សភាពាណិជ្ជកម្មកម្ពុជា៖ កម្ពុជានឹងទទួលបានផលចំណេញយ៉ាងច្រើនបន្ថែមពីលើទុនវិនិយោគអន្តរជាតិ

ភ្នំពេញ៖ បើទោះបីជាស្ថិតនៅក្នុងស្ថានភាពប្រឈមទៅនឹងបញ្ហានៃជំងឺកូវីដយ៉ាងណាក្ដី ប៉ុន្តែកម្ពុជានៅតែជាចំណុចគោលដៅយ៉ាងសំខាន់ក្នុងការវិនិយោគរបស់បណ្តាក្រុមហ៊ុនអន្តរជាតិមកពីបណ្តាប្រទេសនានានៅលើសាកលលោក។ ជាក់ស្ដែងនៅក្នុងរយៈពេល៦ខែនៃឆមាសទី១ ឆ្នាំ២០២១កន្លងទៅនេះ​ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន ៨៧គម្រោងស្មើនឹងទឹកប្រាក់ប្រមាណជិត ៣ពាន់លានដុល្លារ។

តាមរយៈកំណត់ត្រាពីការគាំទ្រ និងអនុម័តពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា ក្នុងរយៈពេល៦ខែនៃឆមាសទី១​ ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីៗសរុបចំនួន៨៧គម្រោង មានទុនវិនិយោគសរុបជិត៣ពាន់ដុល្លារ ដែលគម្រោងភាគច្រើនផ្តោតសំខាន់ទៅលើវិស័យឧស្សាហកម្ម។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះបានបង្ហាញពីក្ដីសាទរទៅនឹងកំណើននៃគម្រោងវិនិយោគដែលកម្ពុជាទទួលបានកាលពីពេលថ្មីៗនេះ ជាមួយនឹងការត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួលក្នុងនាមជាស្ថាប័នតំណាងវិស័យឯកជនទៅលើកិច្ចការវិនិយោគនានានៅកម្ពុជា។

«ជាធម្មតា ទាល់តែគេមានជំនឿចិត្តខ្ពស់ទៅលើអត្រាទទួលបានផលចំណេញពីការវិនិយោគយ៉ាងប្រាកដទើបពួកគេដាក់ទុនចូលមកវិនិយោគនៅកម្ពុជា ដែលវាមិនមែនជាការប្រថុយប្រថាននោះទេ»

លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់ AMS ថា ៖

«ភាពប្រាកដប្រជារបស់បណ្តាអ្នកវិនិយោគគឺកើតឡើងក្រោយការសិក្សាលម្អិតពីកម្ពុជា ទាំងកត្តាសន្តិភាព សន្ដិសុខសង្គម ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ជាពិសេសការមើលឃើញពីឱកាសចំណេញ ខណៈដែលកម្ពុជាបានក្លាយជាគោលដៅដ៏មានសក្តានុពលខ្ពស់សម្រាប់គម្រោងវិនិយោគរបស់ពួកគេបើធៀបទៅនឹងបណ្តាប្រទេសជិតខាង»

លោកឧកញ៉ាបានបន្តថា ៖

ជាមួយនឹងការលើកឡើងខាងលើនេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា កម្ពុជាមានលក្ខណៈពិសេសដែលអាចទាក់ទាញទុនវិនិយោគរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗដោយក្នុងនោះរួមមានដូចជា ការទទួលបានកិច្ចព្រមព្រៀង

ពាណិជ្ជកម្មសេរីជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចចិនដែលជាមិត្តដែកថែមជាមួយកម្ពុជា។ ក្រៅពីនេះ កម្ពុជាទទួលបានការលើកលែងពន្ធពិសេស GSP ជាមួយចក្រភពអង់គ្លេស កិច្ចព្រមព្រៀមពាណិជ្ជកម្មជាមួយប្រទេសកូរ៉េ ​កិច្ច​ព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ (RCEP) ដែលមាន១៥ប្រទេសជាសមាជិក ការឈានទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា។

បន្ថែមពីនេះ កម្ពុជាបានផ្តល់សិទ្ធិវិនិយោគដល់ជនបរទេស១០០ភាគរយ រួមជាមួយនឹងការដាក់ចេញឲ្យអនុវត្តនូវច្បាប់វិនិយោគថ្មី ការព្យាយាមតាំងចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីជួយសម្រួលដល់កិច្ចដំណើរការវិនិយោគដែលមានស្រាប់ និងលើកទឹកចិត្តវិនិយោគិនថ្មីៗបន្ថែមទៀត ដែលអាចទទួលបាននូវផលប្រយោជន៍រួមគ្នា ទាំងវិស័យរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋផងដែរ។

«ការមកដល់ថ្មីនៃគម្រោងវិនិយោគអន្តរជាតិនៅពេលនេះ កម្ពុជាទទួលបានផលប្រយោជន៍យ៉ាងច្រើន ដែលក្រៅពីទទួលចំណូលបន្ថែមសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិតាមរយៈការបង់ពន្ធពាក់ព័ន្ធផ្សេងៗ កម្ពុជាក៏ទទួលបាននូវចំណេះដឹង ចំណេះធ្វើ បច្ចេកទេសថ្មី ដែលក្រុមហ៊ុនវិនិយោគនាំយកមកជាមួយសម្រាប់ដំណើរការនៃគម្រោងរបស់ខ្លួន ហើយប្រជាពលរដ្ឋក៏ទទួលបានឱកាសការងារផងដែរ»

លោកឧកញ៉ា លឹម ហេង បញ្ជាក់ថា ៖

គួរបញ្ជាក់ផងដែរថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១កន្លងទៅនេះ នៅក្នុងចំណោមគម្រោងទាំង៨៧ លើទុនវិនិយោគសរុបជិត ៣ពាន់លានដុល្លារ មានការកើនឡើងចំនួនទុនប្រមាណ១០ភាគរយ ឬស្មើនឹង៣១៥លានដុល្លារធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ហើយក្នុងចំណោមគម្រោងទាំងអស់ មានគម្រោងវិនិយោគថ្មីក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៣គម្រោង (តម្លៃជាង៩០០ លានដុល្លារអាមេរិក) ការពង្រីកផលិតកម្មចំនួន ១១គម្រោង (ជាង១៥០ លានដុល្លារអាមេរិក) និងគម្រោងវិនិយោគថ្មីក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៣គម្រោង (១.៨ ពាន់ដុល្លារអាមេរិក) ជួយបង្កើតឱកាសការងារបានប្រមាណ ៥០ ០២៩កន្លែង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ