សភាពាណិជ្ជកម្មកម្ពុជា ៖ កសិកម្មជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

សភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា វិស័យកសិកម្មគឺជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់ និងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ​បាន​យ៉ាង​ល្អប្រសើរ ខណៈដែលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាកំពុងតែយកចិត្តទុកដាក់ក្នុងការធ្វើពិពិធកម្ម ដើម្បីអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងឈានទៅដល់​ការ​នាំចេញទៅក្រៅប្រទេស។

កាលពីដើមសប្ដាហ៍កន្លងទៅនេះ ស្ថានប័នអន្តរជាតិធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានធ្វើការព្យាករថា នៅក្នុងឆ្នាំ2021នេះ វិស័យកសិកម្មនឹងមាន​ការ​កើន​ឡើងរហូតដល់ 1.3ភាគរយ ដែលចំនួននេះអាចនឹងធ្វើការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ព្រមទាំងអាចឈានទៅដល់ការនាំចេញទៅ​កាន់​ទីផ្សារអន្តរជាតិថែមទៀត ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការជ្រោមជ្រែងសេដ្ឋកិច្ចឱ្យមានកំណើនក្នុងរង្វង់ប្រមាណ4ភាគរយ។

ជាមួយនឹងការព្យាករណ៍របស់ធនាគាអភិវឌ្ឍន៍អាស៊ីខាងលើនេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានបង្ហាញពីទស្សនៈ​គាំទ្រ​ទាំងស្រុង ដោយលោកបានលើកឡើងថា កសិកម្មគឺជាវិស័យនៅក្នុងវិស័យសំខាន់ៗដទៃទៀតដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ជាក់ស្ដែងពីមួយឆ្នាំទៅ​មួយ​ឆ្នាំ​មានក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើនបានចូលមកវិនិយោគនៅកម្ពុជាក្នុងនាមជាក្រុមហ៊ុនផលិត និងក្រុមហ៊ុនកែច្នៃសម្រាប់នាំចេញទៅក្រៅប្រទេស ដូចជាក្រុមហ៊ុនមកពីប្រទេសជប៉ុន កូរ៉េ ថៃ និងចិនជាដើម ដែលកាន់តែធ្វើឱ្យវិស័យមួយនេះមានភាពរីកចម្រើនជាលំដាប់។

លោកឧកញ៉ា លេម ហេង បានបញ្ជាក់ថា ៖

“វាជារឿងមួយល្អណាស់សម្រាប់ប្រទេសកម្ពុជាក្នុងការដែលអាចសម្រេចបានដូចការព្យាករណ៍ទុកនោះ ក៏ព្រោះ​តែសេដ្ឋកិច្ចកាលពីឆ្នាំ2020កន្លងទៅមានការធ្លាក់ចុះខ្លាំង ហើយពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជាក៏នៅមិនទាន់បានប្រសើរឡើងនៅឡើយ ដោយ រោងចក្រមួយចំនួនត្រូវបានផ្អាកដំណើរការ ការធ្វើដំណើរក៏ត្រូវបានរិតបន្តឹងដោយសារការឆ្លងជំងឺកូវីដ-19ចូលទៅក្នុងសហគមន៍”

ពាក់ព័ន្ធទៅនឹងកិច្ចដំណើរការនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើពិពិធកម្មវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ឱ្យដឹងថា វានៅតែជាគោលដៅអាទិភាពមួយសម្រាប់រាជរដ្ឋាភិបាល ហើយអ្វីដែលកម្ពុជាគួរតែត្រៀមនោះគឺធនធាន​មនុស្ស​សម្រាប់​​វិស័យកសិកម្មក្នុងការធ្វើទំនើបកម្ម ទុនវិនិយោគ បូករួមជាមួយនឹងចំណេះដឹងបច្ចេកទេសដើម្បីអាចប្រកួតប្រជែងជាមួយនឹងប្រទេសជិត​ខាង​បាន។

គួរកត់សម្គាល់ផងដែរថា ក្រៅពីផលិតផលកសិកម្មមួយចំនួនធំដែលត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសអង្ករកម្ពុជា នៅត្រឹមព្រឹកថ្ងៃទី7 ខែឧសភា ឆ្នាំ2021នេះ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្ពោធការនាំចេញផ្លែស្វាយស្រស់ដោយ​ផ្ទាល់​លើក​ដំបូង​ទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចចរចារអស់រយៈពេល3ឆ្នាំ និងការចុះហត្ថលេខាកាលពីចុងខែមេសាកន្លងទៅ​នេះ។ ព្រឹត្តិការណ៍នេះគឺជា​សមិទ្ធផល​​ថ្មីមួយទៀតរបស់កម្ពុជា ដែលស្ថិតនៅក្នុងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការទាញយកប្រយោជន៍ពីវិស័យកសិកម្មដើម្បីទ្រទ្រង់កំណើន​សេដ្ឋកិច្ច៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់​ពីតម្លៃសន្មត​ក្នុង​ការទិញ-លក់អចលនទ្រព្យ​​ ដែល​អ្នកវិនិយោគគួ​រតែដឹង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

តម្លៃសន្មត​ដែល​គេប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ​គឺមានសារ​សំខាន់​សម្រាប់​ម្ចាស់​ក្រុមហ៊ុន ឬអ្នកគ្រប់​គ្រង​ក្រុមហ៊ុន​ ជាពិសេសនៅក្នុងពេលដែលមានការទិញ-លក់

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត

ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍

• 23/04/2024

ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2024

Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2024

គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣