ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាកំពុងបង្ហាញប្រជាប្រិយភាពនៅលើទីផ្សារប្រទេសជប៉ុន

ក្រោមកិច្ចគាំទ្រពីសំណាក់រដ្ឋាភិបាលជប៉ុនទៅលើការបើកឱកាសនៃការនាំចេញផលិតផលកសិផលកម្ពុជា បច្ចុប្បន្នផលិតផលគ្រាប់ស្វាយចន្ទីបាននាំចូលទៅដល់ទីផ្សារប្រទេសជប៉ុនហើយ និងកំពុងបង្ហាញពីប្រជាប្រិយភាពរបស់ខ្លួនគួរឱកត់សម្គាល់ រួមជាមួយនឹងគម្រោងបង្កើនលទ្ធភាពនៃការនាំចេញឲ្យបានកាន់តែច្រើនបន្ថែមទៀត។

ជាមួយនឹងការទទួលបានឱកាសដូចបង្ហាញជូនខាងលើនេះ តាមរយៈសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ក្រោមកិច្ចគាំទ្រពីសំណាក់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំ​ចេញ​គ្រាប់ស្វាយ​ចន្ទី​​​​កែច្នៃរួចជាផលិតផលសម្រេចចំនួន7តោន​ទៅ​កាន់​ប្រទេសជប៉ុនសម្រាប់លើកទី1 ហើយលើកទី2 នឹងនាំចេញចំនួន 9 តោនទៀត ខណៈដែលពេលនេះបានដាក់​ចូល​ក្នុងទូកុងទីន័រសម្រាប់នាំចេញរួចរាល់ ដោយគ្រោងចេញដំណើរ​នៅត្រឹមថ្ងៃ​ទី17 ខែមិថុនាក្នុងសប្ដាហ៍នេះ ហើយសង្ឃឹមថាផលិតផល​ខ្មែរប្រភេទនេះនឹង​ទៅដល់ទីក្រុង OSAKA នៅថ្ងៃទី15 ខែ​កក្កដា ឆ្នាំ2021 ខាងមុខនេះ។

លោកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ បានបញ្ជាក់ថាសិប្បកម្មមានគម្រោងនាំ​ចេញ​ក្នុង​បរិមាណ 9 តោន ជារៀងរាល់ខែ ហើយបរិមាណនេះ​នឹងមានការកើន​ឡើងតាមការបញ្ជា​ទិញ​ពីទីផ្សារជប៉ុន​នា​ពេល​អនាគត។ ក្រៅពីទីផ្សារអន្តរជាតិ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ បានផ្គត់​ផ្គង់ឲ្យ​ទីផ្សារ​ក្នុងស្រុកមួយចំនួនទៀត ដូចជាទីផ្សារសហករណ៍សរីរាង្គខ្មែរ លក់ដុំ លក់រាយជូន​អតិថិ​ជន​ទៅតាមបណ្តា​ខេត្ត និងតំបន់ទេស​ចរណ៍ប្រាសាទសំបូរព្រៃគុកជាដើម។

ស្ថិតនៅក្នុងគម្រោងនៃការបង្កើនលទ្ធភាពផលិត និងការនាំចេញ បច្ចុប្បន្ន សិប្បកម្ម​កែច្នៃ​គ្រាប់​ស្វាយចន្ទី ជ័យសំបូរ បានចុះកិច្ចព្រម​ព្រៀងជា​មួយក្រុមហ៊ុនជប៉ុន Top Planning Japan (TPJ) ក្នុងការទិញគ្រាប់ស្វាយ​ចន្ទីយកទៅធ្វើការកែ​ច្នៃ​សាក​ល្បង​ប្រមាណចំនួន 150​តោន។ ដោយឡែកចំពោះទុនវិនិយោគពាណិជ្ជកម្ម ក្រុមហ៊ុនបាន​ចរចាតម្លៃ​អាស្រ័យលើប្រភេទ និងគុណភាពជាក់ស្ដែង និងស្របតាម​តម្លៃទីផ្សារប្រមាណ 20 ម៉ឺនដុល្លារកាលពីឆ្នាំ2020។

ដោយឡែកនៅឆ្នាំ2021 នេះ​សិប្បកម្មគ្រោងទិញគ្រាប់ស្វាយចន្ទីចំនូន 1,000 តោនពីកសិករដែលក្នុងនោះក៏នឹងសាក​ល្បងកែ​ច្នៃគ្រាប់ស្វាយចន្ទី​សរីរាង្គចំនួន 30 ​តោន​ ដែលទទួលទិញពីសហគមន៍​ផលិតគ្រាប់ស្វាយ​ចន្ទីសរីរាង្គ​ក្នុង​ខេត្តព្រះវិហារ។ ក្នុងទិសដៅអនាគត TPJ សហការជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ ក្រោមកិច្ច​សម្របសម្រួលពីនាយកដ្ឋានកសិ-ឧស្សាហកម្មនឹងបង្កើនការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប សហរដ្ឋអា​មេរិក កាណាដា ចិន និងអូស្ត្រាលី រួមទាំងបង្កើនទំហំផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបាន 20តោន/ខែ និងបង្កើនបរិមាណប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ចំនួន 1,000តោន ក្នុងឆ្នាំ2021។

ជាមួយគ្នានេះ ដោយសហការជាមួយសមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្នក្រុមហ៊ុនបានកសាងឃ្លាំងស្តុកគ្រាប់ស្វាយ​ចន្ទីស្រស់​ដែលមាន​សមត្ថភាពស្តុកទុកគ្រាប់យ៉ាងតិច 5,000តោន ដើម្បីធានាបរិមាណផ្គត់ផ្គត់ និងតម្លៃកិច្ចសន្យា។ នៅ ឆ្នាំ2023 ក្រុមហ៊ុន TPJ គ្រោងបង្កើតរោងចក្រកែច្នៃ ដែលមានសមត្ថភាពផលិតបានរហូតដល់ 2,000-3,000តោន/ឆ្នាំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់