យដំណើរការច្រកអន្តរជាតិថ្មីនេះ នឹងត្រូវរៀបចំឡើងដោយរដ្ឋបាលខេត្តព្រៃវែងរបស់កម្ពុជា សហការជាមួយរដ្ឋបាលខេត្តតៃនីងរបស់វៀតណាម ដោយអនុវត្តវិធានការ និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 ឲ្យមានប្រសិទ្ធភាព។ ដោយឡែក សម្រាប់ការរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនឹងត្រូវធ្វើឡើងក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនាពេលខាងមុខ បន្ទាប់ពីស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-19 បានធូរស្រាល។

ច្រកទ្វារអន្តរជាតិព្រំដែនកម្ពុជា-វៀតណាម ម៉ឺនជ័យ ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង ដែលជាប់នឹងច្រកទ្វារតំបន់ព្រំដែន តឺនណា ខេត្តតៃនិញ ប្រទេសវៀតណាម។

អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក គៀត ច័ន្ទថារិទ្ធ ធ្លាប់បានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា រាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃបានសម្រេចដំឡើងកម្រិតច្រកទ្វារព្រំដែនម៉ឺនជ័យ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ (កម្ពុជា-វៀតណាម) និងត្រៀមដាក់ឱ្យដំណើរការជាផ្លូវការនាពេលខាងមុខដ៏ខ្លី ដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម និងសម្រួលដល់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ ព្រមទាំងដឹកជញ្ជូនទំនិញ។

លោកបន្តឲ្យដឹងថា ដើម្បីធានាដល់ការសម្ពោធច្រកទ្វារព្រំដែនម៉ឺនជ័យនាពេលខាងមុខនេះ ក្រសួមហាផ្ទៃក៏បានចាត់ឱ្យមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូចុះទៅជួបពិភាក្សាការងារជាមួយភាគីវៀតណាមជាច្រើនលើករួចមកហើយដោយភាគីទាំងពីរបានឯកភាពក្នុងការរៀបចំពិធីបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតី ៖ ការគ្រប់គ្រងធនធានទឹកបានកាន់តែល្អ អាចជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទឹកគឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការប្រើប្រាស់ធន​ធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងបំផុត។

ស្លឹកទ្រាំង មានប្រយោជន៍ច្រើន និងធ្វើកាបូបបានស្អាតប្លែក និងប្រើបានយូរ

ជំនួញ, ព្រឹត្តិការណ៍

• 11/04/2024

ទ្រាំង ជាដំណាំមួយប្រភេទដែលមានអត្ថប្រយោជន៍ច្រើន សូម្បីស្លឹកក៏អាចយកទៅវិញកែច្នៃជាសម្ភារប្រើប្រាស់ ជាពិសេសធ្វើជាការបូបដ៏មានសោភ័ណភាពស្រស់ស្អាត។

វិស័យកម្មន្តសាល និងការងើបឡើងវិញ ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ADB ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ២០២៤និង៦,០%ក្នុងឆ្នាំ២០២៥ ដោយសារកំណើនក្នុងវិស័យកម្មន្តសាល និង វិស័យទេសចរណ៍ ។

ភាពរីកចម្រើននៃប្រព័ន្ធធនាគារនៅកម្ពុជាបង្ហាញយ៉ាងច្បាស់នូវជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិនមកលើវិស័យនេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/04/2024

ក្នុងរយៈពេល ៣០ឆ្នាំនេះ ប្រព័ន្ធធនាគារនៅកម្ពុជារក្សាបានភាពរីកចម្រើឥតឈប់ឈរ ដោយបន្តរក្សាបាននូវភាពធន់ និងបោះជំហានទៅមុខជាលំដាប់ ក្នុងការរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច

តម្លៃប្រេងឡើងថ្លៃ ១​ ដុល្លារបន្ថែមក្នុងមួយបារ៉ែល បន្ទាប់ពីមានការវាយប្រហារនៅតំបន់ហ្គហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,២ ភាគរយ ឬ ៩០,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,២ ភាគរយ ឬ ៨៦,២១ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា និងតំបន់ឈូងសមុទ្រពិសេស ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍និងតំបន់ឈូងសមុទ្រពិសេសចុះអនុស្សរណៈយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

តួកគីកំពុងមានជម្លោះពាណិជ្ជកម្មជាមួយនឹងអ៊ីស្រាអែល ទាក់ទងទៅនឹងសង្រ្គាមនៅតំបន់ហ្គាហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទីក្រុងអង់ការ៉ាបានដាក់ការរឹតបន្តឹងលើពាណិជ្ជកម្មសម្រាប់ការនាំចេញផលិតផល ៥៤​ ប្រភេទទៅកាន់អ៊ីស្រាអែល ​បន្ទាប់​ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ជំនួយ​តួកគី​ទម្លាក់​ចូល​ក្នុង​តំបន់​ហ្គាហ្សា

សម្ដេច​ធិបតី ៖ គម្រោង​ព្រែកជីកហ្វូណន​តេជោ​ ជីកថ្មីតែ​៧គីឡូម៉ែត្រ​ប៉ុណ្ណោះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/04/2024

គម្រោងព្រែកជីកហ្វូណនតេជោ​​ គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២៤​នេះ ហើយគម្រោងនេះ មានប្រវែង​ប្រមាណ១៨០គ.ម ប៉ុន្តែជីក​ថ្មីតែ៧គ.មប៉ុណ្ណោះ

សម្តេចធិបតី ៖ តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់ ខណៈរាជរដ្ឋាភិបាលប្រឹងប្រែងរក្សាលំនឹងទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ហេតុនេះហើយរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់

ចង្ក្រានបរិស្ថាន ៖ ជួយពលរដ្ឋជាច្រើនគ្រួសារឱ្យសន្សំសំចៃថវិកាបានច្រើនជាងមុន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តាមរយៈចង្ក្រាននេះ គេអាចប្រើអុសតិចជាងមុន អាចតម្លើង ឬបន្ថយកម្ដៅបាន និងអាចកាត់បន្ថយផ្សែងរហូតទៅដល់ ៩៥% ដែលជាការគិតគូដល់សុខមាលភាពអ្នកប្រើប្រាស់