សណ្ឋាគារកម្ពុជាចាប់ផ្តើមងាកមកចាប់អាជីវកម្មកូនកាត់ Hybrid ដើម្បីរក្សាស្ថិរភាពក្នុងសម័យកូវីដ

ភ្នំពេញ ៖ នៅក្នុងស្ថានភាពនៃការរាតត្បាតវីរុសកូវីដ-១៩ បានធ្វើឲ្យវិស័យទេសចរណ៍ជាសកលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសសម្រាប់សេវាកម្មនៃសណ្ឋាគារ រហូតដល់មានការប្រកាសក្ស័យធនជាបន្តបន្ទាប់។

ជាមួយគ្នានេះ បណ្តាម្ចាស់សណ្ឋាគារមួយចំនួនបានរិះគិតបង្កើតផលិតផលថ្មីដែលពាក់ព័ន្ធក្នុងគោលបំណងអាចទទួលបានចំណូល ដែលក្នុងនោះអាជីវកម្មប្រភេទកូនកាត់ថ្មី ឬ Hybrid ត្រូវបានក្លាយជាជម្រើស ដើម្បីស្រោចស្រង់ជីវិតអាជីវកម្មរបស់ខ្លួននៅក្នុងវិស័យដែលកំពុងទទួលរងនូវសម្ពាធមួយនេះ។ ជាក់ស្តែងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ យីហោសណ្ឋាគារដ៏ល្បី Raffles Le Royal ប្រចាំកម្ពុជា បានប្រកាសដំណើរការសេវាកម្មថ្មីរបស់ខ្លួន ជាមួយនឹងអាជីវកម្មបែប Hybrid ផ្តោតសំខាន់ទៅលើសេវាកម្មស្នាក់សម្រាប់ភ្ញៀវធ្វើចត្តាឡីស័ក ASQ (alternative state quarantine) រយៈពេល១៤ថ្ងៃដែលតម្រូវដោយរដ្ឋាភិបាល ។

អគារនៅផ្នែកខាងជើងក្នុងបរិវេណសណ្ឋាគារ Raffles Le Royal ត្រូវបានរៀបចំសម្រាប់សេវាកម្មថ្មីនេះ។ គ្រប់បន្ទប់ដែលប្រើប្រាស់សម្រាប់ ASQ ជាបន្ទប់ដែលបែរមុខទៅរកអាងហែលទឹក ហើយគ្រប់ភ្ញៀវដែលស្នាក់នៅទីនេះនឹងទទួលបាននូវសេវាកម្មដឹកជញ្ជូនដោយផ្ទាល់ពីអាកាសយានដ្ឋានដោយមិនគិតថ្លៃ។ បន្ថែមពីនេះ សម្រាប់សេវាកម្មម្ហូបអាហារ៣ពេលព្រមទាំងសេវាកម្មត្រួតពិនិត្យសុខភាព និងព្យាបាល២៤ម៉ោង ក៏ដូចជាសេវាកម្មធ្វើតេស្តរកវិរុសកូវីដ PCR Test ផងដែរត្រូវបានបូកបញ្ចូល។ក្រៅពីនោះសណ្ឋាគារមួយនេះក៏បានបន្ថែមុខងារផ្សេងទៀតដែលអនុញ្ញាតឲ្យភ្ញៀវអាចធ្វើការជ្រើសយកសេវាកម្មផ្សេងៗបន្ថែមតាមរយៈបច្ចេកវិទ្យាឌីជីថល ឬអនឡាញ ដោយមិនចាំបាច់ជួបគ្នាផ្ទាល់នោះឡើយ (contactless in-room)  ផងដែរ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ