សភាពាណិជ្ជកម្មកម្ពុជា ៖ សេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញបានល្អលុះត្រាការចាក់វ៉ាក់សាំងប្រព្រឹត្តទៅបានជាង​70ភាគរយ

ស្ថិតនៅក្នុងដំណាក់កាលពេលបច្ចុប្បន្ន បើទោះជារាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យមានចរាចរណ៍ឆ្លងកាត់ខេត្តក្រុងឡើងវិញ រួមជាមួយនឹងបើកឱ្យតំបន់​រមណីយដ្ឋាននៅទូទាំងប្រទេសអាចដំណើរការឡើងវិញ ប៉ុន្តែសម្រាប់ភាពល្អប្រសើរនៃចរន្តសេដ្ឋកិច្ចនៅមិនទាន់អាចវិលត្រឡប់មកវិញឡើយ ដោយត្រូវការ​ទាមទារពេលវេលាបន្ថែមទៀត។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំនះ និងប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺកូវីដ-19 យ៉ាងខ្លាំង ដោយក្រៅពីដាក់ចេញនូវវិធានការទប់ស្កាត់ជាបន្តបន្ទាប់រហូតមានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅនៃ​ខេត្ត​កណ្តាល និងភូមិសាស្ត្រក្នុងខេត្តដទៃមួយចំនួនទៀតនោះ រាជរដ្ឋាភិបាលក៏កំពុងជំរុញឱ្យមានការចាក់វ៉ាក់សាំងទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យប្រមាណជាង​១០លាននាក់។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានគាំទ្រទៅនឹងយុទ្ធនាការ និងវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់​ការ​ឆ្លង​រីករាលដាលនៃជំងឺឆ្លងដ៏កាចសាហាវមួយនេះ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍បន្តថា ៖

“រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ លោកបានគិតពិចារណាយ៉ាង​ល្អិតល្អន់​ទៅលើបញ្ហាដែលកំពុងកើតមានដែលគួរឱ្យព្រួយបារម្ភចំពោះមុខនេះ។ ជាមួយនឹងការខិតខំរបស់រដ្ឋាភិបាល យើងទាំងអស់គ្នាក៏ត្រូវតែចូលរួម​ទាំងអស់​​គ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតទាំងអស់ ដើម្បីសុខមាលភាព សុវត្ថិភាពសង្គម ជាពិសេសសេដ្ឋកិច្ចប្រទេសជាតិអាចងាក​មករកភាពល្អ​ប្រសើរ​ឡើងវិញ”

នៅក្នុងកិច្ចប្រឹងប្រែង និងជួយសម្រួលដល់ចរន្តសេដ្ឋកិច្ចក្នុងប្រទេសឱ្យមានដំណើរការ និងកាត់បន្ថយផលលំបាករបស់ប្រជាពលរដ្ឋនៅក្នុងស្ថានភាពដ៏លំបាក​មួយនេះ តាមរយៈសេចក្ដីសម្រេចលេខ 53 សសរ ចុះថ្ងៃទី25 ខែមេសា ឆ្នាំ2021 សម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ក្នុងន័យដោយអនុញ្ញាតឱ្យមានដំណើរការឡើងវិញ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា៖

“សេចក្ដីសម្រេចខាងលើនេះគឺពិតជាបានជួយ​សម្រួលដល់​ផលលំបាក​របស់​ពលរដ្ឋកម្ពុជាដែលអាចចរាចរណ៍អាជីវកម្ម និងដឹកជញ្ជូនកសិផល ឬទំនិញនានាទៅកាន់ទីផ្សារគោលដៅបាន ដែលជាប្រភពចំណូលប្រចាំថ្ងៃ។ ដោយឡែក​សម្រាប់វិស័យទេសចរណ៍ហាក់នៅមិនទាន់អាចបង្ហាញពីសញ្ញាវិជ្ជមាននៅឡើយនោះទេ ដរាបណាការឆ្លងរាលដាលនៃជំងឺកូវីដនៅតែបន្តកើន​ឡើង​ដូចសព្វ​ថ្ងៃនេះ”

មិនថាខ្ញុំ មិនថាគេនោះទេ ទោះជាមានលុយ ហើយចង់ទៅលេងនៅតំបន់នេះ ឬតំបន់នោះ ក៏នៅមិនទាន់ហ៊ាននោះដែរ ព្រោះវាជាការប្រថុយ​ប្រថាន​ពេក។ អ្នកឆ្លងជំងឺកើនឡើងរាល់ថ្ងៃដូច្នេះគេមិនអាចចេញទៅដើរលេងនោះទេ ព្រោះពេលនេះការសម្ងំនៅក្នុងផ្ទះគឺមានសុវត្ថិភាព​បំផុត។ ដោយឡែក​សម្រាប់​ពាណិជ្ជកម្មមួយចំនួនធំដែលត្រូវពឹងផ្អែកលើការនាំចេញផលិតផលឧស្សាហកម្មកាត់ដេរត្រូវបានជាប់គាំងដោយសារតែផ្អាកដំណើរការរោងចក្រ។ ដូច្នេះ ខ្ញុំគិត​ថា ទាំង​វិស័យ​ទេសចរណ៍ ទាំងពាណិជ្ជកម្មផ្សេងៗអាចមានដំណើរការល្អឡើងវិញបានទាល់តែលទ្ធផលនៃការទប់ស្កាត់ឆ្លងជំងឺមានកម្រិតខ្ពស់ ជាពិសេស​ដំណើរការ​នៃ​ការ​ចាក់វ៉ាក់សាំងនៅក្នុងប្រទេសបានយ៉ាងតិចជាង70ភាគរយ ទើបអាចជាការផ្តល់ទំនុកចិត្តដល់បណ្តាអ្នករកស៊ី ឬអ្នកវិនិយោគ រួមទាំងអ្នកទេសចរទាំង​ក្នុង និងក្រៅស្រុកបាន។ នេះជាការលើកឡើងរបស់លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

នស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន AMS សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ