ច្បាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលកម្ពុជា-ចិន ត្រូវបានអនុម័ត

ភ្នំពេញ ៖ ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន The Cambodia-China  free trade agreement (CCFTA)  ត្រូវបានអនុម័តក្រោមសម្លេងគាំទ្រឯកច្ឆ័ន្ទទាំងស្រុង ក្នុងកិច្ចប្រជុំរដ្ឋសភាពេញអង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ប្រធានរដ្ឋសភាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន គឺជាសេចក្តីព្រាងច្បាប់ដ៏សំខាន់មួយក្នុងចំណោមសេចក្តីព្រាងច្បាប់ចំនួន៧ ដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំរដ្ឋសភាពេញអង្គនៅថ្ងៃទី៩កញ្ញា ដែលជាកិច្ចព្រមព្រៀងមួយជំរុញកាន់តែខ្លាំងនូវសន្ទុះដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា។

គំនិតផ្តួចផ្តើមនៃកិច្ចចរចា FTA ទ្វេភាគីត្រូវបានធ្វើឡើងនៅដើមឆ្នាំ២០១៩ ហើយក្រុមការងារនៃប្រទេសទាំងពីរបានចាប់ផ្តើមកិច្ចពិភាក្សាជាច្រើនជុំ។ សេចក្តីព្រាងច្បាប់ដែលរំពឹងថានឹងត្រូវអនុវត្តយ៉ាងពេញលេញនៅឆ្នាំក្រោយមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញសម្រាប់ផលិតផលរបស់ខ្លួន។

មន្ត្រីរដ្ឋាភិបាលកម្ពុជា និងប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងគ្នា​ និងគ្នាចាប់តាំងពីថ្ងៃទី១២តុលា ឆ្នាំ២០២០ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំង២កម្ពុជា -ចិន នាពេលនោះ បានស្ថិតក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​រវាងប្រទេសទាំង២ នៅវិមានសន្តិភាព។

ភាគីទាំងពីរបានបញ្ចប់ការពិភាក្សានៅក្នុងខែកក្កដា ហើយសេចក្តីព្រាងច្បាប់នោះត្រូវបានចុះហត្ថលេខាជាផ្លូវការដើម្បីកត់សំគាល់នៅខែតុលាស្របពេលដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិននៅកម្ពុជានាពេល២ថ្ងៃខាងមុខ។

ក្នុងអំឡុងបំពេញទស្សនកិច្ចនៅកម្ពុជានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសប្រគល់ និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។ 

ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី នឹងធ្វើទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃក្នុងរាជធានីភ្នំពេញគឺនៅថ្ងៃទី១២ និង ១៣ ខែកញ្ញា តបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ​ ធ្លាប់មានប្រសាសន៍កាលពីពេលកន្លងទៅថា ប្រទេសកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីដែលនឹងបង្កើន និងបើកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលពីកម្ពុជា ជាពិសេសផលិតផលកសិកម្ម។

ឯកឧត្តមបានបន្តថា កម្ពុជានឹងមានទីផ្សារសម្រាប់ផលិតផលកាន់តែច្រើន ដោយកម្ពុជាអាចផលិតនូវផលិតផលដែលត្រូវតាមស្តង់ដារចិន និងបណ្តុះបណ្តាលបុគ្គលិកដែលមានជំនាញខ្ពស់ដើម្បីពង្រឹងវិស័យសេវាកម្មរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្រសួងពាណិជ្ជកម្មកម្ពុជា ធ្លាប់បានបញ្ជាក់ថាក្រោមកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានការអនុគ្រោះពន្ធនូវទំនិញជាង ៣០០មុខ។ ប្រទេសចិននឹងយល់ព្រមអនុគ្រោះពន្ធរហូតដល់ ៩៥ភាគរយនៃទំនិញ​នាំចេញកសិកម្មរបស់កម្ពុជា។ ក្នុងនោះ កម្ពុជា និងប្រទេសចិន ក៏បានប្តេជ្ញាបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ១០ ពាន់លានដុល្លារនៅឆ្នាំ២០​២៣ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថុ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ