សមាគមវារីវប្បករនៅកម្ពុជាស្នើរដ្ឋាភិបាលរឹតបណ្តឹងការនាំចូលត្រី ដើម្បីដោះស្រាយផលលំបាកអ្នកចិញ្ចឹម

បើទោះជារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ ជួយសម្រួលដល់ការដឹកជញ្ជូននានានៅទូទាំងប្រទេសឡើងវិញយ៉ាងណា​ក៏​ដោយ ភាពប្រឈមទៅនឹងការខាតបង់របស់បណ្តាវារីវប្បករនៅតែមាន ខណៈដែលទីផ្សារបញ្ចេញត្រីនៅតែមានឧបសគ្គ ហើយតម្លៃនៃការលក់ចេញពីស្រះ​ទាប​ជាងថ្លៃដើមផលិតផងនោះ។

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ2021 ចំនួនទិន្នផលត្រីគ្រប់ប្រភេទដែលត្រូវបញ្ចេញលក់នៅលើទីផ្សាររបស់បណ្តាវារីវប្បករដែល​ជាសមាជិកសមាគមវារីវប្បកម្ម​នៅកម្ពុជាចំនួន៣១៥ទីកន្លែង មានចំនួនរហូតដល់ជាង 5,500តោន រួចជាស្រេច ហើយបើបន្តរហូតដល់ដំណាច់ខែឧសភានេះ កំណើនត្រីនឹងបន្តកើនឡើង​ប្រមាណជិត5,000តោនបន្ថែមទៀត ដែលជាចំនួនច្រើនក្រាស់ក្រែល ខណៈដែលតម្រូវការទីផ្សារធ្លាក់ចុះ។

លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បកម្មនៅកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី4 ខែឧសភា ឆ្នាំ2021ថា បច្ចុប្បន្ន កំណើនទិន្នផលត្រីចិញ្ចឹមរបស់បងប្អូនដែលជាវារីវប្បករនៅកម្ពុជាភាគច្រើនកំពុងតែជួបផលលំបាកក្នុងការបញ្ចេញត្រីចូលទីកាន់ទីផ្សារ ដោយសារតម្លៃធ្លាក់ថ្លៃ ហើយមិនសូវមានការតម្រូវការនោះឡើយ។

លោក សុខ រ៉ាដែន បានមានប្រសាសន៍បញ្ជាក់ថា ៖

“ពីមួយខែទៅមួយខែ កំណើនទិន្នផលត្រីចិញ្ចឹមរបស់បងប្អូនដែលជា​សមាជិក​សមាគម​វារីវប្បកម្ម​នៅ​កម្ពុជា​គឺមានកំណើនជាបន្តបន្ទាប់ ដែលអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកបាន ប៉ុន្តែចាប់តាំងពីដើមខែឆ្នាំ2021​រហូតមក​នេះ អ្នកចិញ្ចឹមត្រីភាគច្រើនកំពុងជួបផលលំបាកយ៉ាងខ្លាំងក្នុងការបញ្ចេញត្រីចេញពីស្រះនាំយកទៅកាន់ទីផ្សារ រហូតមានអ្នកខ្លះបង្ខំចិត្តលក់ក្នុងតម្លៃទាប​ជាងថ្លៃដើមក៏មាន”

លោកលើកឡើងថា បច្ចុប្បន្នមានប្រភេទត្រីខ្លះនៅមិនទាន់អាចមានលទ្ធភាពក្នុងការចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ទីផ្សារនោះទេ ដូចជាប្រភេទត្រីរស់ជាដើម ប៉ុន្តែ​ក្រៅ​ពីនេះ​វារីវប្បកម្មនៅកម្ពុជាមានការផ្គត់ផ្គង់ប្រភេទត្រីចំរុះជាច្រើន ដូចជាត្រីអណ្តែង ត្រីប្រា ត្រីពោ ត្រីស្ដោ ត្រីឆ្ពិន ត្រីក្រាញ់ ត្រីទីឡាព្យា និងត្រីផ្សេងៗ​មួយចំនួនទៀត។ 

លោក សុខ រ៉ាដែន បានមានប្រសាសន៍បន្តបញ្ជាក់ថា ៖

“ពេលនេះបើទោះជារាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ ដឹកជញ្ជូនឆ្លងខេត្ត បាន ប៉ុន្តែផលលំបាកនៅតែមាន នោះគឺតម្រូវការទីផ្សារមានការធ្លាក់ចុះ ហើយតម្លៃលក់ចេញពីស្រះក៏ទាប ខណៈដែលតម្លៃចំណីត្រីដែល​ត្រូវនាំចូល​ពី​ប្រទេស​ជិតខាងមានការកើនឡើង។ ទាំងនេះវាជាផលលំបាករបស់បងប្អូនដែលជាអ្នកចិញ្ចឹម ដែលតម្រូវឱ្យមានវិធីសាស្ត្រក្នុងការដោះស្រាយ និងស្នើសុំការ​ជួយ​អន្តរាគមន៍ពីសំណាក់រាជរដ្ឋាភិបាលផងដែរ”

លោកថា ដោយសារតែបញ្ហានៃតម្រូវការទីផ្សារ ហើយតម្លៃនៃការលក់បានទាបជាងថ្លៃដើមក្នុងការផលិតផងនោះ បច្ចុប្បន្នមានវារីវប្បករខ្លះមានភាពអលអែក ក្នុងការធ្វើផែនការសម្រាប់គម្រោងចិញ្ចឹមត្រីនៅក្នុងរដូវកាលបន្ទាប់ ខណៈដែលតម្រូវការទីផ្សារនាពេលអនាគតនៅតែមិនមានភាពច្បាស់លាស់ដែលអាច​ប្រឈម​ទៅនឹងការខាតបង់។

ជាមួយគ្នានេះ ប្រធានសមាគមវារីវប្បកម្មកម្ពុជា ក៏បានបានសំណូមពរដល់ក្រសួងពាក់ព័ន្ធផ្ទាល់ទាំង3 គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តរឹតបន្តឹងការគ្រប់គ្រងត្រីនាំចូលឲ្យកាន់តែម៉ឺងម៉ាត់ និងដាក់ចេញនូវវិធានការណ៍ជាក់លាក់ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារ និងហានិភ័យរបស់វារិវប្បករនៅកម្ពុជា៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក