សហគ្រិនកម្ពុជាគួរពង្រឹងចំណេះដឹងបច្ចេកវិទ្យាក្នុងឱកាសជាសមាជិក ASEM

ភ្នំពេញ ៖ បើកកិច្ចប្រជុំលើកដំបូងនៅឆ្នាំ១៩៩៦ នាទីក្រុងបាងកក ប្រទេសថៃ  កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) បង្កើតឡើងក្នុងគោលបំណងពិភាក្សាលើបញ្ហាធំៗចំនួន 3 រួមមាន នយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ដែលកិច្ចប្រជុំនេះគឺជាកិច្ចពិភាក្សានៃដំណើរ​ការ​ផ្លូវការ​​មួយទៅលើកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកដែលមានទាំងប្រទេសនៅតំបន់អាស៊ី និងអឺរ៉ុប។

យូរៗទៅ កិច្ចប្រជុំនេះបានក្លាយជាវេទិការជជែកវែកញែករវាងប្រមុខដឹកនាំកំពូលក្នុងការរួមគ្នាបង្កើនស្ថិរភាពក្នុងតំបន់ និងក្រៅតំបន់ ជាពិសេស គឺការពង្រឹងធនធានមនុស្ស។ តាមរយៈការរៀបចំជាសិក្ខាសាលា ការបណ្ដុះបណ្ដាល និងបង្កើតកិច្ចសន្ទនាផ្សេងៗ ASEM បានដើរតួជាអ្នកជួយអភិវឌ្ឍន៍ធនធានមនុស្សទាំងស្ថាប័នរដ្ឋ និងឯកជន ផ្តោតទៅលើប្រទេសកំពុងអភិវឌ្ឍន៍។

ឯកឧត្តម សុខ ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា បានសាទរចំពោះឱកាសនៃការក្លាយជាសមាជិក ASEM និងឱកាសក្នុងការទទួលបានការពង្រឹងធនធានមនុស្សនេះ។ សម្រាប់លោកផ្ទាល់ លោកបានមើលឃើញថា ជិត២០ឆ្នាំដែលជាសមាជិក ASEM នេះ មានសហគ្រិនជាច្រើនដែលទទួលបានការរីកចម្រើនលើចំណេះដឹងផ្នែក Digital តាមរយៈឱកាសទៅធ្វើទស្សនៈកិច្ចសិក្សានៅក្រៅប្រទេសជាបន្តបន្ទាប់ និងតាមរយៈសកម្មភាពលើកកម្ពស់ការយល់ដឹងពង្រឹងទំនាក់ទំនង និងសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងប្រជាជន ស្ថាប័ន និងអង្គការនៃបណ្តាទ្វីបអាស៊ី និងអឺរ៉ុប។។ នេះជាជំហានមួយក្នុងការឈានទៅរកសេដ្ឋកិច្ចរឹងមាំមួយ ក្នុងការប្រឹងប្រែងដើរទន្ទឹមគ្នានឹងប្រទេសអភិវឌ្ឍន៍។

ឯកឧត្តមបានមានប្រសាសន៍ថា ៖

«បច្ចេកវិទ្យាអាចបង្កកាលានុវត្តភាពច្រើនទៅឲ្យសហគ្រិនក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួនប្រកបដោយភាពងាយស្រួលបាន! …ហេតុនេះ អ្វីដែលយុវជន ក៏ដូចជាសហគ្រិនកម្ពុជាគួរតែរៀនសូត្រពីឱកាសនេះ គឺជាការចាប់យកចំណេះដឹងផ្នែកបច្ចេកវិទ្យាតាមរយៈឱកាសដែលផ្ដល់ឲ្យដោយ ASEM នោះឯង»

ក្រៅពីនេះ ឯកឧត្តមក៏រំលេចពីគោលបំណងក្នុងការឈានទៅធ្វើអាជីវកម្មថ្នាក់តំបន់នៅថ្ងៃអនាគត ព្រោះកម្ពុជាមិនអាចធ្វើតែអា​ជីវកម្មក្នុងស្រុកនោះទេ។

ឯកឧត្តមបញ្ជាក់ថា ៖

«ចង់មិនចង់ កម្ពុជាត្រូវដឹងថា តើកាលានុវត្តភាពនៅក្នុងតំបន់មានអីខ្លះ ដែលអាចឲ្យយើងលូកដៃចាប់អាជីវកម្មបាន និងបានចោទជាសំណួរថា បើសិនជាប្រទេសជុំវិញយើងមកធ្វើអាជីវកម្មក្នុងស្រុកយើងបាន រឿងអីយើងមិនអាចទៅធ្វើអាជីវកម្មក្នុងប្រទេសទាំងនោះវិញបាន?»

គួរបញ្ជាក់ថា កម្ពុជាកន្លងមកធ្លាប់បានសហការជាមួយ ASEM ក្នុងការរៀបចំវគ្គបណ្តុះបណ្តលមួយ ស្តីពីភាពជាអ្នកដឹកនាំ និងសហគ្រិនភាព ដល់សិក្ខាកាមជាយុវជនកម្ពុជាមួយចំនួននៅភ្នំពេញផងដែរ។ លើសពីនេះ ក៏មានការលើកកម្ពស់ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការចងក្រងបណ្តាញនៃមជ្ឈមណ្ឌលអប់រំផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់