សមាគមចិញ្ចឹមសត្វកម្ពុជា បញ្ជាក់ពីតម្រូវការទីផ្សារ និងការផ្គត់ផ្គង់សាច់មាន់នៅក្នុងស្រុក

ភ្នំពេញ ៖ សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​លើកឡើង​ពី​ភាព​វិជ្ជមាន​នៃ​ចំណាត់ការ​របស់​ក្រសួងកសិកម្ម ក្នុងការ​កាត់បន្ថយ​ចំនួនការនាំចូល​មាន់​រស់​ពី​ក្រៅស្រុកមកផ្គត់ផ្គង់តម្រូវការទីផ្សារ​កម្ពុជាបានកាន់តែច្រើន។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ប្រាប់​ AMS ​ថា លោក​សូម​គាំទ្រ និង​កោតសរសើរ​ចំពោះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទដែលបានលើកទឹកចិត្ត​ដល់​ផលិតកម្ម​ចិញ្ចឹម​មាន់​ក្នុងស្រុក​ ខណៈដែលវិធានការកាត់បន្ថយការនាំចូលមាន់រស់ពីក្រៅស្រុកចូលមកកាន់ទីផ្សារកម្ពុជាត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។

លោក ស្រ៊ុន ពៅ ​បាន​មានប្រសាសន៍ថា ៖

«ការកាត់បន្ថយ​ការនាំចូលមាន់​​រស់​​ពី​បរទេសជាការ​ត្រឹមត្រូវ​ ហើយក៏ជារឿងសំខាន់ផងដែរ  ព្រោះ​កសិករកម្ពុជាដែលធ្លាប់ប្រកបមុខរបរចិញ្ចឹមត្រី និងសត្វផ្សេងៗ បាន​ងាក​មក​ចិញ្ចឹម​មាន់​វិញ​។ ចំណុច​មួយទៀត​ គឺ​ការចិញ្ចឹម​មាន់​របស់​ក​សិ​ករ​បាន​ដំណើរ​ការល្អ មានទីផ្សារ និងរក្សាតម្លៃបានថេរ»

លោក​បានបន្តថា ៖

«នេះ​ក៏​ជា​សំណូមពរ​របស់​សមាគម​មួយ​ដែរ​សម្រាប់​​ការរក្សាតម្លៃ​មាន់​នៅលើទីផ្សារនាពេលបច្ចុប្បន្ន ​បើ​យើង​ឱ្យ​តម្លៃ​​​ថ្លៃ​ពេក វា​ក៏​ប៉ះពាល់​ដល់​អ្នក​ហូប ឬអ្នកទិញ​ ប៉ុន្តែបើតម្លៃថោកពេកក៏ប៉ះពាល់អ្នកចិញ្ចឹម។ ដូច្នេះបើអាចរក្សាតម្លៃទីផ្សារបានដូចពេលបច្ចុប្បន្ននេះ នោះវានឹងល្អទាំងអស់គ្នា ទទួលបានផលចំណេញទាំងអ្នកចិញ្ចឹម អ្នកលក់ អ្នកទទួលទាន ក៏ដូចជាផ្តល់ចំណូលដល់សេដ្ឋកិច្ចជាតិដែរ»

តាមការឲ្យដឹងពីលោក ស្រ៊ុន ពៅ បានបញ្ជាក់ថា តម្លៃនៅលើទីផ្សារលក់រាយនាពេលបច្ចុប្បន្ន សម្រាប់​មាន់​ស្រែ​មានតម្លៃ ២៨ ០០០រៀលក្នុងមួយគីឡូក្រាម ឬ​ខ្ពស់ជាង​នេះបន្តិច ខណៈដែលការចិញ្ចឹមត្រូវ​ប្រើ​រយៈពេល​វែង​រហូតដល់​ទៅ ៦ – ៧ខែ​ទើបអាចចាប់លក់បាន។ សម្រាប់​មាន់​សាច់​រស់​មានតម្លៃ ៧០០០រៀលក្នុងមួយគីឡូក្រាម ហើយ​ការចិញ្ចឹម​ត្រូវការ​រយៈពេល​តែ​ជិត២ខែប៉ុណ្ណោះ។ ដោយឡែកសម្រាប់តម្រូវការទីផ្សារមាន់រស់នៅ​ក្នុងប្រទេស​កម្ពុជា​​មាន​ប្រមាណ ១៣-១៤ម៉ឺន​ក្បាល​ក្នុង ១ថ្ងៃ ហើយ​ការ​នាំចូល​សព្វថ្ងៃ​មាន​ប្រមាណ​ពី ៥ម៉ឺន​ក្បាល និងទាបជាងនេះ។ ដូច្នេះ​បានន័យថា ការផ្គត់ផ្គង់​ក្នុងស្រុក​បាន​ជាង ៧-៨ម៉ឺន​ក្បាល​។ ប៉ុន្តែសម្រាប់ឱកាសនៃពិធីបុណ្យដាក់បិណ្ឌនេះ តម្រូវការទីផ្សារអាចនឹងកើនឡើងខ្ពស់ជាងនេះ៕ ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ