រាជរដ្ឋាភិបាលនឹងបន្តចាក់វ៉ាក់សាំងសម្រាប់កុមារអាយុ១២-១៧នៅទូទាំប្រទេស

ភ្នំពេញ ៖ ដោយមើលឃើញពីភាពប្រឈម និងចាំបាច់ចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពិភាក្សាជាមួយមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាដែលពាក់ព័ន្ធ ដើម្បីឈានទៅដល់ការសម្រេចចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុចាប់ពី ១២ រហូតដល់ ១៧ឆ្នាំ ដែលមានចំនួនសរុបជិត ២ លាននាក់នៅទូទាំងប្រទេស ជាមួយនឹងតម្រូវការវ៉ាក់សាំងបន្ថែមចំនួន ៤ លានដូស។

តាមរយៈសារជាសម្លេងផ្ញើជូនជនរួមជាតិនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា ដំណើរការចាក់សាំងចំពោះកុមារដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅដល់អ្នកដែលមានអាយុ ១៧ឆ្នាំនេះ នឹងប្រព្រឹត្តទៅបន្ទាប់ពីការចាក់វ៉ាក់សាំងសម្រាប់មនុស្សពេញវ័យចាប់ពីអាយុ ១៨ឆ្នាំឡើងទៅត្រូវបានបញ្ចប់តាមការគ្រោងទុកដែលមានចំនួនសរុបជាង ១០លាននាក់ ខណៈដែលបច្ចុប្បន្ននេះចាក់បានជាង ៥លាន ៤សែននាក់រួចមកហើយ។

«ដោយមានការគិតគូរយ៉ាងម៉ត់ចត់ទៅលើបរិយាកាសភាពសាំក្នុងសង្គម និងគិតគូរទៅដល់អនាគតរបស់កុមារ និងយុវជន ជាពិសេសគឺផ្តោតការយកចិត្តទុកដាក់ទៅលើសុខមាលភាពពាក់ព័ន្ធទៅនឹងការបើកឡើងវិញនូវសាលារៀន ដែលជាការបាត់បង់យ៉ាងធំធេងរបស់ពិភពលោក ក៏ដូចជាកម្ពុជា គឺការបណ្តុះបណ្តាលធនធានមនុស្ស ដែលសាលាត្រូវបានបិទក្នុងរយៈពេលយូរ ដូច្នេះពិតប្រាកដណាស់ថា យើងមានតម្រូវការនៃការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ ១២-១៧ឆ្នាំ ដែលតាមស្ថិតិឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន មានប្រមាណជាង ១លាន ៩សែននាក់ ដែលខ្ញុំបញ្ជាក់ថា គឺជុំវិញ ២លាននាក់ ដែលយើងត្រូវការវ៉ាក់សាំងចំនួន ៤លានដូស ឬជាង ៤លានដូសបន្ថែមទៀតសម្រាប់ចាក់ជូនកុមារ និងយុវវ័យរបស់យើង»

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖

«ក្នុងស្ថានភាពបែបនេះ ខ្ញុំបានបញ្ជាឲ្យរៀបចំ និងរកវ៉ាក់សាំង ដែលមកដល់ពេលនេះ វ៉ាក់សាំងដែលយើងអាចនឹងទទួលបានគឺប្រមាណ ២២លានដូស ប៉ុន្តែបើគិតទៅតាមជំនួយផងនោះ គឺយើងមានប្រមាណជាង ៣១លានដូស តែទោះបីជាយ៉ាងណាក៏ដោយ ការសន្យាដែលមិនទាន់ឃើញជារូបរាង គឺមិនទាន់ចាត់ទុកថាជារបស់ដែលយើងមាននៅក្នុងដៃនោះទេ ដូច្នេះហើយបានជាខ្ញុំបញ្ជាទៅឯកឧត្តម វង្សី វិស្សុត លោកជំទាវ ឱ វណ្ឌីន គឺខិតខំដើម្បីរក្សាទុកនូវវ៉ាក់សាំងដែលអាចចាក់ព្រមគ្នាជាមួយនឹងពេលវេលានៃការចាក់សម្រាប់ប្រជាពលរដ្ឋរបស់យើងដែលកំពុងតែដំណើរការចាក់នោះនៅត្រង់ថា ការចាក់វ៉ាក់សាំងរបស់យើងកំពុងតែបន្តចាក់ទៅលើមនុស្សប្រមាណជាង ៤លាននាក់ទៀត ដើម្បីឲ្យគ្រប់ ១០លាននាក់»

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ៖

«មានជម្រើសមួយទៀត យើងអាចបើកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យរបស់យើងក្នុងពេលដំណាលគ្នា»

សម្ដេចបានបញ្ជាក់ថា

ប៉ុន្តែត្រូវចាប់ផ្តើមពីទីក្រុងភ្នំពេញ ខេត្តកណ្តាល ដូចដែលយើងធ្វើកន្លងទៅនេះ។ ចំនុចនេះ គឺជាចំណុចងាយស្រួលសម្រាប់យើងនៅក្នុងកិច្ចដំណើរការសម្រាប់ការចាក់វ៉ាក់សាំង។ យើងអាចមានជម្រើស២ ទី១គឺការចាក់វ៉ាក់សាំងឲ្យរួចរាល់សម្រាប់មនុស្សពេញវ័យចាប់ពីអាយុ ១៨ឆ្នាំឡើងក្នុងចំនួន ១០លាននាក់ រួចហើយទើបចាប់ផ្តើមអនុវត្តនូវការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យជាបន្ត ដែលនេះជាជម្រើសទី១ គឺធ្វើរឿងមួយឲ្យចប់ហើយបន្តរឿងមួយទៀត ប៉ុន្តែជាជម្រើសទី២ នៅក្នុងពេលដែលបន្តការចាក់នៅតាមបណ្តាខេត្តសម្រាប់មនុស្សជាង៤លាននាក់បន្តទៀត យើងក៏អាចចាប់ផ្តើមនូវដំណើរការចាក់វ៉ាក់សាំងដោយចាប់ផ្តើមចេញពីរាជធានីភ្នំពេញ ខេត្តកណ្តាល ដូចដែលធ្លាប់ធ្វើកន្លងទៅ ហើយបន្ទាប់ទៅខេត្តព្រះសីហនុ។ ក្រុមគ្រូពេទ្យទីកន្លែងនោះ នឹងមានលទ្ធភាពក្នុងការចាក់កុមារ និងយុវវ័យរបស់យើងចំនួនមិនច្រើននោះទេ ដូចជានៅទីក្រុងភ្នំពេញ នៅខេត្តកណ្តាល ក្រោយពេលចាក់ចប់ហើយគឺគ្រូពេទ្យនៅទីកន្លែងនោះនឹងលទ្ធភាពក្នុងការចាក់ជូនដោយមិនចាំំបាច់ត្រូវការកម្លាំងអន្តរាគមន៍ពីកងព័ទ ពីកម្លាំងគ្រូពេទ្យស្ម័គ្រចិត្តនោះទេ ដោយទុកឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងកម្លាំងកងទ័ពអាចចាក់ជូននៅកន្លែងផ្សេង។  

នៅក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានអំពាវនាវចំពោះមាតាបិតា អាណាព្យាបាលរបស់កុមារ និងយុវវ័យ ត្រៀមខ្លួនដើម្បីនាំកូន នាំចៅទៅចាក់វ៉ាក់សាំងនៅពេលវេលាដែលបានមកដល់។ យើងចង់ឲ្យមានភាពសាំនៅក្នុងសង្គម ដើម្បីឈានទៅដល់ការបើកឡើងវិញនូវសង្គមសេដ្ឋកិច្ច ពិសេសគឺសាលារៀនដែលយើងបានបិទ ហើយឲ្យរៀនពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញ គឺជាការខាតបង់មួយសម្រាប់យើង ប្រសិនបើយើងចាក់វ៉ាក់សាំងឲ្យកុមារ និងយុវជន យ៉ាងហោចណាស់យើងអាចបើកសាលាចាប់ពីអនុវិទ្យាល័យឡើងទៅ ដែលក្មេងមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ពួកគេអាចស្ថិតក្នុងអនុវិទ្យាល័យ ដូច្នេះពួកគេអាចនឹងមានលទ្ធភាពអាចរក្សានូវគម្លាតនៅក្នុងថ្នាក់រៀន ខុសប្លែកពីថ្នាក់បឋមសិក្សា​ ដែលកុមារនៅមិនទាន់ចេះពាក់ម៉ាស់ ហើយក៏នៅមិនទាន់ចេះវិធីការពារខ្លួនតាមរបៀបរក្សាគម្លាតនោះដែរ ប៉ុន្តែយើងអាចធ្វើបានជាមួយនឹងកុមារដែលមានអាយុចាប់ពី ១២ដល់១៧ឆ្នាំ ដែលពួកគេអាចចេះពាក់ម៉ាស់ អាចរក្សាគម្លាត បន្ថែមនូវភាពសាំនៃវ៉ាក់សាំង ហើយប្រសិនបើមានការវាយលុកពីសំណាក់នៃជំងឺកូវីដ ក៏វាមិនធ្ងន់ធ្ងរដូចមនុស្សដែលមិនបានចាក់វ៉ាក់សាំងនោះដែរ។ ជាបទពិសោធន៍ យើងបានរកឃើញជាបណ្តើរៗ រហូតមកដល់ពេលនេះគឺអ្នកដែលទទួលបាននូវការចាក់វ៉ាក់សាំងគឺជួយទប់ស្កាត់នូវការឆ្លង ហើយប្រសិនបើឆ្លងហើយក៏មិនឈឺធ្ងន់ធ្ងរ ឬមានអត្រាស្លាប់ខ្ពស់ដូចអ្នកដែលមិនបានចាក់វ៉ាក់សាំងនោះទេ។ ដូច្នេះ ខ្ញុំសុំឲ្យសាលារាជធានីភ្នំពេញ ខេត្តកណ្តាល ត្រៀមរៀបចំបម្រុងទុកនូវការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវជននៅក្នុងខេត្តទាំង ២នេះ បូករួមទាំងខេត្តព្រះសីហនុផងដែរ ដែលជាតំបន់ឆ្លង ហើយដែលយើងបានផ្តល់អាទិភាពសម្រាប់ការចាក់។

ជាមួយគ្នានេះ សម្ដេចបានបន្តថា គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងត្រូវរៀបចំធ្វើការជាមួយបណ្តាខេត្តគោលដៅសម្រាប់ការចាក់វ៉ាក់សាំងនេះ។ គណៈកម្មការចំពោះកិច្ចអំពីលទ្ធកម្មវ៉ាក់សាំងក៏ត្រូវខិតខំចរចាជាមួយបណ្តាប្រទេស ជាពិសេសសាធារណៈរដ្ឋប្រជាមានិតចិនទៅលើវ៉ាក់សាំងសម្រាប់ការចាក់ចំពោះកុមារ និងយុវវ័យប្រមាណជា ២លាននាក់ដែលយើងត្រូវការវ៉ាក់សាំង ៤លានដូសបន្ថែមទៀតសម្រាប់ចាក់ ហើយម៉្យាងទៀត យើងក៏មិនត្រូវភ្លេចផងដែរថា នៅពេលដែលយើងចាក់ឲ្យកុមារអាយុ ១២ឆ្នាំ ច្បាស់ណាស់ថា ក្នុងតែប៉ុន្មានខែក្រោយនឹងមានកុមារដែលមានអាយុ ១២ឆ្នាំបន្ថែមទៀត ដូច្នេះនៅគ្រប់ទីកន្លែងក៏ត្រូវតែមានវ៉ាក់សាំងបម្រុងទុកសម្រាប់ចាក់ជូនអ្នកដែលដល់អាយុ ហើយការចាក់នេះក៏ជាការចាក់ដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំសម្រាប់ការចាក់នោះទេ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់​ពីតម្លៃសន្មត​ក្នុង​ការទិញ-លក់អចលនទ្រព្យ​​ ដែល​អ្នកវិនិយោគគួ​រតែដឹង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

តម្លៃសន្មត​ដែល​គេប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ​គឺមានសារ​សំខាន់​សម្រាប់​ម្ចាស់​ក្រុមហ៊ុន ឬអ្នកគ្រប់​គ្រង​ក្រុមហ៊ុន​ ជាពិសេសនៅក្នុងពេលដែលមានការទិញ-លក់

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត

ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍

• 23/04/2024

ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2024

Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2024

គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣