កសិករខ្មែរងាកមកដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ខណៈដែលទីផ្សារកំពុងមានតម្រូវការ និងមានតម្លៃខ្ពស់

កសិករខ្មែរដែលធ្លាប់តែដាំបន្លែតាមបែបធម្មជាតិ មិនសូវទទួលបានផលត្រូវប្រើប្រាស់ថ្នាំគីមីខ្ពស់ និងពិបាករកទីផ្សារផងនោះ បានងាកមកដាំបន្លែក្នុង​ផ្ទះសំណាញ់​វិញម្ដង បើទោះបីការធ្វើផ្ទះសំណាញ់តម្រូវចំណាយទុនខ្ពស់បន្តិចក៏ដោយ ប៉ុន្តែអាចរកផលចំណេញបាន ខណៈទីផ្សារបន្លែដែលដាំដោយការប្រើបច្ចេកទេសមាន​តម្រូវការខ្ពស់ និងលក់បានថ្លៃ។

ខុសប្លែកកាលពីប៉ុន្មានឆ្នាំមុនដែលប្រជាកសិករភាគច្រើនតែងមានទម្លាប់ធ្វើការដាំដុះបន្លែតាមបែបប្រពៃណី និងការប្រប្រាស់ថ្នាំ ឬជីគីមីជាជំនួយក្នុងការបង្ក​បង្កើន​ផលនោះ បានងាកមកចាប់អារម្មណ៍ និងសិក្សាពីបច្ចេកទេសដាំដុះថ្មីដោយការប្រើផ្ទះស្បៃ ឬផ្ទះសំណាញ់ជាមួយនឹងការទទួលបាននិន្នផលល្អ មានទីផ្សារខ្ពស់ និង​តម្លៃថ្លៃ​ជាងបន្លែដែលប្រើជីគីមី។

លោក សែត ផៃ ជាប្រជាកសិករប្រកបរបរដោយការដាំបន្លែស្លឹក ដូចជាស្ពៃក្រញាញ់ ស្ពៃចង្គឹះជាដើមនោះ រស់នៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុក​រលា​ប្អៀរ ខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ប្រាប់ AMS ថា ការដាំបន្លែតាមបែបបច្ចេកទេសពិតជាទទួលបានផលច្រើន និងល្អជាងការដាំតាមបែបប្រពៃណី ជាពិសេស​មិនពិបាកក្នុងការរកទីផ្សារនោះទេ។

លោកថា ៖ «ពីមុនខ្ញុំដាំតាមទម្លាប់ដែលចេះពីឪពុកម្តាយតរៀងមក ដោយប្រើប្រាស់ជីគីមី និងថ្នាំកម្ចាត់សត្វល្អិតកម្រិតខ្ពស់ មានពេលខ្លះដាំអត់បាន សត្វល្អិត​បំផ្លាញ​អស់គ្មានសល់ ពេលយកទៅផ្សារលក់មិនសូវមានអ្នកទិញឡើយ ខាតចុង ខាតដើមទៀតផង។ ម្យ៉ាងវិញទៀតដាំបន្លែនៅលើទីវាលធម្មតា​ជួបបញ្ហាជា​ច្រើន​ដូចជាទឹកភ្លៀងធ្វើឱ្យ​រលួយ ក្តៅ ខ្វះទឹក សត្វល្អិតចង្រៃ ស្មៅចង្រៃបំផ្លាញ»។

លោកបញ្ជាក់ថា ៖ «មួយរយៈចុងក្រោយនេះបន្ទាប់ពីមានការផ្សព្វផ្សាយពីការដាំបន្លែក្នុងផ្ទះសំណាញ់ដែលអាចទទួលបានទិន្នផលខ្ពស់ ងាយស្រួលថែទាំផងនោះ កសិករមួយចំនួនក៏សម្រេចចិត្តទិញផ្ទះសំណាញ់ ដោយតម្លៃនៃការទិញផ្ទះតម្លៃតម្លៃពី 15 ទៅ 20 ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយបន្ទាប់ពីដាំបន្លែក្នុង​ផ្ទះ​សំណាញ់​ស្របតាមបច្ចេកទេសឃើញថាបានទទួលទិន្នផលល្អពិតមែន»។

បច្ចុប្បន្ន លោក សែត ផៃ កំពុងបន្តការបង្កបង្កើនផលដាំបន្លែតាមបច្ចេកទេសផ្ទះសំណាញ់ ក្រោមការគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់ទៅ​នឹង​ការប្រែប្រួលអាកាសធាតុ ( ASPIRE) ទំហំ 50 ម៉ែត្រការ៉េ ។ ជាលទ្ធផល រយៈពេល 27ថ្ងៃ លោកអាចប្រមូលផលបានចំនួន 500គីឡូក្រាម​លក់ឱ្យ​ក្រុមហ៊ុន TROPICAM NETAFIM  ជាលើកទី1ក្នុងតម្លៃ 3,000រៀល ក្នុង1គីឡូក្រាម(តម្លៃកិច្ចសន្យា) សរុបទឹកប្រាក់ទទួលបានចំនួន 1,500,000រៀល កាត់ថ្លៃចំណាយសរុបចំនួន 700,000រៀល សល់ប្រាក់ចំណេញ 800,000 រៀល។

ស្រដៀងគ្នានេះ លោក វន វីន ដែលជាកសិករដាំដុះបន្លែស្លឹក និងជាសមាជិកបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងផង ដែរបាន​លើកឡើង​ថា​ សហគមន៍​របស់​លោក​បានសម្រេច​ចិត្ត​ដាំ​បន្លែ​ស្ពៃចង្កឹះ​ និង​ស្ពៃក្រញាញ់ ​ដោយសារតែ​ដំណាំ​ប្រភេទនេះ​ឆាប់​បាន​ប្រមូល​ផល​ និង​លក់​បាន​ចំណេញ​ជាង​ដំណាំ​ដទៃទៀត​។

លោក​បានបញ្ជាក់ថា ៖ «​ បន្លែស្លឹក ដូចជា​បន្លែ​ស្ពៃចង្កឹះ​អីហ្នឹង យើង​ប្រើ​ពេល​តែ20ថ្ងៃ​ប៉ុណ្ណោះ​ សម្រាប់​កូន​ដក​ដាំ​(ស្ទូង​) យើង​អាច​ប្រមូល​ផល​បាន​ហើយ​ តែ​សម្រាប់​កូន​សាប​ដាំ​វិញ​ យើង​ត្រូវការ​រយៈពេល​ 40ថ្ងៃ​ឯណោះ​ទម្រាំ​ប្រមូល​ផល​បាន»​។ 

លោកបន្តថា ៖ «ក្រោយពេលបានដាំបន្លែស្ពៃចង្កឹះក្នុងផ្ទះសំណាញ់រយៈពេល 20 ថ្ងៃ អាចប្រមូលផលបានចំនួន 620 គីឡូក្រាម លក់ទៅឱ្យក្រុមហ៊ុន TROPICAM  ក្នុងតម្លៃ 3,000រៀល/គីឡូ​ក្រាម ហើយសរុបទឹកប្រាក់ដែលទទួលបានចំនួន 1,860,,000រៀល កាត់ថ្លៃចំណាយសរុបអស់ចំនួន ​750,​000រៀល នៅសល់ចំនួន 1,110,000 រៀល ជាប្រាក់ប្រាក់ចំណេញពីការប្រឹងប្រែង»។

លោកថា ពេលនេះកសិករភាគច្រើនបានចែករំលែកបទពិសោធន៍ការដាំបន្លែក្នុងផ្ទះសំណាញ់ពីម្នាក់ទៅម្នាក់ ព្រោះការដាំបន្លែក្នុងផ្ទះសំណាញ់ មិនពិបាកថែរទាំ ងាយដាំបានគ្រប់រដូវពេញមួយឆ្នាំ។ ដោយឡែកការចំណាយលុយច្រើនតែម្តងទៅលើផ្ទះសំណាញ់ តែប្រើបានជាង10ឆ្នាំ ដោយវាបានផ្តល់ផលចំណេ​ញ​ច្រើន​ត្រឡប់មកវិញ ទទួលបានទាំងទិន្នផលខ្ពស់ និងមានទីផ្សារល្អ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2024

គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកនវានុវត្តន៍ឌីជីថល ជាចលករដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/04/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកនវានុវត្តន៍ឌីជីថល ជាចលករដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ

អ្នកជំនាញព្យាករណ៍ថា តម្លៃ Bitcoin នឹងបន្តហក់ឡើងដល់ទៅ១៦ម៉ឺនដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ការស្ទុះងើបឡើងវិញនៃ Bitcoin កាលពីឆ្នាំ២០២៣បានធ្វើឲ្យសកម្មភាពវិនិយោគលើលុយឌីជីថលនេះចាប់ផ្តើមកម្រើកឡើងវិញខ្លាំងសារជាថ្មី

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធខេត្តឧត្តរមានជ័យ ពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/04/2024

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញដល់មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធខេត្តឧត្តរមានជ័យ ពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សបំផុត ។

ពាងទឹក ត្បិតថាគេមិនសូវប្រើប្រាស់នៅតាមផ្ទះច្រើនដូចមុន ប៉ុន្តែតម្រូវការទីផ្សារនៅតែមាន

ជំនួញ, ព្រឹត្តិការណ៍

• 22/04/2024

ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ទីផ្សារពាងទឹកហាក់មានការកើនឡើងជាងសព្វមួយដង ដោយសារតែគេនិយមទិញយកទៅដាក់នៅតាមវត្តអារាម ក៏ដូចជាកន្លែងដែលគេលេងទឹក

ចំណេះដឹងហិរញ្ញវត្ថុ ! ស្វែងយល់ពីអត្ថប្រយោជន៍នៃកម្ចីផ្លូវការ និងកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/04/2024

បច្ចុប្បន្ន ការផ្តល់កម្ចីផ្លូវការដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាន និងកំពុងរីកសាយភាយទៅដល់ស្ទើរតែគ្រប់កន្លែងនៅទូទាំងប្រទេសរួចទៅហើយ